ព័ត៌មានអន្ដរជាតិ
លោកអាន់វ៉ា ៖ កម្ពុជានិងថៃបង្ហាញឆន្ទ:បន្តកិច្ចព្រមព្រៀងសន្តិភាព
ក្រោយអាមេរិកផ្អាកការចរចាពាណិជ្ជកម្មជាមួយថៃ ជុំវិញការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានប្រកាសស្វាគមន៍ ឆន្ទៈងាកមកបន្តកិច្ចចរចាដើម្បីសន្តិភាពពេញលេញ និង អរគុណដល់តួនាទីប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ។
លោក អាន់វ៉ា បង្ហោះលើបណ្តាញសង្គមថា “ខ្ញុំសូមស្វាគមន៍ចំពោះឆន្ទៈនិងការធានារបស់ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ក្នុងការជ្រើសរើស និងបន្តកិច្ចសន្ទនា និងការខិតខំប្រឹងប្រែងការទូត ដើម្បីធានាការអនុវត្តពេញលេញ និងប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ និងការស្ដារឡើងវិញនូវសន្តិភាព សន្តិសុខ និងស្ថិរភាពនៅតាមតំបន់ព្រំដែន”។
លោក អាន់វ៉ា បានបន្តថា “ខ្ញុំសូមកោតសរសើរចំពោះតួនាទីសកម្ម និងការចូលរួមក្នុងន័យស្ថាបនារបស់ប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump ក្នុងការលើកកម្ពស់ដំណោះស្រាយដោយសន្តិវិធីចំពោះស្ថានភាពដែលកំពុងបន្ត។ ខ្ញុំសូមស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ក្នុងការធានាការដកអាវុធធុនធ្ងន់ និងឧបករណ៍បំផ្លិចបំផ្លាញ ព្រមទាំងសម្របសម្រួល និងអនុវត្តការដោះមីនមនុស្សធម៌នៅតាមតំបន់ព្រំដែនឱ្យបានទាន់ពេលវេលា និងឆាប់រហ័ស។
លោក អាន់វ៉ា បន្ថែមថា “ខ្ញុំសូមស្វាគមន៍ចំពោះការធានារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកនាយករដ្ឋមន្ត្រី Anutin Charnvirakul ដើម្បីជៀសវាងនូវសកម្មភាពបន្ថែមទៀតដែលចាត់ទុកថា ជាការញុះញង់ ហើយចាត់វិធានការបន្ថែមទៀតដើម្បីលើកកម្ពស់ទំនុកចិត្ត និងការជឿទុកចិត្តគ្នាទៅវិញទៅមកឆ្ពោះទៅរកការជំរុញការស្តារទំនាក់ទំនងទ្វេភាគីប្រកបដោយផលិតភាពរវាងប្រទេសទាំងពីរ”៕

-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


