ព័ត៌មានជាតិ
កម្ពុជាធ្វើជាប្រធានប្ដូរវេនកិច្ចសហប្រតិបត្តិការអាស៊ានស្តីពីកិច្ចការមុខងារសាធារណៈ អាណត្តិឆ្នាំ២០២៤-២០២៦
កម្ពុជាទទួលធ្វើជាប្រធានប្ដូរវេន «កិច្ចសហប្រតិបត្តិការអាស៊ាន លើកទី២៣ និងអាស៊ានបូក៣ លើកទី៨ ស្តីពីកិច្ចការមុខងារសាធារណៈ» សម្រាប់អាណត្តិឆ្នាំ២០២៤-២០២៦ ក្រោមមូលបទ «នវានុវត្តន៍ក្នុងការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរ»។

ការទទួលបានសិទ្ធិធ្វើជាប្រធានប្ដូរវេនកិច្ចសហប្រតិបត្តិការអាស៊ានស្តីពីកិច្ចការមុខងារសាធារណៈនេះ គឺស្របពេលដែលឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ចើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមក្នុងកិច្ចប្រជុំប្រមុខមុខងារសាធារណៈនៃកិច្ចសហប្រតិបត្តិការអាស៊ាន និងអាស៊ានបូក៣ ស្តីពីកិច្ចការមុខងារសាធារណៈ នៅប្រទេសប្រ៊ុយណេ។
ថ្លែងក្នុងពិធីផ្ទេរតំណែងជាប្រធានប្តូរវេន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានប្រកាសពីមូលបទខាងលើ និងបានលើកឡើងថា កិច្ចសហប្រតិបត្តិការអាស៊ានស្តីពីកិច្ចការមុខងារសាធារណៈ គឺជាអត្តសញ្ញាណនៃកិច្ចសហប្រតិបត្តិការ នវានុវត្តន៍ និងដំណើរវិវឌ្ឍវិស័យមុខងារសាធារណៈក្នុងតំបន់អាស៊ាន។ វេទិកានេះ បានដើរតួនាទីក្នុងការជំរុញឱ្យសម្រេចបានគំនិតផ្តួចផ្តើមជាច្រើនសំដៅដល់ការពង្រឹងគុណភាព វិជ្ជាជីវៈ និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបញ្ជាក់ជូនប្រទេសជាសមាជិកអាស៊ាន ថា ក្នុងនាមជាប្រធានប្តូរវេន កម្ពុជាបានត្រៀមខ្លួនរួចរាល់ក្នុងការពង្រឹង និងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាសមាជិកអាស៊ានទាំងអស់ និងប្រទេសជាដៃគូផ្សេងទៀត ដើម្បីបន្តដឹកនាំសម្របសម្រួលការងារតាមមូលដ្ឋានដ៏ជោគជ័យរបស់កិច្ចសហប្រតិបត្តិការអាស៊ានស្តីពីកិច្ចការមុខងារសាធារណៈ កន្លងទៅ។ ការងារទាំងនេះ គឺសំដៅដល់ការសម្រេចបានចក្ខុវិស័យការងារប្រកបដោយថាមវន្ត ក្នុងវិស័យមុខងារសាធារណៈ ដើម្បីប្រជាជនជាចម្បង។

ក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណដល់អគ្គលេខាធិការដ្ឋានអាស៊ាន បណ្តាប្រទេសជាសមាជិកអាស៊ានទាំងអស់ រួមទាំងប្រទេសដែលជាដៃគូ និងភាគីពាក់ព័ន្ធដែលបានផ្តល់កិច្ចសហការដឹកនាំ សម្របសម្រួល ចូលរួមគ្រប់ដំណើរប្រព្រឹត្តទៅនាពេលកន្លងមក ហើយបានលើកកម្ពស់កិច្ចសហប្រតិបត្តិការនៅក្នុងវិស័យមុខងារសាធារណៈសម្រាប់តំបន់អាស៊ានកាន់តែប្រសើរឡើង និងសម្រេចបានសមិទ្ធផលជាបន្តបន្ទាប់។
ក្នុងនាមជាប្រធាន សម្រាប់អាណត្តិឆ្នាំ២០២៤-២០២៦ កម្ពុជានឹងរៀបចំកិច្ចប្រជុំធំៗសំខាន់ៗ រួមមាន៖ ១) កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ានស្តីពីកិច្ចការមុខងារសាធារណៈ ក្នុងខែឧសភា ឆ្នាំ២០២៥ នៅខេត្តព្រះសីហនុ។ ២) កិច្ចប្រជុំសហប្រតិបត្តិការអាស៊ានស្តីពីកិច្ចការមុខងារសាធារណៈ និងកិច្ចប្រជុំសហប្រតិបត្តិការអាស៊ានបូក៣ ស្តីពីមុខងារសាធារណៈ ក្នុងខែសីហា ឆ្នាំ២០២៦ នៅខេត្តសៀមរាប។ ៣) ការបន្ត និងដាក់អនុវត្តគម្រោងនានា រួមទាំងការរៀបចំកិច្ចប្រជុំ និងវេទិកាអមផ្សេងៗទៀត។ បន្ថែមលើនេះ ក្នុងដំណាក់កាលកម្ពុជាធ្វើជាប្រធានចាប់ពីពេលនេះតទៅ កម្ពុជាមានភារកិច្ចដឹកនាំសម្របសម្រួលការងារផ្សេងៗ ក្នុងក្របខណ្ឌនៃវិស័យមុខងារសាធារណៈអាស៊ាន ដូចជា ការងារចំពោះមុខគឺការតាក់តែងផែនការសកម្មភាពរួមរបស់ អាស៊ាន ២០២៦-២០៣០ ជាដើម។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងមុខងារសាធារណៈរបស់កម្ពុជា។

គួររម្លឹកថា កាលពី២០ឆ្នាំមុន កម្ពុជាធ្លាប់បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះម្តងរួចមកហើយ ពោល គឺនៅក្នុងអាណត្តិឆ្នាំ ២០០៤-២០០៦ ក្រោមមូលបទ «ការគ្រប់គ្រងធនធានមនុស្សក្នុងសេវាសាធារណៈ ជាដៃគូយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍជាតិ៖ គំរូថ្មីសម្រាប់បរិបទអាស៊ាន»។ សម្រាប់ពេលនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះប្តូរវេនសាជាថ្មីម្តងទៀត ដោយបានកំណត់មូលបទថ្មី ដែលសម្របតាមបរិបទនៃដំណើរវិវឌ្ឍរបស់សង្គមកម្ពុជា និងសហគមន៍អាស៊ានក្នុងពេលបច្ចុប្បន្ន ៕

-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


