ព័ត៌មានជាតិ
ខេត្តស្វាយរៀង ធ្វើយុទ្ធនាការផ្សព្វផ្សាយកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក
នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ លោក សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន និង សេង សីលា អភិបាលរងខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីនៅក្នុងពិធីយុទ្ធនាការផ្សព្វផ្សាយការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ “ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” ដោយអនុត្តជាកម្មវិធី “ការកាត់បន្ថយការប្រើ ប្រាស់ថង់ប្លាស្ទិក និងផ្សព្វផ្សាយកន្ត្រកបរិស្ថាន”។

លោក សេង សីលា បានលើកឡើងថា សម្រាប់ខេត្តស្វាយរៀង គឺត្រូវរួមគ្នាបំផុសឱ្យមហាជនកុំចោលសំរាមពាសវាលពាសកាល ត្រូវវេចខ្ចប់កាកសំណល់ដាក់នៅក្នុងធុងសំរាមដើម្បីងាយស្រួលក្នុងការប្រមូល ហើយសូមយកចិត្តទុកដាក់ចំពោះការបញ្ចេញកាកសំណល់រាវ និងផលប៉ះពាល់ពីសំណល់រាវ ដោយត្រូវរៀបចំរីហ្គែសម្រាប់ស្តុកកាកសំណល់រាវ និងអាងចម្រោះទឹកកខ្វក់ចេញពីបណ្ដារោងចក្រសហគ្រាសក្រុមហ៊ុនមជ្ឈមណ្ឌលកម្សាន្តផ្សេងៗឱ្យបានត្រឹមត្រូវដើម្បីកុំឲ្យមានផលប៉ះពាល់ដល់បរិស្ថាន។

ដើម្បីអនុវត្តតាមយុទ្ធសាស្ត្រចត្រាវិស័យបរិស្ថាន ២០២៣-២០២៨ ឱ្យកាន់តែទូលំទូលាយ និង មានប្រសិទ្ធភាពបន្ថែមទៀត ក្នុងនាមរដ្ឋបាលខេត្តស្វាយរៀង សូមដាក់ចេញនូវអនុសាសន៍មួយចំនួន ដើម្បីជាមូលដ្ឋានក្នុងការចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកដូចខាងក្រោម៖
១. បន្តផ្សព្វផ្សាយដល់សាលារៀន វត្តអារាម រោងចក្រ សហគ្រាសទាំងអស់ ចូលរួមយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកបន្ថែមទៀត។
២. រដ្ឋបាលក្រុង ស្រុក មួយចំនួនត្រូវធ្វើការតាមដានឱ្យច្បាស់លាស់ជាមួយក្រុមហ៊ុន និងម៉ៅការ ប្រមូលសំរាម នៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសើរ។
៣. ត្រូវចាត់វិធានការផ្លូវច្បាប់ជាធរមានចំពោះប្រភពបំពុល ឬ បុគ្គលណាដែលធ្វើឱ្យមានការបំពុល បរិស្ថាន ជាពិសេសអ្នកលួចចោលសំរាម នៅតាមផ្លូវ និងទីសាធារណៈជាដើម។
៤. បន្តផ្សព្វផ្សាយច្បាប់បទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងវិសយបរិស្ថាន ពិសេសអនុក្រឹត្យលេខ ១១៣ និងអនុក្រឹត្យលេខ២៣៥ ឱ្យកាន់តែទូលំទូលាយ។
៥. សូមអំពាវនាវដល់មន្ទីរ អង្គភាព សាលារៀន វត្តអារាម និងរោងចក្រ សហគ្រាសទាំងអស់ បន្ត ចូលរួមអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងជំនួសមកវិញនូវសម្ភារៈដែលអាចប្រើប្រាស់ ច្រើនដង ដូចជា៖ កន្ត្រក ដបទឹក ចានបាយ….. ជាដើម ឱ្យស្របតាមតាមគោលការណ៍(ការកាត់បន្ថយ ការកែច្នៃ និងការប្រើប្រាស់ឡើងវិញ)។
រីឯ លោក សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន ក៏បានធ្វើការជំរុញឱ្យមហាជនទូទៅត្រូវចេះស្រឡាញ់បរិស្ថាន និងចូលរួមថែរក្សាបរិស្ថាននៅក្នុងសហគមន៍របស់ខ្លួន និងបានធ្វើការសំណូមពរ និងជំរុញ ដល់មហាជនទូទៅត្រូវចេះស្រឡាញ់បរិស្ថានស្អាត និងត្រូវចូលរួមថែរក្សាបរិស្ថាននៅក្នុងសហគមន៍ដែលខ្លួនកំពុងរស់នៅ ស្របទៅនិងយុទ្ធនាការផ្សព្វផ្សាយការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ “ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” ដោយអនុត្តជាកម្មវិធី “ការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងផ្សព្វផ្សាយកន្ត្រកបរិស្ថាន” ។

លោក សាបូ អូហ្សាណូ បានបន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនិងភាពឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបើកប្រទេសពេញលេញលើគ្រប់វិស័យប្រកបដោយសុវត្ថិភាពដល់នូវភាពអំណោយផលដល់ការស្ដារលើកស្ទួយវិស័យទេសចរណ៍កម្ពុជាឱ្យងើបឡើងវិញនៅក្នុងល្បឿនលឿនគួរឱ្យកត់សម្គាល់ ដែលជាលទ្ធផលនាពេលបច្ចុប្បន្ននេះកម្ពុជាបានទទួលទេសចរណ៍អន្តរជាតិកើនឡើង ជាលំដាប់។

លោក បានបញ្ជាក់ថា ការងើបឡើងវិញនៃវិស័យទេសចរណ៍កម្ពុជាក៏មានការចូលរួមចំណែកពីវិស័យនានាជាពិសេសការចូលរួមចំណែកយ៉ាងសកម្មពីភាគីពាក់ព័ន្ធក្នុងការអនុវត្តផែនទីចង្អុលផ្លូវនៃផែនការស្ដារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក៏ដូចជាផែនការយុទ្ធសាស្ត្រនានាដែលបានដាក់ចេញនាពេលកន្លងមកផងដែរ៕


ដោយ៖ ភក្ដី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


