ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពត ជំរុញឲ្យគ្រប់ភាគីចូលរួមលើកកម្ពស់វិស័យកីឡាឲ្យឆ្ពោះទៅរកភាពជោគជ័យ
កាលពីរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ លោក ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរងខេត្តកំពត មានប្រសាសន៍ឲ្យដឹងថាវិស័យអប់រំកាយ និងកីឡា បានចូលរួមចំណែក និងលើកកម្ពស់ដល់សុខភាព និងសុខមាលភាពសិស្សនិស្សិត និងប្រជាពលរដ្ឋគ្រប់រូប និងជួយកាត់បន្ថយនូវភាពអសកម្មផ្សេងៗបាននៅក្នុងសង្គម ជាពិសេសនោះការប្រើប្រាស់គ្រឿងញៀនជាដើម។

ថ្នាក់ដឹកនាំខេត្តកំពតបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានចាត់ទុកវិស័យអប់រំកាយ និងកីឡាជាយានក្នុងការអភិវឌ្ឍន៍សង្គម ព្រោះ “កីឡាកសាងមនុស្ស មនុស្សកសាងសង្គម” ហើយក្រសួងបានធ្វើកំណែទម្រង់ស៊ីជម្រៅជាច្រើនដើម្បីលើកកម្ពស់វិស័យកីឡានេះ។
លោកបានស្នើដល់អាជ្ញាធរក្រុង ស្រុក មន្ទីរ អង្គភាព ស្ថានប័នរដ្ឋ និងឯកជន ប្រជាពលរដ្ឋចូលរួមឧបត្ថម្ភគាំទ្រដើម្បីធ្វើឲ្យវិស័យកីឡាឆ្ពោះទៅរកភាពជោគជ័យ។ លោក ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរងខេត្តកំពត បានថ្លែងនៅក្នុងពិធីបិទការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកទូទាំងខេត្តប្រចាំឆ្នាំ២០២៤ នៅពហុកីឡដ្ឋានខេត្តកំពត។

លោក ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរងខេត្តកំពត បានលើកឡើងថា កម្ពុជាក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត សម្តេចបានចាត់ទុកថា ការងារអប់រំកាយ និងកីឡាបានដើរតួយ៉ាងសំខាន់ និងជាយានក្នុងការអភិវឌ្ឍសង្គម ពីព្រោះកីឡាកសាងមនុស្ស មនុស្សកសាងសង្គម ធ្វើឲ្យវិស័យកីឡាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយទទួលបាននូវការចាប់អារម្មណ៍ ការចូលរួមគាំទ្រច្រើនពីយុវជន ហើយលទ្ធផលនៃការប្រកួតជាលក្ខណៈអន្តរជាតិមានការប្រែប្រួលជាវិជ្ជមាន ទទួលបានការអបអរសាទរពីមហាជន រហូតដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។ ខណៈដែលក្រសួងអប់រំយុវជន និងកីឡានៅតែបន្តធ្វើកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំកាយ និងកីឡា ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យ ក្នុ្ងងការទៅចូលរួមព្រឹត្តិការណ៍ប្រកួតធំៗរបស់ពិភពលោកនៅពេលខាងមុខ។ ដើម្បីសម្រេចបាននូវចក្ខុវិស័យ និងកំណែទម្រង់ទាំងនោះ ទាមទាឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។

ការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកទូទាំងខេត្តកំពតមាន៣ប្រភេទកីឡា ទី ១-កីឡាបាល់ទាត់ ១២ ក្រុម ទី ២-កីឡាបាល់បោះ ៥ ក្រុម និង ទី ៣-កីឡាប៉េតង់ ២០ក្រុម សរុបកីឡាករ-កីឡាការិនីដែលបានចូលរួមប្រកួតទាំងអស់ចំនួន ៣៦៦នាក់ នាក់ ស្រី២០នាក់។ ហើយឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ ដោយប្រកាន់បានយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍បញ្ញត្តិលើស្មារតីចេះអធ្យាស្រ័យគ្នា មានសាមគ្គីភាព មិត្តភាព និងបទបញ្ជាបច្ចេកទេស លទ្ធផលប្រកួតបានបញ្ចប់ដោយជោគជ័យ។ ដោយឡែក ជើងឯកបាល់ទាត់មហាជនខេត្តកំពត ២០២៤ លេខ១ បានទៅលើក្រុមកីឡាករក្លិបកំពង់សំរោង លេខ២ ក្លិបបូកគោ និងទី៣ក្លិបបូរីរ៉ាត់FC៕
អត្ថបទ៖ សឹង រ៉ាត់




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


