ព័ត៌មានជាតិ
អាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចរាជធានី បានត្រៀមខ្លួនរួចជាស្រេច ដើម្បីឱ្យពិធីអបអរសាទរ បើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោ ដំណើរការទៅដោយរលូន
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា ក្នុងរយៈពេលកន្លះខែកន្លងមកនេះ កងកម្លាំងមន្ត្រី និងក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញបានយកអស់កម្លាំងកាយចិត្ត ក្នុងការអនុវត្តការងារសំដៅធ្វើយ៉ាងណាឱ្យពិធីអបអរសាទរ ថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោ នៅថ្ងៃស្អែកនេះដំណើរការទៅដោយភាពសប្បាយរីករាយ និងជោគជ័យ។

កាលលើកឡើងរបស់លោកឃួង ស្រេងខាងលើនេះបានធ្វើឡើង នារសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំ ត្រួតពិនិត្យការងារសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈ និងពិនិត្យ ទីតាំងប្រារព្ធកម្មវិធីប្រគំតន្ត្រី ជាក់ស្ដែង ដើម្បីអបអរសាទរពិធីបើកការដ្ឋាន សាងសង់ “ព្រែក ជីកហ្វូណនតេជោ ” ថ្ងៃទី ០៥ សីហា ២០២៤ នៅ មុខ សាលមហោស្រព កោះពេជ្រ ព្រមទាំងរៀបចំពិធី អុជធូបសុំ សេចក្ដី សុខ សេចក្ដី ចម្រើន ដំណើរការ កម្មវិធី ប្រកបដោយ រលូន ។
លោកឃួង ស្រេង បានមានប្រសាសន៍បន្តទៀតថា ការដ្ឋាន សាងសង់ “ព្រែក ជីកហ្វូណនតេជោ ” នេះជាផលប្រយោជន៍ដ៏ធំធេងសំរាប់ប្រជាជាតិកម្ពុជាយើង។ គម្រោងព្រែកជីកហ្វូណន-តេជោ ជាព្រែកជីក ប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អោយបន្តសម្រេចបានដើម្បីផលប្រយោជន៍ខ្មែរជំនាន់ក្រោយ។ យើងពិតជាមានភព្វវាសនាណាស់ ដែលបានចូលរួម លើ ការងារព្រែកជីកហ្វូណន-តេជោនេះ។
លោកឃួង ស្រេង បានបញ្ជាក់ថា៖ ការងារសំខាន់របស់យើងគឺកិច្ចការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ ធ្នាប់ សាធារណៈ ក្នុងពិធីអបអរសាទរ ថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោ នៅថ្ងៃស្អែកនេះ ដែលទៀមទាអោយកងកម្លាំងនិងអាជ្ញាធរខណ្ឌទាំង១៤ យកអស់កម្លាំងកាយចិត្ត ក្នុងស្មារតីខ្មែររួមជាតិតែមួយ ធ្វើយ៉ាងណាឱ្យពិធីនេះដំណើរទៅដោយរលូន មានសុខ សុវត្ថិភាពជាមួយនិងភាពសប្បាយរីករាយ។

គម្រោងព្រែកជីកហ្វូណន-តេជោនឹងបើកការដ្ឋាននៅព្រឹកថ្ងៃទី៥សីហាឆ្នាំ២០២៤ស្អែកនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ជាមួយគ្នានេះដែរគ្រប់ខណ្ឌ គ្រប់មន្ទីរចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ ក៏មានការរៀបចំអបអរសាទរ ពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោនេះ ដែរ ដោយធ្វើឡើងនៅតាមអង្គភាពរៀងៗខ្លួន មានទាំងការដាក់ទង់ជាតិ ទង់សាសនា និងការទូងស្គ អោយមានភាព គគ្រឹកគគ្រែងក្នុងស្មារតីជាតិតែមួយ។ ដោយឡែក វិហារ សាសនា នានា នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក៏មានការទូងស្គ បែបនេះផងដែរ។

ក្រោយពិធីបើកការដ្ឋានបានបញ្ចប់ ពោលគឺនៅរាត្រីថ្ងៃទី៥សីហាឆ្នាំ២០២៤ នឹងមានការប្រគុំតន្ត្រី នៅមុខសាលមហោស្រពកោះពេជ្រ ដែលមានសិល្បករ និងកីឡាករ ល្បីៗរបស់កម្ពុជា និងមានអ្នកចូលរួមប្រមាណជាង១ម៉ឺននាក់ ជាមួយនិងការ រៀបចំបាញ់កាំជ្រូចនៅទន្លេ៤មុខចំនួន២លើក នោះគឺនៅម៉ោង៧និង២០នាទី១លើក និងនៅម៉ោង៩និង៩នាទីមួយលើកទៀត៕
អត្ថបទ៖ ស្រីរ័ត្ន



-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១១ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


