ព័ត៌មានជាតិ
ចេកណាំវ៉ា អាចយកធ្វើអ្វីៗ ច្រើនមុខ តែអាជីវករថា លក់មិនសូវបានថ្លៃ
ចេកណាំវ៉ា គឺជា ចេកមួយប្រភេទដែលប្រជាពលរដ្ឋខ្មែរអាចយកទៅកែច្នៃធ្វើអ្វីៗបានជាច្រើនយ៉ាងដែលខុសពីពពួកចេកផ្សេងៗទៀត ដូចជា ចេកអំបូង ចេកពងមាន់ ចេកជ្វា ចេកស្នាប់មុខ ជាដើម។

ស្ត្រីម្នាក់ ជាអាជីវកររកស៊ីលក់ចេកនៅក្នុងផ្សារបឹងឈូក កណ្ដាលក្រុងបាត់ដំបង បានបញ្ជាក់ថា នៅក្នុងចំណោមចេកជាច្រើនមុខ គឺមានតែចេកណាំវ៉ាប៉ុណ្ណោះ ដែលប្រជាពលរដ្ឋខ្មែរអាចយកទៅកែច្នៃបានច្រើនមុខ ប៉ុន្តែបើទោះបីជា ចេកណាំវ៉ាត្រូវប៉ាន់យ៉ាងណាក៏ដោយ ក៏តម្លៃនៅតែទាបធម្មតា ។
អាជីវកររូបនេះ បានបន្តថា បើនិយាយពីតម្លៃចេកណាំវ៉ា និងចេកពងមាន់ គឺមានតម្លៃប្រហាក់ប្រហែលគ្នា បើស្និតតូចអាចលក់បានពី ២.៥០០ ទៅ ៣.០០០ រៀលតែប៉ុណ្ណោះ ប៉ុន្តែបើចេកនោះថ្លោស និងមានស្និតធំ គឺអាចលក់បានតម្លៃ ៤.០០០ រៀល តែក្នុងតម្លៃនេះលុះត្រាតែយើងព្យាយាមអង្គុយលក់រាយម្ដងមួយស្និតម្ដងមួយស្និត។

ដោយឡែក ប្រជាកសិករដែលមានចំការចេកមួយចំនួនបានរៀបរាប់ថា កាលពីមុនភាគច្រើនឈ្មួញយកចេកណាំវ៉ាពីខេត្តប៉ៃលិនមកលក់នៅបាត់ដំបង ប៉ុន្តែពេលនេះចេកនៅខេត្តប៉ៃលិនហាក់ដូចជាខ្សត់ទើបឈ្មួញដើរប្រមូលទិញតាមស្រុកនានាជុំវិញខេត្ត ហើយក៏មិនសូវបានថ្លៃប៉ុន្មានដែរ គឺមួយស្និតបានត្រឹមជាង ១.០០០ រៀលប៉ុណ្ណោះ។

គួរបញ្ជាក់ដែរថា សម្រាប់ចេកណាំវ៉ា គឺមានអត្ថប្រយោជន៍ច្រើនយ៉ាង ដែលប្រជាពលរដ្ឋខ្មែរនិយមចូលចិត្តគឺ អាចយកទៅសែនព្រេន ធ្វើបង្អែមចេកខ្ទិះ នំចេកចៀន នំខៅម៉ៅថត នំបុកចេក នំបាយអាំង និងនំអន្សមចេក ជាដើម។ យ៉ាងណាមិញ ចេកណាំវ៉ានេះគេក៏ធ្លាប់សង្កេតឃើញថា សម្រាប់ពលរដ្ឋដែលរស់នៅលើផ្ទៃទឹកទន្លេ គឺឈ្មួញនាំយកទៅលក់ពេញៗកាណូត ដោយសារតែតំបន់ទឹកគេមិនអាចដាំដំណាំនេះបាន ដូច្នេះគេត្រូវការនាំយកពីដីគោកទៅកាន់តំបន់ទន្លេសាបដើម្បីជាតម្រូវការរបស់ប្រជាពលរដ្ឋពិសេសគឺប្រជានេសាទដែលរស់នៅលើផ្ទៃទឹក ៕
អត្ថបទ : សោ និយមរ័ត្ន

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


