ព័ត៌មានជាតិ
ខេត្តកណ្ដាលប្រកាសជ្រើសរើសមន្ត្រីក្របខណ្ឌចំនួន ០៨ កន្លែង សម្រាប់ឆ្នាំ២០២១
រដ្ឋបាលខេត្តកណ្ដាលបានប្រកាសជ្រើសរើសមន្ត្រីក្របខណ្ឌចំនួន០៨ កន្លែង សម្រាប់ឆ្នាំ២០២១ឲ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលនៅរដ្ឋបាលថ្នាក់ក្រោមជាតិនៅខេត្តកណ្តាល។
លោកគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានឲ្យដឹងក្នុងសេចក្តីជូនដំណឹង ចុះថ្ងៃទី០២មីនាថា«រដ្ឋបាលខេត្តកណ្ដាលសូមជូនដំណឹងដល់សិស្សនិស្សិតដែលមានបំណងចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលនៅរដ្ឋបាលថ្នាក់ក្រោមជាតិឲ្យបានជ្រាបថា រដ្ឋបាលខេត្តកណ្ដាលសម្រេចបើកការប្រឡងជ្រើសរើសនិស្សិតបញ្ចូលក្នុងក្របខណ្ឌមន្ត្រីរាជការស៊ីវិលនៅរដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០២១ដើម្បីបម្រើការងារនៅខេត្តកណ្ដាល»។
លោកបានបន្តក្នុងចំណោម០៨កន្លែងនោះ ក្នុងនោះនៅក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ចំនួន ៣រូបក្របខ័ណ្ឌមន្ត្រីក្រមការ ៣រូបនិង ក្របខណ្ឌលេខាធិការរដ្ឋបាល២រូប។
លោកអភិបាលខេត្តបានបន្តទៀតថា បេក្ខជនដែលមានបំណងចូលបម្រើការងារនៅសាលាខេត្តកណ្ដាលត្រូវមកទិញពាក្យនិងដាក់ពាក្យសូមចុះឈ្មោះដើម្បីចូលរួមប្រឡងប្រជែងនៅការិយាល័យគ្រប់គ្រងបុគ្គលិកនៃទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តកណ្ដាលចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី០២ខែមេសាឆ្នាំ២០២១ខាងមុខនេះ។
លោកបានបន្ថែមថា ចំពោះបេក្ខជនដែលបានដាក់ពាក្យស្នើសុំប្រឡងក្នុងឆ្នាំ២០២០រួចហើយមិនតម្រូវឲ្យដាក់ពាក្យសុំសិទ្ធិប្រឡងឡើងវិញឡើយ។
លោកបានបញ្ជាក់ថា ចំពោះលក្ខខណ្ឌនៃការជ្រើសរើសបេក្ខជនត្រូវមានសញ្ជាតិខ្មែរមានកាយសម្បទាគ្រប់គ្រាន់មានសុខភាពល្អ។ ករណីបេក្ខជនជាជនពិការសាមីខ្លួនត្រូវមានស្ថានភាពពិការភាពសមស្របដែលអាចបំពេញការងារបាននិងមិនប្រាសចាកសិទ្ធិខាងរដ្ឋប្បវេណីនិងសិទ្ធិជាពលរដ្ឋ ត្រូវមានអាយុយ៉ាងតិច១៨ ឆ្នាំហើយមិនលើសពី២៥ឆ្នាំ។ ការកម្រិតអាយុត្រូវបានរំកិលពី២៥ឆ្នាំដល់៣៥ឆ្នាំចំពោះបេក្ខជនដែលមានសញ្ញាបត្របរិញ្ញាបត្រឬសមូលនិង៤០ឆ្នាំចំពោះបេក្ខជនដែលមានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ឬ សមមូល។
រីឯបេក្ខជនដែលមានកំរិតបណ្ដុះបណ្ដាលចាប់ពីសញ្ញាប័ត្រថ្នាក់បណ្ឌិតទៅត្រូវលើកលែងលក្ខខណ្ឌអាយុជន។ បេក្ខជនពិការ ឬ ជាស្ត្រីនិងបេក្ខជនដែលនៅតំបន់ដាច់ស្រយាលត្រូវបានលើកទឹកចិត្តនិងផ្ដល់ការយកចិត្តទុកដាក់នៅក្នុងការប្រកួតប្រជែងនេះ៕
ដោយ ៖ សំអឿន



-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


