ព័ត៌មានជាតិ
នគរបាលខេត្តស្វាយរៀង បង្ក្រាបករណីឆបោកក្រោមរូបភាពដាក់ប្រាក់វិនិយោគ
កម្លាំងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការនគរបាលខេត្តស្វាយរៀង បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីឆបោកប្រាក់ក្រោមរូបភាពដាក់ប្រាក់វិនិយោគដែលផ្តល់ប្រាក់ចំណេញច្រើនត្រលប់មកវិញ។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី៦ ខែមីថុនា ឆ្នាំ២០២៤ បន្ទាប់ពីជនសង្ស័យបានធ្វើសកម្មភាពជាច្រើនករណី។
តាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យជាសហចារីដែលប្រើប្រាស់គណនីធនាគាររបស់ខ្លួនផ្ទាល់ជាមធ្យោបាយ សម្រាប់ទទួលប្រាក់ឆបោកពីអ្នកវិនិយោគផ្សេងៗ រួចផ្ទេរប្រាក់ទាំងនោះទៅឱ្យបក្ខពួករបស់ខ្លួនតាមរយៈគណនីធនាគារជាច្រើន។ បក្ខពួករបស់ជនសង្ស័យប្រើប្រាស់បណ្តាញសង្គម ដោយនិយាយលួងលោមជនរងគ្រោះឱ្យជឿជាក់ ព្រមដាក់ប្រាក់វិនិយោគ។
ជនសង្ស័យត្រូវបានកម្លាំងការិយាល័យជំនាញ បានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ ព្រមទាំងបានចេញដីកាឃុំខ្លួនរួចហើយ។ ជាមួយគ្នានេះ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការជឿទុកចិត្តលើជនមិនស្គាល់អត្តសញ្ញាណច្បាស់លាស់ តាមរយ:បណ្តាញសង្គមក្នុងការវិនិយោគ និងការផ្ទេរប្រាក់ណាមួយដែលមិនមានប្រភពច្បាស់លាស់៕

-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


