ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញមានវត្តមាននៅមណ្ឌលប្រឡងគ្រូបឋមសិក្សា ខណៈបេក្ខជនចូលរួមប្រឡងជាង ២ ម៉ឺននាក់
ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង បានអញ្ជើញមានវត្តមាននៅមណ្ឌលប្រឡងជ្រើសរើសគ្រូបឋមសិក្សា ដើម្បីតាមដានការតាក់តែងវិញ្ញាសា និងជ្រើសរើសប្រធានវិញ្ញាសា សម្រាប់ប្រឡងប្រជែងទាំងពីរវេន នារសៀលនេះ ដែលមានបេក្ខជនចូលរួមប្រឡងចំនួន ២១,៥៣៨ នាក់។

រាល់ការប្រឡងនីមួយៗ ជម្រើសវិញ្ញាសា ត្រូវបានតាក់តែងលើសពីចំនួនដែលនឹងត្រូវជ្រើសរើស។ ជាក់ស្ដែងការប្រឡងប្រជែងជ្រើសរើសគ្រូបឋមសិក្សាថ្ងៃនេះ វិញ្ញាសាវប្បធម៌ទូទៅ ត្រូវបានតាក់តែងយ៉ាងតិចចំនួន ៤៥ សំណួរ និងផ្នែកវិញ្ញាសាគណិតវិទ្យា យ៉ាងតិចចំនួន ១០០ សំណួរ តាមវេននីមួយៗ។
បន្ទាប់មក ឯកឧត្ដម ហ៊ុន ម៉ានី បានធ្វើការជ្រើសរើសប្រធានវិញ្ញាសា ក្នុងចំណោមជម្រើសទាំងអស់។ ប្រធានវិញ្ញាសាដែលត្រូវបានជ្រើសរើសរួមមាន ៖ សំណួរវប្បធម៌ទូទៅ ចំនួន ៣០ សំណួរ និងគណិតវិទ្យា ៧០ សំណួរ។

ប្រធានវិញ្ញាសា ចំនួន ១០០ សំណួរ ត្រូវបានអនុគណៈកម្មការកណ្ដាល បន្តនីតិវិធីនានា សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា វេនទី ៣ និងទី ៤ នៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នារសៀលថ្ងៃនេះ។
គួរបញ្ជាក់បន្ថែមថា រាល់ដំណើរការរៀបចំតាក់តែង និងជ្រើសរើសវិញ្ញាសា ព្រមទាំងនីតិវិធីនានា តែងតែមានវត្តមានតាមដានដោយអ្នកសង្កេតការណ៍ នៃអង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា តំណាងសាកលវិទ្យាល័យនានា និងសាធារណជនដែលបានចុះឈ្មោះចូលរួមដោយស្ម័គ្រចិត្ត៕





-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


