ព័ត៌មានជាតិ
មន្រ្តីក្រសួងអប់រំអះអាង៖ គ្រប់សាលារៀនអន្តរជាតិពេលនេះ បានដាក់បញ្ចូលការបង្រៀនភាសាខ្មែរទៅក្នុងកម្មវិធីសិក្សារួចរាល់
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានមានប្រសាសន៍នៅព្រឹកថ្ងៃទី ០២ សីហានេះថា មកដល់ពេលនេះ សាលាអន្តរជាតិនានាបានដាក់បញ្ចូលការបង្រៀនភាសាខ្មែរក្នុងកម្មវិធីសិក្សារួចរាល់ហើយ។

ក្រៅពីផ្តល់ការឆ្លើយតបយ៉ាងខ្លីនេះ មន្រ្តីអ្នកនាំពាក្យក្រសួងអប់រំមិនបានផ្តល់ការបញ្ជាក់បន្ថែមយ៉ាងណាពីដំណើរការបង្រៀនភាសាខ្មែរនៅតាមសាលាអន្តរជាតិ។
កាលពីដើមឆ្នាំ២០២៣ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំសាលាអន្តរជាតិនៅកម្ពុជាត្រូវដាក់បញ្ចូលកម្មវិធីសិក្សាមុខវិជ្ជាភាសាខ្មែរ វប្បធម៌ និងមុខវិជ្ជាអរិយធម៌ខ្មែរ ក្នុងម៉ោងសិក្សាជាកាតព្វកិច្ចដើម្បីលើកកម្ពស់ការបង្រៀនភាសាខ្មែរ និងការយល់ដឹងពីវប្បធម៌ និងអរិយធម៌។
លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់ថា គ្រប់គ្រឹះស្ថានសិក្សាឯកជនទាំងអស់ត្រូវដាក់បញ្ចូលកម្មវិធីសិក្សាភាសាខ្មែរ ដែលមានលក្ខណៈពេញលេញចាប់ពីបវេសនកាលឆ្នាំ ២០២៣-២០២៤។

សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីធ្លាប់បានលើកឡើងថា ក្មេងខ្មែរដែលសិក្សាសាលាអន្តរជាតិ ភាគច្រើនខ្សោយការយល់ដឹងផ្នែកខេមរភាសា និងមិនសូវយល់ពីសីលធម៌ និងទំនៀមទម្លាប់ខ្មែរ ហើយកូនខ្មែរដែលសិក្សានៅសាលាអន្តរជាតិ គឺមិនចេះអក្សរខ្មែរ។
សម្តេចធិបតីក៏បានស្នើសាលាឯកជន ដែលអនុវត្តកម្មវិធីសិក្សាអន្តរជាតិ ត្រូវដាក់បញ្ចូលកម្មវិធីសិក្សាមុខវិជ្ជាភាសាខ្មែរ វប្បធម៌ និងមុខវិជ្ជាអរិយធម៌ខ្មែរ ក្នុងម៉ោងសិក្សាដើម្បីពង្រឹងភាសាខ្មែរ និងបណ្តុះសីលធម៌ វប្បធម៌ខ្មែរ ប៉ុន្តែមិនឱ្យប៉ះពាល់ដល់ទំនើបកម្មនៃការអប់រំឡើយ។
សម្តេចធិបតីបានបន្តថា «បើមនុស្សបាត់អត្តសញ្ញាណ គឺធ្វើឱ្យធនធានមនុស្សទន់ខ្សោយ ហើយបើក្មេងជំនាន់នេះបាត់អត្តសញ្ញាណ បាត់វប្បធម៌ សីលធម៌ លុះនៅពេលដល់ដល់ជំនាន់កូនចៅរបស់ពួកគេ តើនឹងប្រដៅទូន្មានកូនរបស់គាត់ដោយរបៀបណា?»។
ក្នុងឱកាសអញ្ជើញចុះពិនិត្យវឌ្ឍនភាព ការងារអនុវត្ដគម្រោងសាលារៀនគំរូ នៅសាលាបឋមសិក្សាអនុវត្ដ ស្ថិតនៅក្នុងភូមិស្រែព្រឹង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្ដកំពង់ឆ្នាំងកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤សម្តេចធិបតីហ៊ុនម៉ាណែតក៏បានណែនាំឱ្យពង្រឹងមុខវិជ្ជាគណិតវិទ្យា ភាសាខ្មែរ ឲ្យច្បាស់ដើម្បីឱ្យសិស្សមានមូលដ្ឋានទៅវិទ្យាល័យកុំឱ្យទៅដល់វិទ្យាល័យ អនុវិទ្យាល័យ សរសេរខ្មែរមិនត្រង់ជួរមិនបានទេ៕
អត្ថបទ៖សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


