ព័ត៌មានជាតិ
អាជ្ញាធរខេត្តព្រះវិហារ ដុតបំផ្លាញគ្រឿងញៀនជាង១តោន ដែលបង្ក្រាបបានកន្លងមក
គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រះវិហារ សម្រេចដុតបំផ្លាញគ្រឿងញៀនជាង ១តោន ដែលបង្ក្រាបបាននាពេលកន្លងមក។

ពិធីដុតគ្រឿងញៀននេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ក្នុងភូមិស្ថាពរ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ក្រោមអធិបតីភាព លោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត លោក គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ដោយមានការចូលរួមពីសំណាក់សាលាដំបូងខេត្ត អភិបាលរងខេត្ត កងកម្លាំងទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត យុវជន សិស្សានុសិស្ស និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

លោកឧត្តមសេនីយ៍ត្រី យ៉េង សារ៉េន ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន និងជាប្រធានអចិន្ដ្រៃយ៍លេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យ គ្រឿងញៀនខេត្ត បានឲ្យដឹងថា គ្រឿងញៀនដែលត្រូវដុតបំផ្លាញចោលនាពេលនេះ គឺ បានធ្វើការរឹបអូសជាវត្ថុតាងចំនួន ៣៩សំណុំរឿង សរុបគ្រឿងញៀនមានទម្ងន់ប្រមាណជាង១តោន ស្មើនឹង ១,០២១,៩១៨.៦២ក្រាម ក្នុងនោះ ប្រភេទមេតំហ្វេតាមីន (ICE) សរុប ទម្ងន់ ១,០២១,៨៦៣.៥៩ក្រាម និងប្រភេទមេតំហ្វេតាមីន (WY) សរុបទម្ងន់ ៥៥,០៣ក្រាម។
លោកបានបញ្ជាក់ថា បរិមាណគ្រឿងញៀនជាច្រើនខាងលើនេះ ត្រូវបានក្រុមឧក្រិដ្ឋជន លួចនាំចូលមកតាមច្រកព្រំដែនឡាវ និងមកពីបណ្ដាខេត្តផ្សេងៗ ធ្វើអាជីវកម្ម ធ្វើជាជំនួញរបស់ខ្លួន ដើម្បីស្វែងប្រាក់ចំណូល។ លោកថា ឥទ្ធិពលគ្រឿងញៀននេះ បានបង្កបទល្មើសនានាកើតមានឡើងក្នុងសង្គម ដូចជា អំពើឃាតកម្ម ចាប់ជំរិត រំលោភសេពសន្ថវៈ លួច ឆក់ប្លន់ទ្រព្យសម្បត្តិ អំពើហិង្សាក្នុងគ្រួសារ ក្រុមបងធំ បងតូច បង្កអសន្ដិសុខជាច្រើនដល់សង្គមជាតិ។

ក្នុងឱកាសប្រារព្ធទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតបំផ្លាញគ្រឿងញៀន នាឱកាសនេះ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានផ្ដល់អនុសាសន៍ និងអំពាវដល់ ជនរួមជាតិ គ្រប់ស្រទាប់គ្រប់មជ្ឈដ្ឋាន និងគ្រប់វិស័យ សូមបន្ដអនុវត្ត ស្មារតីជាតិ ដោយចាត់ទុកបញ្ហាគ្រឿងញៀនជាបញ្ហារួម ដែលត្រូវរួមដោះស្រាយ និង លុបបំបាត់ទាំងអស់គ្នា។ សូមចូលរួមវិនិយោគលើវិធានការបង្កា និងលើកកម្ពស់ការផ្សព្វផ្សាយ អប់រំ ឱ្យបានទូលំទូលាយ ដើម្បីបញ្ជ្រាបការយល់ដឹង និងជាសារដាស់តឿនក្រើនរំលឹកជាប់ជា ប្រចាំដល់ពលរដ្ឋទូទាំងប្រទេសជាពិសេសយុវជនតែម្តង។

បន្ថែមពីនេះ គ្រប់មន្ដ្រីអង្គភាព និងរដ្ឋបាលក្រុងស្រុក ឃុំសង្កាត់ ត្រូវបន្ដអនុវត្តបទបញ្ជាលេខ ០១ ប ប គោលការណ៍ “សម្អាតចកចេញពីផ្ទៃបឹង” ដោយត្រូវពិនិត្យជាប្រចាំ មន្ដ្រីរាជការ ស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ និងត្រូវមានវិធានការទាន់ពេល និងម៉ឺងម៉ាត់បំផុតចំពោះមន្ដ្រី ទាំងឡាយណា ដែលពាក់ព័ន្ធនឹងគ្រឿងញៀន ដើម្បីលើកកម្ពស់ភាពស្អាតស្អំ និងគំរូនៃការអនុវត្តច្បាប់។ ជាពិសេស ត្រូវយកចិត្តទុកដាក់ពង្រឹងសណ្ដាប់ធ្នាប់របៀបរៀបរយ បរិវេញជុំវិញសាលារៀន បំបាត់ករណីក្មេងទំនើង និងសិស្សគេចសាលា ដែលអាចជាគោលដៅឈានដល់ការប្រើប្រាស់គ្រឿងញៀនផងដែរ៕
ដោយ៖ ជុន កុសល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


