ព័ត៌មានជាតិ
កម្ពុជានឹងរៀបចំពិព័រណ៍វិស័យផ្គត់ផ្គង់ ម្ហូបអាហារ សណ្ឋាគារ និងបដិសណ្ឋារកិច្ចនៅចុងឆ្នាំនេះ
កម្ពុជានឹងរៀបចំពិព័រណ៍ B2B វិស័យផ្គត់ផ្គង់ម្ហូបអាហារ សណ្ឋាគារ និងបដិសណ្ឋារកិច្ច២០២៤ (CAMFOOD & CAMHOTEL 2024) ជាមួយនឹងការប្រកួតប្រជែងចំអិនម្ហូប និងបដិសណ្ឋារកិច្ចថ្នាក់ជាតិកម្ពុជាដែលនឹងប្រព្រឹត្តិទៅនៅចុងឆ្នាំ២០២៤ខាងមុខនេះ ដោយរំពឹងថា នឹងមានអ្នកចូលរួមប្រមាណជាង១២០០០នាក់។

លោកស្រី Alice Lam នាយកគ្រប់គ្រង និងអភិវឌ្ឍន៍អាជីវកម្មប្រចាំប្រទេសម៉ាឡេស៊ី និងកម្ពុជានៃក្រុមហ៊ុន Informa បានថ្លែងក្នុងសន្និសីទសារព័ត៍មានកាលពីរសៀលថ្ងៃទី០៧សីហាថា CAMFOOD & CAMHOTEL 2024 នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រដោយមានក្រុមហ៊ុនដាក់តាំងជាង១៥០ ហើយរំពឹងថា នឹងមានអ្នកចូលរួមទស្សនាប្រមាណជាង១២០០០នាក់ហើយព្រឹត្តិការណ៍ដ៏សំខាន់នេះឆ្លុះបញ្ចាំងពីកំណើនដ៏រឹងមាំ និងសក្ដានុពលដ៏ធំធេងនៃឧស្សាហកម្មបដិសណ្ឋារកិច្ចរបស់ប្រទេសកម្ពុជា។

លោកស្រីបានបន្តទៀតថា លើសពីនេះទៀតព្រឹត្តិការណ៍ពិព័រណ៍ដ៏សំខាន់នេះនឹងក្លាយជាមជ្ឈមណ្ឌលដ៏រស់រវើកដើម្បីបង្ហាញអំពីឧត្តមភាពនៃសង្វាក់ផ្គត់ផ្គង់នៃឧស្សាហកម្មម្ហូបអាហារកម្ពុជាជាមួយនិន្នាការនៃការវិត្តន៍នៃវិស័យបដិសណ្ឋារកិច្ចទំនើបទាន់សម័យនាពេលបច្ចុប្បន្ន និងអនាគត។ លោកស្រី Alice Lam បានបន្ថែម «ការតាំងពិព័រណ៍នេះផ្តល់នូវវេទិកាដ៏ទូលំទូលាយមួយសម្រាប់អ្នកជំនាញក្នុងឧស្សាហកម្មដើម្បីបង្ហាញផលិតផល ប្រភពអ្នកផ្គត់ផ្គង់ថ្មី និន្នាការ និងបង្កើតទំនាក់ទំនងអាជីវកម្មសំខាន់ៗសម្រាប់អាជីវកម្មគ្រប់ទំហំបង្កើតឱកាស និងបណ្តាញទំនាក់ទំនងរវាងអ្នករោងចក្រ អ្នកចែកចាយ និងដៃគូដែលមានសក្តានុពល»។
លោក ឌិន សុមេធារិទ្ធ ប្រធានសហព័ន្ធទេសចរណ៍កម្ពុជាបានមានប្រសាសន៍នៅក្នុងសន្និសីទថា «វិស័យបដិសណ្ឋារកិច្ច និងម្ហូបអាហារបស់កម្ពុជា និងមានកំណើនមិនធ្លាប់មានពីមុនមកដែលជំរុញដោយកំណើនទេសចរណ៍ និងការពង្រីកទីផ្សារក្នុងស្រុក។ ការតាំងពិព័រណ៍នេះជាយុទ្ធសាស្ត្រដើម្បីទាញយកទុនលើការបង្កើនការវិនិយោគលើ
ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ និងការបង្កើនការផ្សព្វផ្សាយមុខម្ហូបខ្មែរលើឆាកអន្តរជាតិ»។

ពិព័រណ៍នេះនឹងបង្ហាញនូវទម្រង់សំខាន់ៗចំនួនបីរួមមានបរិក្ខារផ្គត់ផ្គង់ដូចជាបង្ហាញការច្នៃប្រឌិតចុងក្រោយបង្អស់ក្នុងបច្ចេកវិទ្យាផ្ទះបាយ ឧបករណ៍រៀបចំអាហារ និងសម្ភារៈ ផ្គត់ផ្គង់ភោជនីយដ្ឋាន។ អាហារ និងភេសជ្ជៈរួមមានគ្រឿងផ្សំ ភេសជ្ជៈ វិស័យកាហ្វេរ និងផលិតផលសម្រេចពីក្នុងស្រុក និងជុំវិញពិភពលោក និងបដិសណ្ឋារកិច្ច និងការលក់រាយដូចជាបង្ហាញសេវាកម្មបដិសណ្ឋារកិច្ចទំនើបដំណោះស្រាយបច្ចេកវិទ្យា និងការច្នៃប្រឌិតផ្នែកលក់រាយ និងលក់ដុំ។
ជាមួយការរំលិចឡើងនៃព្រឹត្តិការណ៍ការប្រកួតប្រជែងចំអិនម្ហូប និងបដិសណ្ឋារកិច្ចថ្នាក់ជាតិឆ្នាំ២០២៤ នឹងបង្ហាញអំពីការប្រកួតជំនាញធ្វើម្ហូប និងភាពច្នៃប្រឌិតរួមមានការឆ្លាក់ផ្លែឈើ និងបន្លែ a turkey challenge, black box
competitions, ម្ហូបបួស ការរចនានំអាពាហ៍ពិពាហ៍ និងជំនាញបដិសណ្ឋារកិច្ចដូចជាការរៀបចំគ្រែ ការរៀបចំផ្កា ការប្រកួតរៀបចំតុ និង sommelier, Waiterthon ជាដើម។ ការប្រកួតប្រជែងនេះអាចធ្វើទៅបានតាមរយៈការសហការជាមួយដៃគូឧស្សាហកម្មសំខាន់ៗរួមមាន LSH, KSLM, USA Poultry, CAPFISH CAPTURE-UNIDO, និង HITEC Water។
លោក សុង តេង ប្រធានសមាគមចុងភៅកម្ពុជា មានប្រសាសន៍ថា “ការប្រកួតធ្វើម្ហូបថ្នាក់ជាតិឆ្នាំនេះនឹងជំរុញឧត្តមភាពផ្នែកធ្វើម្ហូបអោយកាន់តែប្រសើរ។ យើងបានសិក្សាបញ្ហាប្រឈមនានា ដើម្បីកែតម្រូវ និងពង្រឹងជំនាញបច្ចេកទេសដោយរួមបញ្ចូលជាមួយគ្រឿងផ្សំជាតិ និងអន្តរជាតិដើម្បីធ្វើអោយប្រសើរឡើងនៃម្ហូបដ៏សម្បូរបែបរបស់កម្ពុជា។

ចំណែកលោកឧកញ៉ា ហ៊ី សុធា ប្រធានសមាគមសណ្ឋាគារកម្ពុជា បានបន្ថែមថា CAMFOOD & CAMHOTEL 2024 នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឧស្សាហកម្មរបស់យើងសម្របខ្លួនទៅនឹងនិន្នាការក្រោយជំងឺរាតត្បាត ក្រោមការណែនាំ និងការអនុវត្តប្រកបដោយនិរន្តរភាពជាមួយនឹងដំណោះស្រាយជាមួយនឹងបច្ចេកវិទ្យាចុងក្រោយប្រកបដោយផាសុខភាព។

គួរបញ្ជាក់ថា នៅក្នុងសន្និសីទសារព័ត៌មានក៏មានការចុះអនុស្សារណៈយោគយល់គ្នា(MOU) រវាងសហព័ន្ធទេសចរណ៍កម្ពុជា និងក្រុមហ៊ុនរៀបចំពិព័រណ៍ INFORMAMARKETS។ MOU នេះជាគំនិតផ្តួចផ្តើមរួមគ្នាដែលផ្តោតលើការចែករំលែកចំណេះដឹង និងបទពិសោធន៍ដល់ឧស្សាហកម្ម និងកិច្ចខិតខំប្រឹងប្រែងទីផ្សាររួមគ្នាដើម្បីលើកកម្ពស់វិស័យបដិសណ្ឋារកិច្ចលំប្រទេសកម្ពុជា៕
អត្ថបទ៖ សំអឿន



-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១៧ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ


