ព័ត៌មានជាតិ
បងប្អូនពលករខ្មែរត្រឡប់មកពីថៃ ២០នាក់ ត្រូវអាជ្ញាធរខេត្តស្វាយរៀង ដឹកជញ្ជូនពួកគាត់ទៅគេហដ្ឋានវិញ
លោក ម៉ែន អេង អភិបាលរងខេត្ត តំណាងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានដឹកនាំក្រុមការងារសម្របសម្រួលទទួលពលករដែលត្រឡប់មកពីប្រទេសថៃ ប្រចាំនៅច្រកទ្វារព្រំដែនអន្តរជាតិដូង ខេត្តបាត់ដំបង, ច្រកទ្វារអន្តរជាតិព្រំ ខេត្តបៃលិន, និងតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរៀបចំឡានដឹកជញ្ជូន ចំណីអាហារ ភេសជ្ជៈ ជូនដល់ពួកគាត់ឱ្យត្រឡប់ទៅលំនៅដ្ឋានវិញគ្រប់ៗគ្នា នៅខេត្តស្វាយរៀង។

លោកបានមានប្រសាសន៍ថា ពលករខ្មែរ ដែលបានមកពីប្រទេសថៃ តាមព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង សរុបប្រមាណជា ១៧,៨៦៧នាក់ ដោយឡែកខេត្តស្វាយរៀង ចំនួន ១៧នាក់ ស្រី៩នាក់ ច្រកព្រំដែនអន្តរជាតិព្រំ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន សរុបប្រមាណជា ៧៤៧នាក់ ក្នុងនោះខេត្តស្វាយរៀង ចំនួន ៣នាក់ ស្រី ២នាក់ និងតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សរុបប្រមាណ ២៨៨នាក់ ស្រី ១០១នាក់ ក្នុងនោះខេត្តស្វាយរៀង មិនមាន នាថ្ងៃសុក្រ ទី១ ខែសីហា ឆ្នាំ២០២៥ គិតចាប់ពីម៉ោង ៩:០០នាទីព្រឹក រហូតដល់ម៉ោង ៣:០០នាទីរសៀល។

ចំពោះបងប្អូនពលករខ្មែរយើងដែលត្រឡប់ពីប្រទេសថៃ តាមច្រកព្រំដែនខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ដែលត្រូវទៅខេត្តស្វាយរៀង សូមធ្វើការទំនាក់ទំនង: 071 968 6805 , 010 801 584 , 069 328 600 , 088 922 7007៕
ដោយ ៖ ភក្ដី












-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២២ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២១ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


