ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជំរុញរដ្ឋលេខាធិការ-អនុរដ្ឋលេខាធិការពង្រឹងគុណភាពការងារទទួលបន្ទុក
ក្នុងពិធីប្រកាសចូលកាន់មុខតំណែងរដ្ឋលេខាធិការថ្មីចំនួន៤រូប នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជំរុញឱ្យរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃទាំងអស់ យកចិត្តទុកដាក់ពង្រឹងគុណភាពការងារ ដែលខ្លួនទទួលបន្ទុក ខណៈអង្គភាពជំនាញទាំងអស់ក៏ត្រូវគោរពតាមឋានានុក្រមការងារ មតិយោបល់ និងការណែនាំទម្រង់ទិសពីថ្នាក់ដឹកនាំទទួលបន្ទុក។

លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើកឡើងថា តួនាទីជារដ្ឋលេខាធិការក្ដី អនុរដ្ឋលេខាធិការក្ដី ដែលទទួលភារកិច្ចជួយរដ្ឋមន្ត្រីលើកិច្ចការក្នុងវិស័យមហាផ្ទៃ មិនអាចធ្វើត្រឹមតែការងារគ្រីស ឬ ចុះហត្ថលេខា ចម្លងឯកសារនានាពីអង្គភាពជំនាញឡើងមករដ្ឋមន្រ្តីនោះឡើយ ពោល គឺត្រូវតែមានការទទួលខុសត្រូវកម្រិតនយោបាយ ដើម្បីធានាថា កិច្ចការ ឬសំណើទាំងឡាយរបស់អង្គភាពដែលខ្លួនទទួលបន្ទុកបានធ្វើ និងលើកមក គឺពិតជាត្រឹមត្រូវតាមច្បាប់ គោលការណ៍ ដើម្បីបម្រើផលប្រយោជនជាតិ និងប្រជាជន។

ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានណែនាំរដ្ឋលេខាធិការទទួលបន្ទុក ដឹកនាំអនុរដ្ឋលេខាការ សម្របសម្រួលជាមួយថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ឬអង្គភាព ដែលខ្លួនទទួលបន្ទុក រៀបចំផែនការតាមដានការងារក្នុងវិស័យរបស់ខ្លួនឱ្យបានច្បាស់លាស់ និងត្រូវលើកកម្ពស់បរិយាកាសនៃការបំពេញការងារប្រកបដោយភាពចុះសម្រុងគ្នា ពីព្រោះតួនាទី និងភារកិច្ចរបស់គ្រប់តួអង្គនៅក្រសួងមហាផ្ទៃ ជាសេនាធិការរបស់រាជរដ្ឋាភិបាល ដើម្បីសម្រេចគោលដៅរួម គឺធានាជូនប្រមុខរាជរដ្ឋាភិបាល និងប្រជាជន សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងសេវាសាធារណៈផ្សេងៗប្រកបដោយគុណភាព។

សូមបញ្ជាក់ថា រដ្ឋលេខាធិការថ្មីចំនួន៤រូបនៃក្រសួងមហាផ្ទៃ ដែលត្រូវបានប្រកាស និងប្រគល់ភារកិច្ចនាថ្ងៃនេះ រួមមាន លោក គង់ សោភ័ណ្ឌ ទទួលជួយទៅលើការងារអគ្គលេខាធិការដ្ឋាន ជាមួយលោក ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ លោក ងួន រតនៈ ទទួលជួយលើការងារប្រឆាំងការជួញដូរមនុស្ស ជាមួយលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ និងលោក អ៊ូច ភា រួមទាំងលោក ស្វាយ សំអ៊ាង ទទួលជួយលើការងារលេខាធិការដ្ឋានអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាព ជាមួយលោក យុន ឈុន្នី រដ្ឋលេខាធិការ៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


