ព័ត៌មានជាតិ
ពលករឆ្លងដែនចេញពីប្រទេសថៃចូលមកស្រុកកំណើតបានកើនឡើងដល់ជាង៩០០០នាក់គិតត្រឹមថ្ងៃទី២៦ខែកុម្ភៈ
គិតត្រឹមថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០២១តាមតំបន់ព្រំដែននានាក្នុងខេត្តបាត់ដំបងបានទទួលពលករខ្មែរសរុបចំនួន៩៦១៦នាក់ ក្នុងនោះពលករប្រុសស្រីក្មេងចាស់ដែលបានឆ្លងដែនពីប្រទេសថៃចូលមកស្រុកកំណើតនៅថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០២១ដើម្បីជួបជុំសាច់ញាតិក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរសរុបចំនួន១៨៤នាក់។
ដោយឡែកពលករដែលបានបញ្ចប់ការធ្វើចត្តាឡីស័កអនុញ្ញាតឲ្យវិលត្រឡប់ទៅកាន់លំនៅស្ថានរៀងៗវិញ នៅថ្ងៃដដែលមានចំនួន៣២២នាក់ នេះបើយោងតាមការបញ្ជាក់ពីអាជ្ញាធរខេត្ត។

មន្ត្រីរដ្ឋបាលខេត្តបានបន្ថែមថា ក្រៅពីការទទួលពលករដែលឆ្លងដែនតាមច្រកត្រង់មិនគេចវេះអាជ្ញាធរក៏កំពុងជំរុញការបង្កើនកម្លាំងដាក់ពង្រាយការពារត្រួតពិនិត្យយ៉ាងតឹងតែងផងដែរទៅលើពលករខ្មែរដែលឆ្លងដែនខុសច្បាប់នៅតាមបន្ទាត់ព្រំដែនកម្ពុជា ថៃ នៅក្នុងភូមិសាស្ត្ររបស់ខ្លួន។ ប្រសិនបើរកឃើញថាពលករដែលចេញឬចូលខុសច្បាប់និងត្រូវនាំខ្លួនយកទៅកាន់មណ្ឌលចត្តាឡីស័កជាបន្ទាន់ភ្លាម។ ដោយឡែកក្នុងករណីរកឃើញមេខ្យល់នឹងត្រូវនាំខ្លួនឲ្យធ្វើចត្តាឡីស័កតាមការកំណត់រួចរាល់ហើយ និងបញ្ជូនទៅផ្ដន្ទាទោសតាមច្បាប់ដោយមិនលើកលែងឡើយ។

លោក ងួន រតនៈ ប្រធានគណៈបញ្ជាការឯកភាពរខេត្តបានបញ្ជាក់ដែរថា ភូមិសាស្ត្រដែលមេខ្យល់តែងនាំពលករចេញឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃនិងត្រឡប់ពីប្រទេសថៃចូលមកប្រទេសកំណើតវិញនោះ មាននៅតាមបណ្តាច្រករបៀងនានាជាច្រើនផងដែរមានដូចជា តំបន់ព្រំដែនស្រុកកំរៀង,ស្រុកភ្នំព្រឹកនិងស្រុកសំពៅលូន។
លោកបន្តថាកន្លងមកសមត្ថកិច្ចបានបង្ក្រាបឃាត់ខ្លួនមេខ្យល់បានជាបន្តបន្ទាប់បានបញ្ជូនទៅកាន់តុលាការសរុបចំនួន៣៩នាក់រួចមកហើយលើសំណុំរឿង២១ករណី៕
អត្ថបទ ៖ សៅ សារិទ្ធ

-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៦ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


