ព័ត៌មានជាតិ
សហជីពនៅកម្ពុជា ព្រួយបារម្ភចំពោះសកម្មភាពកកូរកកាយខុសច្បាប់របស់អង្គការសង់ត្រាល់ និងស្នើឱ្យស៊ើបអង្កេតប្រភពហិរញ្ញវត្ថុ
ភ្នំពេញ ៖ សហជីពនៅកម្ពុជាមានការព្រួយបារម្ភជាខ្លាំង ចំពោះសកម្មភាពកកូរកកាយធ្វើហួសព្រំដែនរបស់អង្គការសង់ត្រាល់ និងបានស្នើសុំយ៉ាងទទួចឱ្យស្ថាប័នមានសមត្ថកិច្ចបើកការស៊ើបអង្កេតប្រភពហិរញ្ញវត្ថុរបស់អង្គការមួយនេះ ព្រោះបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចគ្រួសារ និងស្ថេរភាពការងារ កម្មករ និយោជិត។
លោក អ៊ុន ដារា ប្រធានសហភាពកម្ពុជាពន្លឺកម្មករ និយាយថា ក្នុងនាមជាសហជីព លោកមានការព្រួយបារម្ភចំពោះសកម្មភាពរបស់អង្គការសង់ត្រាល់ ដែលបានធ្វើសកម្មភាពផ្ទុយពីតួនាទីភារកិច្ចរបស់ខ្លួន។ លោកស្នើឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់បើកការស៊ើបអង្កេតប្រភពហិរញ្ញវត្ថុរបស់អង្គការមួយនេះ ថាតើចាយវាយលើគម្រោងអ្វីខ្លះឱ្យប្រាកដ។
លោកថ្លែងថា «បើអង្គការហ្នឹងជាអង្គការវិជ្ជាជីវៈ សហជីព ឬសហព័ន្ធ អាហ្នឹងគេដើរធ្វើទៅលើកម្មករនិយោជិត ហើយអង្គការនេះផ្តោតទៅលើតែសិទ្ធិអីទេ ហេតុអីបានជាទៅរហូតលូកដៃ លូកជើង ទៅដល់កម្មករនិយោជិត ដូចខ្ញុំមើលឃើញក្នុងរបាយការណ៍និយាយទៅសម្ភាសន៍កម្មករនិយោជិត និយាយអំពីសហជីព ចឹងវាផ្ទុយពីតួនាទីរបស់ខ្លួន បានខ្ញុំចង់ឱ្យស៊ើបអង្កេតឱ្យច្បាស់ ថាតើអង្គការហ្នឹងបានប្រភពមកពីណា ហើយប្រភពហិរញ្ញវត្ថុនោះយកទៅចំណាយលើស្អីខ្លះ។»
បើតាមលោក អ៊ុន ដារា អង្គការសង់ត្រាល់ត្រូវតែបង្ហាញពីគោលដៅសកម្មភាពរបស់ខ្លួនឱ្យបានច្បាស់លាស់ និងបញ្ជាក់ពីការធ្វើការងាររបស់ខ្លួនក្នុងកម្រិតណាឱ្យបានប្រាកដផងដែរ ដើម្បីកុំឱ្យសហជីពនៅកម្ពុជាឆ្ងល់ មិនដឹងច្បាស់ថា អង្គការមួយនេះកំពុងតែធ្វើអ្វី។

ចំណែកលោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានលើកឡើងថា អង្គការសង់ត្រាល់បានទទួលជំនួយពីបរទេស ប៉ុន្តែមិនបម្រើផលប្រយោជន៍ពិតប្រាកដរបស់កម្មករនិយោជិតទេ បែរជាលូកដៃ ជ្រៀតជ្រែក មកលើកិច្ចការងាររបស់សហជីព ធ្វើឱ្យមានការរំខានដល់កិច្ចការសហជីព ហើយធ្វើឱ្យមានការលាបពណ៌ ការញុះញង់ឱ្យមានការស្អប់ តាមយៈការប្រើពាក្យសហជីពនេះឯករាជ្យ សហជីពនោះមិនឯករាជ្យ។ ទង្វើនេះបង្ហាញថា អង្គការសង់ត្រាល់ តាំងខ្លួនធ្វើជាអ្នកបំបែកបំបាក់ យ៉ាងពិតប្រាកដចំពោះខ្មែរនិងខ្មែរ សហជីពនិងសហជីព កម្មករនិយោជិត និងកម្មករនិយោជិត១ក្រុមទៀត។
លោកថ្លែងថា «យើងខ្ញុំជាសហជីពសុំសំណូមពរយ៉ាងទទូចដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ មេត្តាពិនិត្យ និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះអង្គការសង់ត្រាល់ ក្នុងករណីទទួលជំនួយពីបរទេស ដើម្បីមកប្រឆាំងប្រជាពលរដ្ឋកម្ពុជា ប្រឆាំងជាមួយនិងកម្មករនិយោជិតនៅកម្ពុជា ប្រឆាំងជាមួយនឹងការអភិវឌ្ឍ និងសេចក្តីថ្លៃថ្នូររបស់កម្ពុជា។»

លោកប្រធានសហភាពពលកម្មជាតិកម្ពុជា លើកឡើងថា អំពើជ្រៀតជ្រែករបស់អង្គការសង់ត្រាល់ ក្នុងការលូកលាន់កិច្ចការងារសហជីព គឺផ្ទុយពីវិជ្ជាជីវៈ ខុសពីជំនាញ និងផ្ទុយពីបេសកកម្ម ដែលអង្គការនេះបានធ្វើទាំងស្រុង ព្រោះសង់ត្រាល់ ជាអង្គការមួយដែលមិនពាក់ព័ន្ធក្នុងកិច្ចការសហជីពនោះទេ ហើយសង់ត្រាល់ក៏មិនមែនជាអ្នកជំនាញសហជីពដែរ។ ក្នុងន័យនេះ របាយការណ៍ទាំងឡាយរបស់សង់ត្រាល់ពាក់ព័ន្ធនឹងសិទ្ធិសេរីភាពសហជីពនោះ មិនឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្តែង នៃការអនុវត្តសិទ្ធិសេរីភាពសហជីពនៅកម្ពុជាទេ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


