ព័ត៌មានជាតិ
សម្តេចតេជោ អះអាងថា កិច្ចសហការតំបន់ត្រីកោណបានជួយដល់ពលរដ្ឋរស់នៅព្រំដែនក្នុងទទួលសេវាសុខាភិបាល
ស្របពេលដែលកម្ពុជានៅមានភាពទន់ខ្សោយផ្នែកសុខាភិបាល នៅតាមព្រំដែនក្រោយបញ្ចប់សង្គ្រាម តាមរយៈកិច្ចសហប្រតិបត្តិការនៅតំបន់ត្រីកោណរួមមាន កម្ពុជា ឡាវ និង វៀតណាម នាពេលកន្លងទៅ បានជួយដល់ពលរដ្ឋរស់នៅតាមព្រំដែន ជាពិសេសពលរដ្ឋខ្មែរ ក្នុងការទទួលសេវាសុខាភិបាល។

សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា បានថ្លែងឡើងបែបនេះ តាមរយៈសារពិសេសពាក់ព័ន្ធទៅនឹងក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ( CLV DTA ) នាថ្ងៃទី២៣ ខែកក្កដា។
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ក្នុងពេលដែលមានស្ថានភាពទន់ខ្សោយនៅខាងកម្ពុជាក្រោយបញ្ចប់សង្គ្រាម សម្តេចតែងតែចរចាជាមួយប្រទេសជិតខាង មិនថាជាមួយវៀតណាម ថៃ និងឡាវ នោះទេ ដើម្បីឱ្យគេជួយអនុគ្រោះចំពោះកម្ពុជានៅក្នុងការផ្តល់វ៉ាក់សាំង និងជួយសង្គ្រោះទៅដល់អ្នកមានជម្ងឺធ្ងន់ ជាពិសេសសម្រាប់ស្រ្តីមានផ្ទៃពោះ និងកុមារ។ សម្តេចថ្លែងថា៖«ព្រោះប៉ុស្តិ៍សុខភាពរបស់គេជាប់ជាមួយនឹងព្រំដែនទៅហើយ ឯចំពោះយើងប៉ុស្តិ៍សុខភាពគឺនៅឆ្ងាយណាស់។ ឧទាហរណ៍ ស្រ្តីមានផ្ទៃពោះត្រូវការឆ្លងទន្លេ បើមើលមកក្រោយក្នុងទឹកដីកម្ពុជា ប្រមាណ១០គីឡូម៉ែត្រ ប៉ុន្តែបើឆ្លងដែនចូលទឹកដីឡាវ ឬវៀតណាម ឬថៃ គឺជិតជាងដែលអាចសង្គ្រោះជីវិតបាន»។
យ៉ាងណាមិញ សម្តេចបន្ថែមថា ភាពអនុគ្រោះបែបនេះ ពលរដ្ឋដែលរស់នៅតំបន់ត្រីកោណទាំងកម្ពុជា ឡាវ និងវៀតណាម ងាយស្រួលក្នុងការមកទទួលសេវាសុខាភិបាលទៅវិញទៅមក ពោលពលរដ្ឋវៀតណាម ឬឡាវ ពេលខ្លះក៏មកទទួលសេវាសុខាភិបាលនៅកម្ពុជាវិញដែរ៕
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


