Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​ខេត្តព្រះសីហនុ​ សម្រេច​ផ្អាកអាជីវកម្ម​​២៨​កន្លែង ដែល​ភាគច្រើន​របស់​ជនជាតិ​ចិន

បានផុស

នៅ

​គិត​ត្រឹម​រសៀល​ថ្ងៃទី២៨ ខែកុម្ភៈ ​ឆ្នាំ២០២១​នេះ រដ្ឋបាលខេត្ត​ព្រះសីហនុ បានសម្រេច​ផ្អាក អាជីវកម្ម​ដែល​ភាគច្រើន​ជា​អាជីវកម្ម​របស់​ជនជាតិ​ចិន ក្នុង​នោះ មាន​សណ្ឋាគារ, ​កាស៊ីណូ, ​ភោជនីយដ្ឋាន, អគារស្នាក់នៅ, មន្ទីរពេទ្យ សរុប​ចំនួន​២៨​ទីតាំង​ ហើយ​គ្រា​ដែល​អ្នកពាក់ព័ន្ធ​ចំនួន​៤១១៩​នាក់ ​ដែល​ត្រូវ​បាន​ធ្វើតេស្ត​ គឺមាន​មនុស្ស​ចំនួន​៣០​នាក់​ ត្រូវ​បាន​រក​ឃើញថា ​មាន​ឆ្លង​កូ​វីដ​១៩ គិត​ត្រឹមថ្ងៃទី​២៧ កុម្ភៈ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះ រដ្ឋបាលខេត្ត ព្រះសីហនុ​បាន ចេញ​សេចក្តី​អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ ខ្មែរ និង ជនបរទេស ដែល​កំពុង​រស់នៅ​ខេត្ត​ព្រះសីហនុ ​បើ​មិន​ចាំបាច់​គួរ​កុំ​ធ្វើការ​ចល័ត​ពី​តំបន់​មួយ​ទៅ​តំបន់​មួយទៀត ឬ​ពី​ខេត្ត​ជាប់​មាត់សមុទ្រ​នេះ ទៅ​ភ្នំពេញ​និង​ខេត្ត​នានា​និង មិន​ឲ្យ​ពលរដ្ឋ​មកពី​ខេត្ត​នានា​និង​ភ្នំពេញ​ចូល​ទៅ​ខេត្តព្រះសីហនុឡើយ​។

​ដោយឡែក ​សម្រាប់​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​ថ្ងៃទី​០១ ខែ​មីនា ឆ្នាំ​២០២១ រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​បញ្ចេញ​ម៉ាស​ជាង ៦០​ម៉ឺន​ម៉ាស ផ្តល់​ជូន​ដល់​អាជ្ញាធរ​ក្រុង​ស្រុក​ទាំង​៥ ដើម្បី​ធ្វើ​យុទ្ធនា​ការចែក​ម៉ាស​ជូន​ប្រជាពលរដ្ឋ​ នៅ​តាម​ទីប្រជុំជន​ភូមិ ឃុំ សង្កាត់ ក្នុង​ខេត្ត​ព្រះសីហនុ ជាពិសេស តាម​ទីប្រជុំជន​ផ្សារ និង​តាម​ទី​សាធារណៈ​ជាដើម និង​ត្រូវ​បន្ត​អប់រំ​ផ្សព្វ ផ្សាយ​ប្រជាពលរដ្ឋ​ត្រូវ​ពាក់​ម៉ាស​និង​វិធាន ការបង្ការ​ការពារ​ទ​ប់​ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​ នៅ​ក្នុង​សហគមន៍​មូលដ្ឋាន​និង​អនុវត្ត​តាម​គោលការណ៍​របស់​ក្រសួងសុខាភិបាល​ ជាពិសេស​វិធានការ​ការពារ​របស់​សម្ដេច​តេ​ជោ​ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៣.​ការពារ និង ៣.​កុំ​។ ៣.​ការពារ (១.​ពាក់​ម៉ាស ២.​លាងដៃ ៣.​រក្សា​គម្លាត​សុវត្ថិភាព​សង្គម​និង​គម្លាត​សុវត្ថិភាព​បុគ្គល​ចាប់ពី ១,៥០​ម៉ែត្រ​ឡើង​ទៅ​ឲ្យ​បាន​គ្រប់គ្នា​នៅ​គ្រប់​ទីកន្លែង​និង​អនុវត្ត​ឲ្យ​បាន​គ្រប់គ្នា​ចំណុច​បី​ប្រការ​នេះ វា​មាន​សារៈសំខាន់​ណាស់ ដូច្នេះ​ទើប​យើង​អាច​យកឈ្នះ​លើ​កូ​វីដ​-១៩ បាន​ជោគជ័យ​។​) ៣​កុំ (១.​កុំ​ចូលទៅ​កន្លែង បិទ​ជិត គ្មាន​ខ្យល់​ចេញ​-​ចូល និង​ប្រើ​ម៉ាស៊ីនត្រជាក់​ច្រើនពេក រក​កន្លែង​មាន​ខ្យល់​ចេញ​-​ចូល ២.​កុំទៅ​កន្លែង​មាន​មនុស្ស ច្រើន​កុះករ .៣.​កុំ​ប៉ះពាល់​គ្នា កុំ​ចាប់ដៃគ្នា កុំ​កៀក​ស្មា​គ្នា កុំ​ឱប​គ្នា​ជាដើម​)៕

អត្ថបទ៖ ​កោះពស់

សូមចុចអាន៖ ​ផ្ទុះ​កូវីដធ្ងន់ធ្ងរ​​នៅ​ខេត្តព្រះសីហនុ មួយ​ថ្ងៃ រកឃើញ​អ្នក​ឆ្លង ១៧ នាក់​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៤ នាទី មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ២៧ នាទី មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

ជីវិតកម្សាន្ដ៥៩ នាទី មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

ព័ត៌មានជាតិ១ ម៉ោង មុន

ទៅ​លេង​សៀមរាប​ ចាយត្រឹម ៥ ដុល្លារ ទទួល​​បទ​ពិសោធន៍​​ជិះ​កន្រ្តក​វិល​ខ្ពស់​បំផុត​ទី ៣ នៅ​អាស៊ាន

ព័ត៌មានជាតិ១ ម៉ោង មុន

គិត​ត្រឹម​ឆ្នាំ ២០២២ កម្ពុជាសម្រេចសាងសង់ផ្លូវសរុបបា​ន​ប្រវែងប្រមាណ ៦៦ ៧២៣​ គីឡូម៉ែត្រ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម