ព័ត៌មានជាតិ
យុទ្ធនាការពីរថ្ងៃ ប្តូរក្រដាសប្រាក់រៀល ចាស់ ទក់ រហែកឥតគិតសេវា នៅខេត្តបន្ទាយមានជ័យ
ធនាគារជាតិនៃកម្ពុជាសាខាខេត្តបន្ទាយមានជ័យ បានសហការជាមួយរដ្ឋបាលក្រុងសិរីសោភ័ណ្ឌ ចុះកិច្ចសហការនិងផ្ដល់ទីតាំងលើការងារចុះផ្សព្វផ្សាយ និងជំរុញការប្រើប្រាស់ KHOR និងប្ដូរប្រាក់រៀល ចាស់ ទក់ រហែក ជូនប្រជាពលរដ្ឋដោយឥតគិតសេវានៅខេត្តបន្ទាយមានជ័យ។

ការប្តូរប្រាក់រៀល ទក់ ចាស់ រហែក នេះ ប្រព្រឹត្តទៅចំនួន ២ ថ្ងៃ នៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២៤ នៅចំណុចផ្សារសិរីសោភ័ណ និងនៅថ្ងៃទី ៦ នៅចំណុចផ្សារចំការគរ។
ធនាគារជាតិនៃកម្ពុជាសាខាខេត្តបន្ទាយមានជ័យ ស្នើសុំកិច្ចសហការចូលរួមរបស់លោកអភិបាលក្រុងសិរីសោភ័ណ
ជាមួយគណៈកម្មការផ្សារសិរីសោភ័ណ និងផ្សារចំការគរ ដើម្បីផ្ដល់ទីតាំងប្រជុំជនដើម្បីងាយស្រួលដល់ក្រុមការងារធនាគារជាតិនៃកម្ពុជា និងគ្រឹះស្ថានធនាគារជាតិ និងហិរញ្ញវត្ថុចំនួន ១០ ធ្វើការប្ដូរក្រដាសប្រាក់ ចាស់ ទក់ និងរហែក មិនគិតកម្រៃ និងបើកគណនីជូនសាធារណជនឲ្យបានស្រួល។


ធនាគារជាតិនៃកម្ពុជាខេត្តបន្ទាយមានជ័យក៏អំពាវនាវដល់សាធារណជន ដែលមានក្រដាសប្រាក់ ចាស់ ទក់ និងរហែក អាចទៅប្តូរប្រាក់បាននៅទីតាំងខាងលើដោយមិនគិតកម្រៃសេវា ចាប់ពីម៉ោង ៨:០០ នាទីព្រឹក ដល់ម៉ោង ៣:០០ នាទីរសៀល៕
អត្ថបទ៖ វ៉ាន់ ណាង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


