ព័ត៌មានជាតិ
អាជ្ញាធរខេត្តព្រះសីហនុ បង្ហាញវត្ថុតាងគ្រឿងញៀនជិត២តោន ដែលសមត្ថកិច្ចចម្រុះបង្ក្រាបរឹបអូស មុននឹងយកទៅដុតកម្ទេចចោល
ព្រះសីហនុ ៖ អាជ្ញាធរខេត្តព្រះសីហនុ មានចូលរួមពីនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនបានបង្ហាញវត្ថុតាងគ្រឿងញៀនជិត២តោន ដែលសមត្ថកិច្ចចម្រុះបង្ក្រាបរឹបអូសបានក្នុងខេត្តព្រះសីហនុ ជាបន្តបន្ទាប់កន្លងមក មុននឹងយកទៅដុតកម្ទេចចោល។

សកម្មភាពបង្ហាញត្រួតពិនិត្យតាមនីតិវិធីនេះធ្វើឡើងនៅ ព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នៅសាលាដំបូងខេត្តព្រះសីហនុ ក្រោមវត្តមាន លោកសៀង សុខ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ និងអញ្ជើញចូលរួមពីលោកឧត្ដមសេនីយ៍ ឯក ឃឹង សារ៉ាត់ ប្រធានមន្ទីរ ប្រឆាំង បទល្មើស គ្រឿងញៀន ព្រមទាំងតំណាងកងកម្លាំងមានសមត្ថកិច្ចរួមមាននគរបាល កងរាជអាវុធហត្ថ មន្ត្រីតំណាងអាជ្ញាធររដ្ឋបាលខេត្ត និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធ។

លោក សៀង សុខ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានបញ្ជាក់ថា វត្ថុតាងគ្រឿងញៀនទាំងអស់នេះ នឹងយកទៅដុតកម្ទេចចោលជាសាធារណៈមុខមហាជនឆាប់ៗនេះ៕
អត្ថបទ ៖ សុភា






-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានជាតិ៧ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម


