ព័ត៌មានជាតិ
Knight Frank ៖ លំនៅដ្ឋានផ្ទះបុរីនៅតែរក្សាភាពវិជ្ជមានទោះស្ថិតក្នុងវិបត្តិកូវីដ១៩
ទីផ្សារលំនៅដ្ឋានផ្ទះបុរីនៅតែមានភាពទាក់ទាញ និងពេញនិយមជាងគេ បើប្រៀបធៀបនឹងអចលទ្រព្យផ្សេងៗទៀត ទោះស្ថិតក្នុងបរិបទនៃវិបត្តិកូវីដ១៩ ដែលបានប៉ះពាល់យ៉ាងខ្លាំងដល់វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនប្រឹក្សា និងស្រាវជ្រាវអចលនទ្រព្យ Knight Frank ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ។ Knight Frank គឺជាក្រុមប្រឹក្សា និងស្រាវជ្រាវអចលនទ្រព្យឈានមុខគេមួយនៅប្រទេសកម្ពុជា។

នៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួន Knight Frank បានកត់សម្គាល់ថា ទោះបីមានផលប៉ះពាល់ធ្ងន់ធ្ងរទៅលើវិស័យអចលនទ្រព្យដោយសារជំងឺកូវីដ១៩ ទីផ្សារលំនៅដ្ឋានផ្ទះល្វែង និងបុរីនៅតែរក្សាភាពវិជ្ជមាន ដោយអ្នកអភិវឌ្ឍនៅតែមានទំនុកចិត្តខ្ពស់លើទីផ្សារមួយនេះ។ នៅក្នុងឆមាសទីពីរឆ្នាំ២០២០កន្លងទៅ គម្រោងលំនៅដ្ឋានផ្ទះជាប់ដីថ្មីចំនួន១២គម្រោងត្រូវបានប្រកាសដាក់លក់លើទីផ្សារ។
ទន្ទឹមនេះ នៅក្នុងឆមាសទីពីរឆ្នាំ២០២០ គម្រោងលំនៅដ្ឋានផ្ទះជាប់ដីចំនួន១១គម្រោងបានសាងសង់ចប់ជាស្ថាពរ ជាមួយនឹងលំនៅដ្ឋានចំនួន៤,៦១២យូនីតត្រូវបានផ្គត់ផ្គង់បន្ថែមលើទីផ្សារ។ គម្រោងទាំងនោះរួមមាន បុរីគួរស្រូវទីបី(១,៥៥៥យូនីត) បុរីគួរស្រូវបីថ្មី(១,២០០យូនីត) បុរី New Hope (៦០០យូនីត) បុរីមង្គលភ្នំពេញ៥ (៣២០យូនីត) បុរី Ung Modern House (៣០០យូនីត) បុរី Galaxy Residence (៩៥យូនីត) បុរី De Castle (៩០យូនីត) និងបុរី The Wood (៨៨យូនីត)។

គិតចាប់តាំងពីឆ្នាំ២០០៩រហូតមកដល់ពេលបច្ចុប្បន្ន មានលំនៅដ្ឋានផ្ទះជាប់ដីសរុបចំនួនជិត៦៤,០០០យូនីតនៅក្នុងទីក្រុងភ្នំពេញ ហើយគេព្យាករណ៍ថា លំនៅដ្ឋានប្រមាណជាង១៧,០០០យូនីតទៀតនឹងត្រូវបានផ្គត់ផ្គង់លើទីផ្សារនៅក្រោយឆ្នាំ២០២២។
មិនដូចអចលនទ្រព្យផ្សេងៗទេ អ្នកអភិវឌ្ឍបុរីនៅតែអាចរក្សាបានអត្រាលក់មួយល្អ ស្របពេលនៃការរីករាលដាលជំងឺកូវីដ១៩ ដោយសារលំនៅដ្ឋានបុរីត្រូវបានជំរុញដោយទីផ្សារក្នុងស្រុក ជាជាងទីផ្សារក្រៅស្រុក។ ការលក់មុនគម្រោងជាច្រើនត្រូវបានស្រូបយកដោយទីផ្សារក្នុងស្រុកនៅក្នុងត្រីមាសទីពីរឆ្នាំ២០២០កន្លងទៅនេះ ក្នុងនោះ១១គម្រោងជាប្រភេទលំនៅដ្ឋានមធ្យម។
ផ្អែកលើរបាយការត្រីមាសទីពីរឆ្នាំ២០២០របស់ Knight Frank ទោះបីជាមានការធ្លាក់ចុះបន្តិចនូវអត្រាលក់ លំនៅដ្ឋានបុរីនៅតែជាជម្រើសល្អបំផុតសម្រាប់ប្រជាជនកម្ពុជាក្នុងពេលបច្ចុប្បន្ន ដែលមានប្រាក់ចំណូលសុទ្ធក្នុងមួយគ្រួសារចំនួនជាង២.២លានរៀននៅកម្ពុជា និង ជាង៣.៧លានរៀននៅភ្នំពេញ។

បើប្រៀបធៀបនឹងត្រីមាសទីមួយ តម្លៃលក់ជាមធ្យមសម្រាប់លំនៅដ្ឋានមធ្យមមានស្ថេរភាពល្អនៅក្នុងត្រីមាសទីពីរឆ្នាំ២០២០ជាមួយនឹងតម្លៃ១,១៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈលំនៅដ្ឋានប្រណិតមានតម្លៃ២,១០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
លោក ស៊ន សៀប នាយកប្រតិបត្តិក្រុមហ៊ុន ឃី រៀល អ៊ីុស្ទេត មានប្រសាសន៍ថា៖ «លំនៅដ្ឋានតម្លៃទាប និងមធ្យម គឺជាទីផ្សារដែលមានភាពទាក់ទាញខ្លាំងជាងគេសម្រាប់ប្រជាជនក្នុងស្រុកនាពេលបច្ចុប្បន្ន ដោយសារពួកគេភាគច្រើនមិនទាន់មានលទ្ធភាពទិញលំនៅដ្ឋានតម្លៃថ្លៃលើសពី ៨០,០០០ ទៅ ១០០,០០០ ដុល្លារនៅឡើយទេ។»
លោក ស៊ន សៀប បានបន្តទៀតថា សម្រាប់ឆ្នាំ២០២១នេះ សកម្មភាពទិញលក់អចលនទ្រព្យលំនៅដ្ឋានតម្លៃសមរម្យនឹងងើបឡើងវិញលឿនជាងអចលនទ្រព្យផ្សេងៗទៀតដូចជា ខុនដូរ អាផាតម៉ិន និងការិយាល័យ ដោយសារវាជាទីផ្សារដែលកំពុងមានតម្រូវការក្នុងស្រុកខ្ពស់ជាងគេ ចំណែកអចលនទ្រព្យផ្សេងៗដូចជាខុនដូរ ឫអាផាតម៉ិនជាដើមត្រូវពឹងផ្អែកលើទីផ្សារខាងក្រៅ។

ទន្ទឹមនេះ លោកច្រឹក សុខ នីម ប្រធានសមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជាមានប្រសាសន៍ថា វិស័យអចលនទ្រព្យនៅប្រទេសកម្ពុជានឹងមានសន្ទុះឡើងវិញនៅឆ្នាំ២០២១នេះ បើពិនិត្យមើលពីភាពវិជ្ជមានមួយចំនួនដូចជាការផ្ដល់ជំនួយវ៉ាក់សាំងកូវីដ១៩ ជាបន្តបន្ទាប់ដល់ប្រទេសកម្ពុជា និងនៅទូទាំងពិភពលោក។
លោក សុខ នីម បន្តថា៖ «ភាពវិជ្ជមានទាំងនេះនឹងជួយជម្រុញវិស័យអចលនទ្រព្យកម្ពុជាឱ្យមានសកម្មភាពខ្លាំងក្លាឡើងវិញ ហើយអចលនទ្រព្យដែលនឹងមានកំណើនលឿនជាងគេគឺប្រភេទលំនៅដ្ឋានក្នុងបុរីដូចជាផ្ទះល្វែង ឫវីឡាកូនកាត់ ដែលមានតម្លៃទាប និងមធ្យម ពីព្រោះវាផ្ដោតលើទីផ្សារក្នុងស្រុកដែលកំពុងមានតម្រូវការខ្ពស់។»

យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ វិស័យអចលនទ្រព្យត្រូវបានរំពឹងថានឹងមានកំណើន ២.៧% នៅឆ្នាំ២០២១នេះ ជាមួយនឹងការកើនឡើងការលក់លំនៅដ្ឋានថ្លៃទាប នឹងមធ្យម។
អត្ថបទ៖ វ៉ាត វិន

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?