Connect with us

ព័ត៌មានជាតិ

តំបន់ទឹកស្ទឹង ដែលរីងហួតហែងនៅប៉ែកខាងក្រោម ចាប់ផ្ដើមមានទឹកហូរកាត់រឹមៗហើយ

បានផុស

នៅ

គិតមកទល់នឹងថ្ងៃនេះទឹកស្ទឹងសង្កែ ដែលរីងហួតហែងនៅប៉ែកខាងក្រោម ជិតដៃទន្លេសាប គឺមានរយៈពេលជិត ១ខែ មកហើយ ដែលប្រជាពលរដ្ឋកំពុងដង្ហោយហៅរកទឹក ព្រោះបច្ចុប្បន្នពលរដ្ឋកំពុងថ្ងួចថ្ងូរយ៉ាងខ្លាំង អំពីបញ្ហានេះម្យ៉ាងទៀតទឹកភ្លៀងក៏មិនបង្អុរមកដែរ។ ប៉ុន្តែទើបតែនៅរសៀលថ្ងៃទី២១ ខែមិថុនា ម្សិលមិញនេះ គេបានឃើញទឹកស្ទឹងបានចាប់ផ្ដើមហូររឹមៗកាត់ដានកង់រទេះដែលកន្លងមកធ្លាប់តែរីងហួតហែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាពលរដ្ឋរស់នៅឃុំព្រែកហ្លួង និងឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានរៀបរាប់ថា ការដាច់ទឹកនៅក្នុងស្ទឹងសង្កែនេះ គឺតាំងពីអំឡុងចុងខែឧសភា មកទល់នឹងពេលនេះបើគិតពីរយៈពេលប្រមាណ ១ ខែមកហើយ ដែលប្រជាពលរដ្ឋគ្មានទឹកប្រើប្រាស់។ ប្រជាពលរដ្ឋបានបន្តថា តំបន់ដែលទឹកដាច់ដោយអន្លើនេះ គឺដូចជានៅចំណុចអូរបាក់រទេះ អូតាភី បឹងខ្យង អូរតាសុខ និងក្រាំងងៀតជាដើម ដែលចំណុចទាំងនេះស្ថិតក្នុងឃុំព្រែកហ្លួង រហូតទៅដល់ភូមិបាក់ព្រា ដែលស្ថិតក្នុងឃុំព្រៃចាស់ និងនៅជាប់ដៃទន្លេសាបតែម្ដង។

ពួកគាត់បានសង្កត់ធ្ងន់ថា កន្លងមកនៅក្នុងបាតស្ទឹង គឺមានកន្លែងខ្លះដែលមានអន្លង់ជ្រៅអាចបន្សល់ទឹកបន្តិចបន្តួចសម្រាប់ប្រជាពលរដ្ឋដួសយកទៅងូត ដោយឡែកសម្រាប់ទឹកប្រើប្រាស់ដូចជាដាំស្លជាដើមត្រូវទិញទឹកសុទ្ធប៊ីដុងធំ យកមកប្រើរាល់ថ្ងៃ ដោយសារតែតំបន់ខាងលើនេះមិនទាន់មានស្ថានីយ៍ផលិតទឹកស្អាតឯកជនណាមួយបង្កើតឡើងនៅឡើយទេ ព្រោះរៀងរាល់ឆ្នាំក៏មិនដែលដាច់ទឹកយ៉ាងដូច្នេះដែរ។ នេះក៏ដោយសារតែតំបន់ខាងលើនេះទំហំដងស្ទឹងសង្កែមានការរួមតូច និងរាក់ដោយសារដីល្បាប់។

ដោយឡែក កាលពីរសៀលថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅនេះ ប្រជាពលរដ្ឋបានសង្កេតឃើញថាទឹកស្ទឹងសង្កែចាប់ផ្ដើមមានទឹកហូររឹមៗដែលមានកម្ពស់ទឹកជាងមួយចំអាមប៉ុណ្ណោះ ដែលពួកគាត់គិតថាអាចមានការបើកទឹកពីទំនប់ស្ទាក់ទឹកសាលាតាអន ប៉ុន្តែការបើកទ្វារទឹកនេះបើមានការឆាប់បិទទៅវិញ ទឹកក៏មិនអាចហូរផ្គត់ផ្គង់ទៅដល់តំបន់ជិតដៃទន្លេបានឡើយ។ ព្រោះនៅម្សិលមិញនេះគេឃើញទឹកទើបតែមានកម្ពស់ប្រមាណពីរតឹកប៉ុណ្ណោះ ដូច្នេះទឹកមិនអាចហូរឡើងទីទួលដែលនៅចំណុចក្របីឆ្លងនោះបានឡើយ លុះត្រាតែទ្វារទឹកសាលាតាអនត្រូវបើកបន្តរហូតទើបទឹកអាចបញ្ជូនទៅដល់ប្រជាពលរដ្ឋដែលនៅឯដៃទន្លេសាបបាន។ បើទោះជាយ៉ាងនេះក្តី ក៏ប្រជាពលរដ្ឋជាច្រើនមានចិត្តសប្បាយរីករាយដែលបានដងទឹកទាំងនេះយកទៅប្រើប្រាស់ ព្រោះប្រមាណជាមួយខែមកហើយដែលពួកគាត់មានការលំបាកទៅលើកង្វះខាតទឹកនេះយ៉ាងខ្លាំង។

យ៉ាងណាមិញ បើទោះបីជាទ្វារស្ទាក់ទឹកទំនប់សាលាតាអន ត្រូវបានបង្ហើបឱ្យមានចរន្តទឹកហូរតិចៗទៅក្រោមក៏ដោយ ក្រុមការងារក៏បានព្យាយាមទាក់ទងតាមរយៈទូរសព្ទជាច្រើនដងទៅលោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ដើម្បីចង់ដឹងអំពីចំណាត់ការ ប៉ុន្តែលោកមិនទទួលខ្សែទូរសព្ទទាល់តែសោះ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវ​ក្រវាត់​ព្រំដែន​ខេត្តមណ្ឌលគិរី លេចរូប​រាង​បណ្ដើរៗ ដើម្បី​ត្រៀម​ទទួល​ពលរដ្ឋ​ដែល​ចង់មកលេង​កម្សាន្ត

ព័ត៌មានជាតិ៥ ម៉ោង មុន

កាកបាទក្រហម​កម្ពុជា ឧបត្ថម្ភ​ថវិកា​៣សែនដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ ជួប​ពិភាក្សា​ជាមួយភារធារីស្តីទីនៃស្ថានទូតលុចសំបួប្រចាំ​ប្រទេស​ឡាវ លើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលខេត្តកណ្តាល ថ្លែងអំណរគុណពលរដ្ឋ ដែល​ចូលរួម​គាំទ្រ​រាជរដ្ឋាភិបាល​កសាង​គម្រោង​ព្រែកជីកហ្វូណនតេជោ

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

មោទនភាព! ផលិតផលកម្ពុជារីកមុខរីកមាត់ នៅលើកម្មវិធីតាំងពិព័រណ៌អាហារនិងភេសជ្ជៈលំដាប់ពិភពលោក

Sokha Hotels

ព័ត៌មានពេញនិយម