ព័ត៌មានជាតិ
លោក កែវ រ៉េមី ផ្ដាំមន្ត្រីមជ្ឈមណ្ឌលសំចតសង្គមកិច្ចឱ្យបន្តប្រកាន់ខ្ជាប់ការគោរពសិទ្ធិជនរងគ្រោះ
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃមជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ (ព្រៃស្ពឺ) បន្តយកចិត្តទុកដាក់ឱ្យបានខ្ពស់លើស្ថានភាពរស់នៅរបស់ជនរងគ្រោះ ជាពិសេសប្រកាន់ខ្ជាប់ និងគោរពតាមលិខិតបទដ្ឋានសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ដែលកម្ពុជាជារដ្ឋភាគី។

ការផ្ដាំផ្ញើបែបនេះរបស់ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី គឺគ្រាដែលលោកបានចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយអ្នកដែលកំពុងស្នាក់នៅមជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ(ព្រៃស្ពឺ) កាលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។
ការចុះមកនេះ ក្នុងគោលបំណងពិនិត្យមើលអំពីស្ថានភាពនៃការរស់នៅជាក់ស្តែងរបស់ជនរងគ្រោះ ដែលកំពុងស្នាក់នៅក្នុងមជ្ឈមណ្ឌលនេះ ដោយផ្តោតលើការប្រើប្រាស់សិទ្ធិជាមូលដ្ឋានរបស់ជនរងគ្រោះ ការថែទាំសុខភាព ការផ្គត់ផ្គង់ម្ហូបអាហារ ការអប់រំបណ្តុះបណ្តាលលើជំនាញវិជ្ជាជីវៈ និងស្តារនីតិសម្បទា ដើម្បីធ្វើសមាហរណកម្មចូលក្នុងសង្គមវិញ។
លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី បានលើកឡើងពីការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់ តាមរយៈការដាក់ចេញនូវគោលនយោបាយជាអាទិភាព ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្នុងការអភិវឌ្ឍវិស័យសង្គមកិច្ច ជាអាទិភាពសំខាន់ផ្តោតលើការអភិវឌ្ឍមូលធនមនុស្ស ក្នុងមុំទី៤ ស្តីពីការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង ដែលឈរក្នុងស្មារតីដ៏មានសារសំខាន់ ពោលគឺមិនបោះបង់ពលរដ្ឋខ្មែរណាម្នាក់ឡើយ។ ជាពិសេសថ្មីៗនេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ដល់ស្រ្តីជនជាប់ឃុំ ដែលមានផ្ទៃពោះ និងមានកូនតាមម្តាយ ដោយត្រូវមើលថែ និងយកចិត្តទុកដាក់ចំពោះគាត់ផងដែរ។

លោកទេសរដ្ឋមន្ត្រី ក៏បានជំរុញឱ្យមជ្ឈមណ្ឌលសំចតសង្គមកិច្ចព្រៃស្ពឺ កំណត់អត្តសញ្ញាណរបស់ជនរងគ្រោះ ស្វែងរកក្រុមគ្រួសាររបស់គាត់ ដើម្បីធ្វើសមាហរណកម្មពួកគាត់ចូលក្នុងសង្គមវិញឱ្យបានឆាប់តាមដែលអាចធ្វើបាន ខណៈអ្នកដែលរស់នៅទីនេះត្រូវខិតខំព្យាបាល ថែរក្សាខ្លួន និងព្យាយាមហាត់ប្រាណជាប្រចាំ ដើម្បីបានជាសះស្បើយ មានសុខភាពល្អ និងអាចវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារឆាប់ៗ៕
-
សន្តិសុខសង្គម១៦ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


