ព័ត៌មានជាតិ
ភ្លៀងធ្លាក់ជាប់ៗ គ្នា បណ្ដាលឲ្យស្រុកចំនួន ០៣ រងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង
ពាក់កណ្ដាលខែកក្កដា នេះ បន្ទាប់ពីភ្លៀងធ្លាក់ស្ទើររៀងរាល់ថ្ងៃ ខេត្តស្ទឹងត្រែង មានស្រុកចំនួន ០៣ ក្រុង ០១ ឃុំ ០៩ និងភូមិ ២១ បានរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង ដោយឡែក ផ្ទះ ០២ ខ្នង ក៏រងការខូចខាតពីខ្យល់កន្ត្រាក់ផងដែរ។

លោក មែន គង់ នាយករដ្ឋបាលសាលាខេត្ត បានបញ្ជាក់ថា ស្រុកចំនួន ០៣ ដែលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងមាន ៖ ស្រុកថាឡាបរិវ៉ាត់ ស្រុកសេសាន និងស្រុកបុរីអូស្វាយសែនជ័យ។ ក្នុងនោះ ក្រុងស្ទឹងត្រែង ទទួលរងការខូចខាតផ្ទះចំនួន ០២ ខ្នង ដោយសារឥទ្ធិពលខ្យល់កន្ត្រាក់ ធ្វើឲ្យដើមឈើដួលរលំសង្កត់លើលំនៅឋានប្រជាពលរដ្ឋ តែមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ។
លោកនាយករដ្ឋបាល បញ្ជាក់បន្ថែមថា ក្នុងរយៈពេលភ្លៀងធ្លាក់ខ្លាំងប៉ុន្មានថ្ងៃនេះ នៅភូមិសាស្ត្រមួយចំនួន ក្នុងខេត្តស្ទឹងត្រែង បានទទួលរងផលប៉ះពាល់ បណ្ដាលឲ្យផ្លូវ ស្ពាន លូ និងលំនៅឋានប្រជាពលរដ្ឋរងផលប៉ះពាល់ផងដែរ។

លោកថា ក្នុងនោះ មានស្ពានឈើ ប្រវែង ៥៥ ម៉ែត្រ ក្នុងស្រុកបុរីអូស្វាយសែនជ័យ រងការបាក់ស្រុត និងផ្លូវប្រវែងជាង ២០ ម៉ែត្រ ក្នុងស្រុកថាឡាបរិវ៉ាត់ ត្រូវបានរងការខូចខាត។ រីឯផលដំណាំកសិកម្មរបស់ប្រជាពលរដ្ឋក្នុងស្រុកសេសាន មានការជន់លិចជាច្រើនហិតា ប៉ុន្តែមិនខូចខាតធ្ងន់ធ្ងរនោះទេ ដោយសារទឹកបានស្រកចុះវិញហើយ។
ពាក់ព័ន្ធនឹងមានភ្លៀងធ្លាក់ខ្លាំងបង្កឲ្យមានជំនន់ទឹកភ្លៀងតាមបណ្ដាស្រុកមួយចំនួន លោក ស៊ិន ឆាំ ប្រធានស្ថានីយជលសាស្ត្រស្ទឹងត្រែង បានឲ្យដឹងដែរថា កាលពីព្រឹកថ្ងៃទី ១៧ កក្កដា នេះ ទឹកទន្លេមេគង្គ មានកម្ពស់ ០៦ ម៉ែត្រ ២១ ទន្លេសេសានមានកម្ពស់ ០៤ ម៉ែត្រ ៣៧ និងទឹកទន្លេសេកុងមានកម្ពស់ត្រឹមតែ ០៥ ម៉ែត្រ ៨៨ មិនធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភទេ៕
អត្ថបទ ៖ ងិន លីម




-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


