Connect with us

ព័ត៌មានជាតិ

អភិបាលខណ្ឌឬស្សីកែវ ផ្តួចផ្តើមគំនិតរៀបចំទីតាំង ជ្រុងអំណាន ដើម្បីលើកកម្ពស់គុណតម្លៃនៃការអាន

បានផុស

នៅ

រដ្ឋបាលខណ្ឌឫស្សីកែវ បានរៀបចំទីតាំងថ្មីដាក់តាំងសៀវភៅសម្រាប់ប្រជាពលរដ្ឋអង្គុយអានដែលបានអញ្ជើញមកទទួលសេវារដ្ឋបាលច្រកចេញចូលតែមួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤នេះ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានផ្តួចផ្តើមទីតាំងថ្មី នៃជ្រុងអំណាន ជាកន្លែងរង់ចាំទទួលសេវារដ្ឋបាល អាចអោយប្រជាពលរដ្ឋបានអង្គុយអានសៀវភៅ ក៏ជាផ្នែកមួយទទួលបានព័ត៌មាន ចំណេះដឹងទូទៅ និងដើម្បីចូលរួមចំណែកក្នុងការបណ្តុះទម្លាប់អានសៀវភៅ លើកកម្ពស់គុណតម្លៃនៃការអាន និងចែករំលែកអំពីសៀវភៅ ឬឯកសារល្អៗសម្រាប់មន្ត្រីរាជការ អ្នកសិក្សាស្រាវជ្រាវ សិស្សានុសិស្ស និស្សិត យុវជន និងសាធារណជនអាចទទួលបាន ឬងាយស្រួលស្វែងរកប្រភពសម្រាប់អំណាន ។

លោកអភិបាលខណ្ឌ ក៏បានស្នើសុំអោយមន្រ្តីរាជការនៃរដ្ឋបាលខណ្ឌទាំងអស់ មេត្តាយកពេលទំនេរពីម៉ោងកិច្ចការងាររដ្ឋបាល ទៅអានសៀវភៅអោយបានច្រើនដើម្បីបង្កើនចំណេះដឹង និងបានទទួលព័ត៌មានល្អៗ៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម