ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងការងារ លើកទឹកចិត្តសិស្ស-និស្សិត ចូលរួមប្រកួតប្រជែងរ៉ូបូតឱ្យបានច្រើន
នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៤ នេះ លោក ហេង សួរ បានលើកទឹកចិត្តសិស្ស-និស្សិត ចូលរួមក្នុងការប្រកួតប្រជែងរ៉ូបូត ឱ្យបានច្រើនបន្ថែមទៀត ព្រោះជាពហុជំនាញដែលធ្វើឱ្យពួកគេអាចមានលទ្ធភាពកាន់តែខ្ពស់បន្ថែមទៀត ដោយមិនត្រឹមតែមានជំនាញស្នូលរបស់ខ្លួនមួយមុខប៉ុណ្ណោះទេ។

ការលើកឡើងនេះ ខណៈ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចូលរួមជាសហប្រធានជាមួយ លោក នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បើកក្នុងកម្មវិធីប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិ លើកទី ១១ ឆ្នាំ ២០២៤ ដែលរៀបចំឡើងនៅពហុកីឡាដ្ឋានជាតិមរតកតេជោ។
សម្រាប់ លោករដ្ឋមន្ត្រី សិស្ស-និស្សិត ដែលចូលរួមការប្រកួតប្រជែងនេះ នឹងបានរៀនសូត្រពីការធ្វើការងារជាក្រុម ព្រោះថា ការបង្កើតរ៉ូបូតនីមួយៗ នេះ ត្រូវការក្រុមពហុជំនាញផ្សេងៗ គ្នា ដូចជាជំនាញកម្មវិធីកុំព្យូទ័រ ជំនាញមេកានិក ជំនាញអគ្គិសនីជាដើម ហើយការមានជំនាញជាក់លាក់ច្បាស់លាស់សម្រាប់ជីវិតនេះ ស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានទិសដៅធ្វើឱ្យប្រជាពលរដ្ឋម្នាក់ មានជំនាញមួយយ៉ាងតិច។

ថ្លែងទៅកាន់កម្មវិធីដែលមានអ្នកចូលរួមជាង ១ ពាន់នាក់ លោករដ្ឋមន្ត្រី បានសង្ឃឹមថា អ្នកសិក្សាជំនាញបច្ចេកទេសទាំងអស់ នឹងអាចប្រើប្រាស់បច្ចេកវិទ្យាដែលមាន ដើម្បីសម្រួលដល់ការរស់នៅ ការប្រកបរបរអាជីវកម្មរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ ឱ្យកាន់តែប្រសើរ។
សូមបញ្ជាក់ថា កម្មវិធីនេះ មានអ្នកចូលរួមប្រមាណជាង ៣ ០០០ នាក់ និងមានក្រុមនិស្សិតចំនួន ៩ ក្រុម ចូលរួមប្រកួតប្រជែង ដែលមកពីគ្រឹះស្ថានសិក្សានានា ចំនួន ៥ រួមមាន វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC), វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេស (NTTI), បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT), សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM), និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)។

កម្មវិធីប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិលើកទី ១១ ឆ្នាំ ២០២៤ នេះ ក្រោមប្រធានបទការប្រមូលផលស្រូវដែលមានគោលបំណង ដើម្បីផ្ដល់ឱកាសដល់និស្សិតមកពីបណ្ដាលវិទ្យាស្ថាន និងសាកលវិទ្យាល័យផ្សេងៗ បង្ហាញសមត្ថភាពស្រាវជ្រាវ និងផលិតឧបករណ៍បច្ចេកវិទ្យាជារ៉ូបូតដោយផ្ទាល់ក្នុងការចូលរួមប្រកួតប្រជែង និងស្វែងរកក្រុមជើងឯកសម្រាប់តំណាងកម្ពុជាទៅប្រកួតប្រជែងរ៉ូបូតថ្នាក់អន្តរជាតិនៅប្រទេសវៀតណាម នាខែសីហា ឆ្នាំ ២០២៤ ខាងមុខនេះ៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


