ព័ត៌មានជាតិ
ទម្លាប់ល្អណាស់ ចុះទៅបំពេញបេសកកម្មក៏មិនបោះបង់ ការគោរពទង់ជាតិ
មន្ត្រីរាជការនៃការិយាល័យភូមិបាលខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ដែលចុះទៅបំពេញបេសសកម្មវាស់វែងដីធ្លីជូនប្រជាពលរដ្ឋនៅខេត្តមណ្ឌលគីរីនោះតែងតែ ជួបជុំគ្នាគោរពទង់ជាតិមុនពេលចុះទៅបំពេញការងារ ដោយពុំមានខកខានឡើយ។

យោងតាមប្រសាសន៍លោក លឹម ពី ប្រធានការិយាល័យភូមិបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា នេះជាភារកិច្ចចម្បង ដែលអង្គភាពរបស់លោកបានអនុវត្តតាំងពីនៅភ្នំពេញរហូតមកដល់ខេត្តមណ្ឌលគីរី ក្នុងពេលដែលថ្នាក់លើចាត់តាំងអង្គភាពរបស់លោកចុះមកវាស់វែងដីធ្លីជាលក្ខណៈប្រព័ន្ធក្នុងខេត្តមណ្ឌលគីរី។

លោក លឹម ពី បានបញ្ជាក់ថា ការជួបជុំគ្នាដើម្បីគោរពទង់ជាតិរបស់ជាតិយើង គឺអង្គភាពរបស់មិនអាចខកខានបានឡើយ។ ហើយមន្ត្រីរបស់លោក គឺតែងភ្ញាក់ពីព្រលឹមដែលជាទម្លាប់របស់គាត់ទៅហើយ សារៈសំខាន់ជាងនេះទៀត គឺនៅពេលគោរពទង់ជាតិរួចរាល់ហើយក្នុងនាមរូបលោក ដែលជាប្រធានតែងមានយោបល់លើកឡើងទៅកាន់មន្ត្រីដែលចុះទៅបំពេញការងារក្រែងមានផលលំបាកឬមានអ្វីចង់លើកឡើង គឺត្រូវលើកឡើងក្នុងពេលជួបជុំគ្នាចៀសវាងទៅនិយាយនៅខាងក្រៅ ហើយការផ្លាស់ប្តូយោបល់នៅពេលជួបជុំគ្នានេះ មានផល់ប្រយោជន៍ខ្លាំងណាស់។ ពិសេសមានវិន័យល្អមិនខុសពីយុទ្ធជនការពារទឹកដីមាតុភូមិរបស់យើងឡើយ។ សកម្មភាពនេះ គឺសុំឲ្យអង្គភាពរបស់រដ្ឋគួរតែអនុវត្តន៍ឲ្យបានព្រមៗគ្នានោះជាការល្អប្រសើរបំផុត៕
អត្ថបទ៖ នរា



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី