Connect with us

ព័ត៌មានជាតិ

អភិបាលរងខេត្តស្វាយរៀង ណែនាំឱ្យក្រុមហ៊ុនផ្តល់សេវាកម្មអគ្គិសនី យកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់សេវាដល់ពលរដ្ឋ

បានផុស

នៅ

លោក​ ម៉ែន​ អេង​ អភិបាលរងខេត្ត​ស្វាយរៀង តំណាងឱ្យអភិបាលខេត្ត បានផ្តល់ការណែនាំចំនួន៥ចំណុចដល់ក្រុមហ៊ុនផ្តល់សេវាកម្មអគ្គិសនី យកចិត្តទុកដាក់ផ្តល់សេវាឱ្យពលរដ្ឋឱ្យបានល្អប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណែនាំនេះ​ធ្វើនៅសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ ក្នុងពេលលោក ម៉ែន អេង តំណាងអភិបាលខេត្ត ចូលរួមក្នុងកិច្ចពិភាក្សា​ លេីការដោះស្រាយបញ្ហាអគ្គិសនីនៅស្រុករមាសហែក ខេត្តស្វាយរៀង​ ក្រោមធិបតីភាព​ លោក​ តេង​ សុខុមាល​ អនុប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា។​ ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជេីញចូលរួមពី​ គណៈប្រតិភូអាជ្ញាធរអគ្គិសនីកម្ពុជា​ លោក​អភិបាលស្រុករមាសហែក​  លោក​ កែវ​ ច័ន្ទលី​ ប្រធានមន្ទីរព័ត៌មាន​ខេត្ត​ ​តំណាងប្រធានអគ្គិសនីខេត្ត​ លោក​ សេង​ រិទ្ធ​ តំណាងក្រុមហ៊ុនខ្មែរ​ យូធីឡីធី​ លោក​ យា​ ណាវិន​ ប្រធានការិយាល័យកិច្ចការច្បាប់​ និងសុវត្តិភាពសាធារណៈសាលាខេត្ត​ ព្រមទាំងអាជីវករជាច្រេីននាក់ទៀត​ ។

ក្នុងកម្មវិធីនេះ លោក​ ម៉ែន​ អេង​ អភិបាលរងខេត្ត​ បានលើកឡើងយ៉ាងច្បាស់អំពីការណែនាំស្តីពីការធ្វេីសេវាកម្មអគ្គិសនីរបស់ក្រុមហ៊ុន​ដូចខាងក្រោម៖

​១. ក្រុមហ៊ុនត្រូវណែនាំបុគ្គលិកឱ្យប្រើពាក្យសមរម្យ និងផ្តល់សេវាអគ្គិសនីឱ្យកាន់តែប្រសើរ និងទាន់ពេលវេលាដល់អ្នកប្រើប្រាស់។ ២. ក្រុមហ៊ុនត្រូវកត់ត្រាលេខអំណាននាឡិកាស្ទង់ឱ្យបានត្រឹមត្រូវតាមពេលវេលាកំណត់ ហើយត្រូវពិនិត្យឱ្យបានត្រឹមត្រូវមុននឹងចេញវិក្កយបត្រ។ ៣.ក្រុមហ៊ុនត្រូវកែតម្រូវវិក្កយបត្រដើម្បីឱ្យមានប្រវត្តិនៃការប្រើប្រាស់សម្រាប់រយៈពេល ១២ខែកន្លងមកក្នុងលំដាប់នៃខែឱ្យបានត្រឹមត្រូវ។ ៤. ក្រុមហ៊ុនត្រូវជូនដំណឹងជាមុនដល់អាជ្ញាធរមូលដ្ឋាន ឃុំ ភូមិ និងអ្នកប្រើប្រាស់ ក្នុងករណីមានគម្រោងផ្អាកការផ្គត់ផ្គង់បណ្តោះអាសន្នមានរយៈពេលយូរ។ ៥. ក្រុមហ៊ុនត្រូវកំណត់ និងកែសម្រួលប្រភេទអ្នកប្រើប្រាស់ឱ្យបានត្រឹមត្រូវតាមការណែនាំរបស់អាជ្ញាធរអគ្គិសនីកម្ពុជា។

ជាមួយគ្នានេះ លោក​ តេង​ សុខុមាល​ មានប្រសាសន៍ថា ​ដេីម្បីដោះស្រាយបញ្ហាទាំងអស់របស់ពលរដ្ឋ ​ សេវាករត្រូវធ្វេីការងារជាមួយរដ្ឋបាលស្រុក​ ចុះពិនិត្យឱ្យបានល្អិតល្អន់ជូនប្រជាពលរដ្ឋដេីម្បីកុំឱ្យមានភាពខុសឆ្គងដោយប្រការណាមួយ​។ លោកបន្ថែមថា​ មុនពេលដោះដូរកុងទ័រភ្លេីង​ ត្រូវធ្វេីការផ្ទៀងផ្ទាត់(តេស្ត)​ឱ្យបានហ្មត់ចត់​ រវាងកុងទ័រចាស់​ និងកុងទ័រថ្មី​ដេីម្បីទទួលបានភាពប្រាកដប្រជាក្នុងការប្រេីប្រាស់ភ្លេីង៕

ដោយ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា២៣ ម៉ោង មុន

កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី

ព័ត៌មានជាតិ១៨ ម៉ោង មុន

គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស បិទអាកាសយានដ្ឋាន Heathrow ដោយសារអគ្គិភ័យ បង្កផលប៉ះពាល់ដល់ការធ្វើដំណើរទូទាំងពិភពលោក

ព័ត៌មានជាតិ១៧ ម៉ោង មុន

លោក ស សុខា ឱ្យបណ្ដុះទឹកចិត្តយុវជនឱ្យហ៊ានចេញការពារជាតិ ទឹកដី បើថ្ងៃណាមួយសត្រូវឈ្លានពានកម្ពុជា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ៖ ជន​ណា​ដែល​បំផ្លាញ​ក្រុមហ៊ុន Tesla អាច​ជាប់​ពន្ធនាគារ​រហូតដល់​២០​ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម