ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ ក្រសួងព័ត៌មានកំពុងបន្តធ្វើវិសោធនកម្មច្បាប់លើរបបសារព័ត៌មានឱ្យស្របតាមតម្រូវការបច្ចុប្បន្ន
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បានឱ្យកម្ពុជាថ្មី ដឹងថា ចំពោះវិសោធនកម្មច្បាប់ស្តីពីរបបសារព័ត៌មាន គឺក្រសួងកំពុងតែបន្តរៀបចំនិតីវិធីធ្វើវិសោធនកម្មលើច្បាប់នេះ ឱ្យស្របតាមការផ្សព្វផ្សាយបច្ចុប្បន្ននៅកម្ពុជា។

ច្បាប់ស្តីពីរបបសារព័ត៌មាន ត្រូវបានបង្កើតឡើងតាំងពីឆ្ណាំ១៩៩៥ ដោយមានចំនួន ៥ជំពូក និង២១មាត្រា។ លោក ទេព អស្នារិទ្ធ បានឱ្យដឹងថា ចំពោះច្បាប់ស្តីពីរបបសារព័ត៌មាននេះ បច្ចុប្បន្នក្រសួងកំពុងពិនិត្យ និងពិភាក្សាលម្អិតបន្ថែមលើលទ្ធភាពក្នុងការធ្វើវិសោធនកម្ម ជាផ្នែក ឬ ត្រូវរៀបចំឡើងវិញដែរឬទេ? លោកបញ្ជាក់ថា ទោះជាត្រូវធ្វើវិសោធនកម្មដោយផ្នែក ឬកែសម្រួលឡើងវិញ គោលបំណងសំខាន់នៃការធ្វើវិសោធនកម្មច្បាប់នេះ គឺធានាយ៉ាងណាឱ្យច្បាប់នេះមានបច្ចុប្បន្នភាព ដើរស្របនឹងការវិវត្តនៃប្រព័ន្ធផ្សព្វផ្សាយទំនើប មានការរីកចម្រើនក្នុងវិស័យសារព័ត៌មាននៅកម្ពុជា និងតម្រូវការក្នុងសង្គមបច្ចុប្បន្នក៏ដូចជាទៅថ្ងៃអនាគត។

បន្ថែមពីនេះ អ្នកនាំពាក្យខាងលើបន្តថា កិច្ចការនេះ ចាំបាច់ត្រូវរៀបចំច្បាប់ស្តីពីរបបសារព័ត៌មានដោយឈរលើមូលដ្ឋានច្បាប់ចាស់ ហើយបង្កើនធាតុចូលថ្មីៗសម្រាប់ឆ្លើយតបទៅនឹងភាពចាំបាច់ និងតម្រូវការអនុវត្តប្រចាំថ្ងៃក្នុងសង្គមឌីជីថល។ ចំពោះ នីតិវិធី និងដំណើរការបច្ចុប្បន្ននេះ គឺស្ថិតក្នុងក្របខណ្ឌនៃការពិគ្រោះយោបល់នៃក្រុមការងារនីតិកម្មរបស់ក្រសួង និងការពិភាក្សាជាមួយក្រុមប្រឹក្សាអ្នកច្បាប់របស់ទីស្តីការគណៈរដ្ឋមន្ត្រី។

តាមការសង្កេតបច្ចុប្បន្ន អ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួននៅតែមិនទាន់គោរពតាមច្បាប់ និងរបបសារព័ត៌មានបានត្រឹមត្រូវនៅឡើយទេ ដោយមនុស្សមួយចំនួនសំអាងខ្លួនជាអ្នកសារព័ត៌មានរួចទៅបោកប្រាស់អ្នកដទៃដើម្បីជាប្រយោជន៍ខ្លួនជាដើម។ ជុំវិញករណីទាំងនេះ ក្រសួងព័ត៌មាន ក៏តែងតែយកចិត្តទុកដាក់ និងចាត់វិធានការផ្សេងៗចំពោះករណីណាដែលធ្វើឱ្យខាតបង់ប្រយោជន៍ និងប៉ះពាល់ដល់របបសារព័ត៌មានកម្ពុជាផងដែរ៕
ដោយ៖ អុន ស្រីមាន
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១៧ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


