ផ្ដន្ទាទោស​ឃាត​ក​សរសៃ​ប្រសាទ​ អា​រ.ក ​សម្លាប់​ម្ដាយបង្កើត​ដាក់​ពន្ធនាគារ​៣០​ឆ្នាំ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ផ្ដន្ទាទោស​ឃាត​ក​សរសៃ​ប្រសាទ​ អា​រ.ក ​សម្លាប់​ម្ដាយបង្កើត​ដាក់​ពន្ធនាគារ​៣០​ឆ្នាំ

Published

on

​ប្រភព​ព័ត៌មាន​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០៣​ ខែ​មិនា ឆ្នាំ​២០២១​នេះ​ថា សំណុំ​រឿងក្ដី​ឃាតកម្ម​ដោយ​អំពើ​ឃោរឃៅ អា​រក​. សម្លាប់​ម្ដាយបង្កើត​ដោយ​កាត់ផ្ដាច់​ក្បាល​ពី​ដងខ្លួន ត្រូវបា​ន​លោក​ចៅក្រម កុល កំពួ​ល ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស​ជនដៃដល់​ដាក់​ពន្ធនាគារ​កំណត់​៣០​ឆ្នាំ ក្រោម​ការចោទប្រកាន់​ពី​បទ « ឃាតកម្ម​ដោយ​អំពើ​ឃោរឃៅ ដោយ​មរណភាព​នៃ​ជនរងគ្រោះ »។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនដៃដល់​ជា​ឃាតក​ ដែល​តុលាការ​ផ្ដន្ទាទោស​ឈ្មោះ អ៊ា​ម សំណាង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន​លក់​ម៉ូតូ​ហុងដា មាន​លំនៅឋាន​ផ្ទះ​ជួល​ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សាត់​ជ័យ។​

លោក ជា សុវណ្ណ អធិការរង​ទទួលបន្ទុក​កិច្ចការ​ព្រហ្មទណ្ឌ បាន​រាយ​ការ​ជូន​តុលាការ​ក្នុង​សវនាការ​ថា នៅ​វេលា​ល្ងាច​ថ្ងៃទី ២៨​សីហា ឆ្នាំ​២០២០ លោក​បានទទួល​ព័ត៌មាន​ថា​ មាន​អំពើ​ឃាតកម្ម​នៅ​ក្នុង​ភូមិ​ចោមចៅ ។ បន្ទាប់មក​លោក​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ​ក៏បាន​ឃើញ​សព​ស្ត្រី​ចំណាស់​ម្នាក់​ ត្រូវ​គេ​សម្លាប់​កាត់​ក្បាល​ផ្ដាច់​ចេញពី​ដងខ្លួន​នៅមុខ​បន្ទប់​ផ្ទះជួល និង​កូនកាំបិត​ចុង​ស្រួច​មួយ​នៅ​ក្បែរ​សព​សព។ ភ្លាមនោះ​សមត្ថកិច្ច​បាន​ប្រមូល​ព័ត៌មាន​នៅ​ជុំវិញ​កន្លែងកើតហេតុ​ទើប​ដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ ហាក់ សីហា អាយុ​៦៥​ឆ្នាំ ជា​អ្ន​ក​រស់នៅ​ខេត្ត​កំពង់ចាម ដែល​ទើប​ឡើង​មក​យក​កូនប្រុស​របស់​គាត់​ទៅ​ព្យាបាល​ជំងឺ​សរសៃ​ប្រសាទ។ លោក ជា សុវណ្ណ បាន​បន្ត​ថា ក្រោយ​ទទួលបាន​ព័ត៌មាន​កម្លាំង​សមត្ថកិច្ច​ក៏​ចាប់​ស្វែងរក​ជន​ដៃដល់ ហើយ​ក្រោយមក​ក៏​ប្រទះឃើញ​ឈ្មោះ អ៊ា​ម សំណាង ស្លៀក​ក្រមា​ឈរ​ក្រោម​ដើមឈើ មាន​ប្រឡាក់​ឈាម​នៅ​ដៃ ពេល​នោះ​សមត្ថកិច្ច​ក៏​ចាប់ខ្លួន​មក​ភ្លាម និង​ប្រមូល​ព័ត៌មាន​លំអិត​នៅ​កន្លែង​កើតហេតុ ទើប​ដឹង​ថា ​ជនដៃដល់​ជា​កូនបង្កើត​ជនរងគ្រោះ មាន​ជំងឺ​សរសៃ​ប្រសាទ​ប្រចាំ​កាយ។

សមត្ថកិច្ច​បញ្ជាក់​ថា នៅ​ល្ងាច​ថ្ងៃកើតហេតុ ជន​គ្រោះ បានរៀបចំ​អីវ៉ាន់​ដើម្បី​នាំ​កូន​ទៅ​ស្រុកកំណើត​វិញ ហើយ​ពេលនោះ​ជនដៃដល់​ដូចជា​ឡប់សតិ ដើរ​ស្រាត​ពេញ​ផ្ទះ​ជួល​ជាហេតុ​ធ្វើ​ឲ្យ​គេ​គ្រប់គ្នា​ខ្លាច​មាន​ហ៊ាន​នៅ​ក្បែរ។ ចំណែក​ម្ដាយ​ចេះតែ​ចាប់​រាំង​កូន​មិន​ឲ្យ​ចេញ​ក្រៅ​ទាំង​ស្រាត​ននលគក ពេលនោះ​ស្រាប់តែ​ជន​ដៃដល់​បាន​ទាត់​ម្ដាយបង្កើត​៣​ជើង​ចំ​ដើមទ្រូង​ដួល​សន្លប់​ស្ដូក។ បន្ទាប់មក​ជន​ដៃ​ដល់​ បាន​យក​កូនកាំបិត​ចុង​ស្រួច​មក​អា​រក​. ម្ដាយ​កាត់​ក្បាល​ផ្ដាច់​ពី​ក ហើយ​ក៏​រត់​ចេញពី​ភូមិ​មក​ឈរ​លើ​ទួល​មួយ​រហូតដល់​ប៉ូលិស​តាម​មក​ឃើញ។​ នៅ​ក្នុង​សវនាការ ជនដៃដល់​បាន​សារភាព​ម្ដង​ខុស ម្ដង​ត្រូវ​ថា ខ្លួន​មាន​ជំងឺ​សរសៃ​ប្រសាទ​យូរ​មកហើយ​និង​បាន​ទទួល​ការ​ព្យាបាល​ពី​មន្ទីរពេទ្យ​រូ​ស្ស៉ី ហើយ​នៅ​​ថ្ងៃ​កើត​ហេតុ​នោះ ​ខ្លួន​ឃើញ​ម្ដាយបង្កើត​ដូចជា​ខ្មោច​ហើយក៏​សម្លាប់​គាត់​ទៅ។

​មេធាវី​ការពារ​ផ្លូវច្បាប់​ឲ្យ​ជនដៃដល់​ស្នើ​ឲ្យ​​តុលាការ​ពិនិត្យ​លើ​ស្ថានភាព​ជំងឺ​ផ្លូវចិត្ត​របស់​ឃាតក បើ​មានការ​បញ្ជាក់​ពី​គ្រូពេទ្យ​ជំនាញ​ច្បាស់លាស់​ គប្បី​តុលាការ​លើកលែង​ចោទ​និង​ដោះលែង​ជន​ដៃដល់​ឲ្យ​រួច​ពី​ការឃុំ​ឃាំង។​ លោក សំ រិទ្ធី​វាសនា ជា​តំណាង​អយ្យការ បាន​ស្នើ​ឲ្យ​តុលាការ​សម្រេច​តាមច្បាប់ ហើយ​ពេលនេះ​តុលាការ​បានសម្រេច​ផ្ដន្ទាទោស​ជនដៃដល់​ដាក់ពន្ធនាគារ​កំណត់​៣០​ឆ្នាំ ដោយសារ​ជន​ដៃដល់​គ្មាន​លិខិតបញ្ជាក់​ពី​គ្រូពេទ្យ​ជំនាញ​អំពី​រោគ​សរសៃប្រសាទ​នោះទេ គឺ​ជន​ត្រូវ​ចោទ​និយាយ​តែ​មាត់៕

អត្ថបទ៖ មករា

សូមចុចអាន៖ ​ផ្ដន្ទា​ទោស​បុរស​វ័យ​ចំណាស់​២​នាក់​ដែល​ប្រមាថ​ព្រះមហា​ក្ស​ត្រ ដាក់ពន្ធនាគារ​៣​ឆ្នាំ​តែ​អនុវត្ត​ទណ្ឌកម្ម​១​ឆ្នាំ​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ39 mins ago

អភិបាល​រាជធានី ៖ អាជ្ញាធរ​មូលដ្ឋាន​ជា​អ្នក​ចេញ​ប័ណ្ណ​សម្គាល់​ខ្លួន​ឲ្យ​ប្រជាពលរដ្ឋ​ពេល​ចេញពីផ្ទះ​ទៅ​ទិញ​ម្ហូបអាហារ ត្រី​សាច់ តែ​បានតែ​ម្នាក់​ទេ

ព័ត៌មានជាតិ49 mins ago

រដ្ឋបាល​ខេត្ត​ស្វាយរៀង បង្ហាញ​អត្តសញ្ញាណ​អ្នកមាន​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ទាំង​៣​នាក់ ដែល​ធ្វើការ​នៅ​កាស៊ីណូ​បាវិត​-​ម៉ុក​បាយ

ព័ត៌មានជាតិ1 hour ago

អភិបាល​ខេត្តកណ្តាល​ដឹកនាំ​ក្រុម​គ្រូពេទ្យ​ចុះ​ប្រមូល​យក​សំណាក​អាជីវករ​៣៥០​នាក់​នៅ​ផ្សារ​ពហុកីឡាដ្ឋាន

ព័ត៌មានជាតិ2 hours ago

រដ្ឋបាលខេត្ត​ព្រះសីហនុ​ទទួល​ជំនួយ​ឧបករណ៍​សម្ភារៈ​វេជ្ជសាស្ត្រ​សម្រាប់​វិភាគ​រក​មេរោគ​កូ​វីដ​-១៩ របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន

ព័ត៌មានជាតិ2 hours ago

គិត​ត្រឹម​ថ្ងៃទី​១៩​មេសា​នេះ​ ខេត្តស្វាយរៀង​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​កើនឡើង​ដល់​ជាង​៣០០​នាក់​ហើយ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services