ព័ត៌មានជាតិ
ក្រុមហ៊ុន១៥០ មកពីជាង១០ប្រទេស នឹងចូលរួមពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនៅកម្ពុជានាចុងខែសីហាខាងមុខ
ក្រុមហ៊ុនប្រមាណ១៥០មកពីជាង១០ប្រទេសនឹងចូលរួមសេរីនៃពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិអំពីវិស័យកសិកម្ម ការចិញ្ជឹមសត្វ សម្រស់ ឱសថស្ថាន ឧបករណ៍បន្ទប់ពិសោធន៍ បរិក្ខាវេជ្ជសាស្រ្ត អាហារ-ភេសជ្ជៈ និងសត្វចិញ្ចឹមដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៨ ដល់ ៣០សីហាឆ្នាំ២០២៤ នៅមជ្ឍមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃព្រឹកទី៣១កក្កដា នៅសណ្ឋាគារ ហាយ៉ាតរីជែនស៊ីភ្នំពេញ លោក វីននី គណៈកម្មាធិការរៀបចំ និងនាយកគ្រប់គ្រងក្រុមហ៊ុន Minh Vi Exhibition andAdvertisement Services Co., Ltd
(VEAS)បានមានប្រសាសន៍ថាពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនេះមានក្រុមហ៊ុនចំនួន១៥០មកពីជាង១០ប្រទេសផ្សេងៗគ្នា ដូចជា បេឡារុស,កម្ពុជា,ចិន,កូរ៉េ,ម៉ាឡេស៊ី,ញ៉ូហ្សឺលែន.ប៉ូឡូញ,រុស្សី,តៃវ៉ាន់,ថៃ,អាមេរិកនិងវៀតណាមនឹងដាក់បង្ហាញផលិតផលបច្ចេកវិទ្យានិងសេវាកម្មជាច្រើនលើទំហំនៃការបង្ហាញ៣០០០ម៉ែត្រការ៉េហើយពិព័រណ៍នេះត្រូវបានព្យាករថានឹងមានអ្នកចូលទស្សនាចំនួន ៤៥០០នាក់ជាអ្នកជំនួញមកពីក្នុងប្រទេសកម្ពុជានិងបណ្តាលប្រទេសក្នុងតំបន់ដែលនឹងក្លាយជាវេទិការអាជីវកម្មតែមួយគត់សម្រាប់អ្នកជំនួញក្នុងប្រទេសកម្ពុជាដើម្បីអភិវឌ្ឍន៍ជំនួញរបស់ពួកគេនិងទំនាក់ទំនងទៅកាន់ទីផ្សារអន្តរជាតិ។
លោកបានបន្តថា ជាមួយគ្នានេះដែរព្រឹត្តិការណ៍នេះបានក្លាយទៅជាវេទិការជំនួបពាណិជ្ជកម្មដ៏សំខាន់ និងធំមួយសម្រាប់អ្នកផលិតផ្គត់ផ្គង់ ចែកចាយបន្ត និងអង្គភាពជាច្រើនទៀតក្នុងវិស័យទាំងនេះដើម្បីបង្កើតឱកាសអាជីវកម្ម អភិវឌ្ឍន៍ទីផ្សារ
និងចែករំលែកបច្ចេកវិទ្យាក៏ដូចជាជួយប្រជាជនកម្ពុជានិងអាជីវកម្មក្នុងតំបន់បានជួបជាមួយបច្ចេកវិទ្យាផលិតកម្មទំនើបចុងក្រោយគេបង្អស់របស់ពិភពលោក។

លោកបានបន្ថែមថា ក្រៅពីការបង្ហាញផលិតផល និងបច្ចេកវិទ្យានៅស្តង់ស៊េរីថ្មីពិព័រណ៍ឆ្នាំនេះក៏ទាក់ទាញអ្នកទស្សនា អ្នកទិញដែលមានសក្កានុពល និងសកម្មភាពសំខាន់ៗជាច្រើនផងដែរតាមរយៈសិក្ខាសាលាដែលដឹកនាំដោយអ្នកជំនាញផ្នែកឧស្សាហកម្មដែលផ្តោតទៅលើបច្ចេកវិទ្យាចុងក្រោយបំផុតនិងនិន្នាការទីផ្សារ,ផ្តល់នូវការយល់ដឹងដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍអាជីវកម្ម។
ទន្ទឹមនឹងនេះអាជីវករអាចដាក់ពាក្យណាត់ជួបដោយផ្ទាល់នៅស្តង់ជាមួយដៃគូដែលមានសក្តានុពល, ចរចាផលិតផល និងបច្ចេកវិទ្យា,កំណត់អត្តសញ្ញាណអ្នកទិញសមរម្យ,និងបញ្ចប់កិច្ចសន្យាអាជីវកម្មប្រកបដោយប្រសិទ្ធភាព.អ្នករៀបចំនឹងជួយក្នុងការរៀបចំនិងកំណត់ពេលប្រជុំធ្វើឲ្យប្រសើរឡើងនូវការគ្រប់គ្រងពេលវេលា និង បង្កើន ប្រសិទ្ធភាពពាណិជ្ជកម្មសម្រាប់ភាគីទាំងពីរ។

លោកសង្ឃឹមថាការតាំងពិព័រណ៍នេះនឹងក្លាយជាស្ពានពាណិជ្ជកម្មដ៏អំណោយផលមួយដើម្បីសម្រេចបាននូវសកម្មភាពអាជីវកម្មជាក់ស្តែងរវាងអាជីវកម្មក្នុងស្រុកនិងបរទេសនិងជាទីកន្លែងមួយដើម្បីរួមចំណែកយ៉ាងសកម្មដល់ការរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម៩ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


