ព័ត៌មានជាតិ
មេសហជីពនៅកម្ពុជា ៖ សង់ត្រាល់ស្រែកក្តែងៗឱ្យគេធ្វើការដោយតម្លាភាព ប៉ុន្តែខ្លួនឯងបែរជាគ្មានតម្លាភាព
ភ្នំពេញ ៖ មេសហជីពនៅកម្ពុជាលើកឡើងថា អង្គការសង់ត្រាល់បម្រើ បរទេសធ្វើរបាយការណ៍លើផ្នែកសិទ្ធិមនុស្ស សិទ្ធិកម្មករ និងសិទ្ធិបញ្ចេញមតិនិយាយតែពីតម្លាភាព និងគណនេយ្យភាពមិនដាច់ពីមាត់ ប៉ុន្តែបែរជាព្យាយាមគេចវេស មានលេសមិនចេះចប់ នៅពេលអាជ្ញាធរ មានសមត្ថកិច្ចពង្រឹងការអនុវត្តតម្លាភាព និងគណនេយ្យភាព លើការទទួល បានហិរញ្ញវត្ថុរបស់ខ្លួន។

លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា ថ្លែងថា អង្គការសង់ត្រាល់គ្មានតម្លាភាពនៅក្នុងអង្គភាពរបស់ខ្លួននោះទេ។ គ្មានតម្លាភាពត្រង់ថា នៅពេលអង្គការវិជ្ចាជីវៈហៅថាសហជីព ក៏ដូចជាកម្មករក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធស្នើឱ្យអង្គការនេះបង្ហាញគណនេយ្យភាព បង្ហាញលក្ខន្តិកៈ បង្ហាញជំនួយបរទេសរបស់ខ្លួន បែរជាអង្គការនេះមិនហ៊ានបង្ហាញ ហើយថែមទាំងបង្វែរដាន ស្វែងរកការអន្តរាគមន៍ពី សមាគមខាងក្រៅ ប្រទេសឱ្យជួយបិទបាំងការពារកំហុសរបស់ខ្លួនទៅវិញ។
លោកថ្លែងថា «គួរឱ្យអស់សំណើចណាស់ ដែលគាត់[អង្គការ សង់ត្រាល់] តែងតែប្រកាសក្តែងៗឱ្យស្ថាប័នក៏ដូចជាអង្គការដទៃធ្វើការឱ្យមានតម្លាភាព ប៉ុន្តែសម្រាប់គាត់ជាអង្គការវិជ្ជាជីវៈមួយផងដែរ គាត់គ្មានតម្លាភាពខ្លួនឯង។»

លោក ហង្ស រ៉ាវី បញ្ជាក់ថា ជារឿងអាម៉ាស់បំផុត នៅពេលតំណាងកម្មករក្នុងវិស័យកាត់ដេរ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួន៤ម៉ឺននាក់ បានដង្ហែរក្បួនទៅដាក់ញត្តិថ្កោលទោសចំពោះការបញ្ចេញរបាយការណ៍អង្គការសង់ត្រាល់ កាលពីថ្ងៃទី១៤ ខែមិថុនា ថ្នាក់ដឹកនាំអង្គការនេះកំសាក រួញក្បាលដូចអណ្តើកក្នុងស្នូក មិនហ៊ានចេញមកប្រឈមមុខជាមួយការពិត ក្នុងការទទួលយកញត្តិពីក្រុមកម្មករ។
រីឯលោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា ថ្លែងថា ការដែលអង្គការសង់ត្រាល់មិនហ៊ានលាតត្រដាង ពីព័ត៌មានគណនេយ្យភាព និងតម្លាភាពរបស់ខ្លួន ទៅអាជ្ញាធរមានសមត្ថកិច្ច គឺជារឿងអាមាស់ និងគួឱ្យអស់សំណើចបំផុត។អស់សំណើចត្រង់ថា ពាក្យតម្លាភាព គណនេយ្យភាពនោះ ជាវោហាសព្ទដ៏ពេញនិយមបំផុតរបស់សង់ត្រាល់ រហូតពេលខ្លះអង្គការនេះបានរិះគន់ចោទប្រកាន់ទៅលើសហជីព ដោយលាបពណ៌ថាជាសហជីពពណ៌លឿង ថាជាសហជីពគ្មានគណនេយ្យភាព គ្មានតម្លាភាព រណបរដ្ឋាភិបាល ឬជាសហជីពមិនឯករាជ្យជាដើម ប៉ុន្តេ សង់ត្រាល់បែរជាមិនបានមើលខ្លួនឯង ដែលជាខ្ញុំបម្រើដាច់ថ្លៃរបស់បរទេស ធ្វើតែតាមបញ្ជាគេ។
លោកថ្លែងថា «សង់ត្រាល់មិនមែនជាអង្គការមួយដែលមានគណនេយ្យភាព តម្លាភាព និងសុច្ចរិតភាពត្រឹមត្រូវនោះទេ បើអង្គការនេះមានភាពត្រឹមត្រូវខ្លាចអីក្នុងការបង្ហាញជូនអាជ្ញាធរមានសមត្ថកិច្ចដើម្បីសវនកម្ម។»

លោកបានលើកឡើងទៀតថា បើសិនជាអង្គការសង់ត្រាល់មានសុច្ចរិតភាព គណនេយ្យភាព តម្លាភាពពិតប្រាកដមែននោះ មិនចាំបាច់ភ័យខ្លាចបារម្ភពេករហូតដល់ពឹងសមាគមបរទេសនេះ សមាគមបរទេសនោះមកធ្វើអន្តរាគម ដើម្បីធ្វើការរារាំងពាំងនូវកំហុសរបស់ខ្លួននោះទេ។ សង់ត្រាល់ខ្លួនឯងត្រូវហ៊ានប្រឈមមុខ បង្ហាញនូវការពិត ហើយទទួលស្គាល់កំហុស៕

-
សេដ្ឋកិច្ច១ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
កីឡា៥ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ agoច្បាប់កាតព្វកិច្ចយោធាទទួលបានការឯកភាពទាំងស្រុងពីព្រឹទ្ធសភាដោយសំឡេងអនុម័ត៥៨
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថៃបំផ្ទុះគ្រាប់មិនទាន់ផ្ទុះ៣គ្រាប់ពេលAOTចុះទៅប្រាសាទព្រះវិហារតែចោទកម្ពុជាថាបាញ់កាំភ្លើងចូលទីតាំងយោធាខ្លួន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoប្រទេសជាង១០ រួមទាំងអឺរ៉ុបសម្តែងការខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីមន្រ្តីអ៊ីស្រាអែលបង្ហោះវីដេអូធ្វើបាបសកម្មជន ដែលបំណងយកជំនួយទៅហ្គាហ្សា


