ព័ត៌មានជាតិ
រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង ហាមមិនឱ្យភ្ញៀវទេសចរចាក់តន្រ្តីលាន់ឮខ្លាំង
ក្នុងចំណោមបម្រាមមួយចំនួនដែលមានស្រាប់ ក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤ បានបញ្ចប់ទៅ អាជ្ញាធរប្រចាំរមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង បានបន្ថែមនៅបម្រាមថ្មីមួយទៀត គឺហាមមិនឱ្យភ្ញៀវដែលលេងកម្សាន្តនៅទីនោះចាក់ឧបករណ៍តន្រ្តីឮខ្លាំងៗទៀតឡើយ។ តាមការអះអាងរបស់អាជ្ញាធរ បម្រាមថ្មីមួយនេះ បានដាក់ចេញក្រោយមានការរិះគន់រឿងភ្ញៀវមួយចំនួនបានចាក់តន្ត្រីឮខ្លាំងជ្រុល ក្នុងតំបន់ធម្មជាតិរមណីដ្ឋានទឹកធ្លាក់ច្រកល្អៀង។

ជាការកត់សម្គាល់ គេឃើញថាភ្ញៀវដែលបានយកឧបករណ៍តន្រ្តីចូលទៅក្នុងរមណីយដ្ឋានមួយនេះ គឺចាក់តន្រ្តីក្នុងកម្រិតសម្លេងមួយដែលស្ដាប់ឮត្រឹមតែរង្វង់ក្រុមគ្រួសាររបស់គាត់តែប៉ុណ្ណោះ ពោលគឺលែងចាក់តន្រ្តីលាន់ឮរំពងរមណីយដ្ឋានដូចមុន។

តាមក្រដាសព័ត៌មាននៃរមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង បានឱ្យដឹងថា រមណីដ្ឋានមួយនេះ បានបង្កើតឡើងកាលពីឆ្នាំ២០០២ លើផ្ទៃដីទំហំ១៥០ហិកតា ស្ថិតនៅតំបន់ការពារធម្មជាតិភ្នំឱរ៉ាល់ ក្នុងភូមិសាស្ត្រភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

សក្ដានុភាពទេសចរណ៍រមណីយដ្ឋាននេះ មានដូចជា ទឹកហូរថ្លាគ្រប់រដូវ មិនចេះរីងស្ងួត លម្អដោយផ្ទាំងថ្មតូចធំនៅរាយប៉ាយនៅក្នុងទឹក។ ឯជម្រៅទឹកវិញអំណោយផលសម្រាប់ការចុះលេងកម្សាន្តរបស់មនុស្សគ្រប់វ័យ។ ខ្យល់ត្រជាក់ ម្លប់ដើមឈើគ្រប់កន្លែង និងមានសត្វព្រៃចូលមករស់នៅដូចជា ខ្លា ឈ្លូស ស្វា ទោច ពស់ថ្លាន់ ជ្រូកព្រៃ។ ល្បាក់ទឹកធ្លាក់ជាច្រើនកន្លែង និងកម្ពស់ទឹកធ្លាក់កម្ពស់៥ម៉ែត្រ។

ប្រវែងសរុបនៃរមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង គឺបណ្ដោយ៣គីឡូម៉ែត្រ និងទទឹង៥០០ម៉ែត្រ។ ទីកម្សាន្តក្នុងរមណីយដ្ឋានមាន៨ដំណាក់ ដូចជាដំណាក់កោះយាយចាំតា ដំណាក់ទឹកឈូ ដំណាក់មនោរម្យ ដំណាក់ថ្មសណ្ដូក ដំណាក់ព្រះ ដំណាក់ម្លប់ជ្រៃក្រឹម ដំណាក់កោះសុបិន្ត និងដំណាក់ទឹកធ្លាក់ ដែលដំណាក់នីមួយៗមានប្រវែងពី៥០ទៅ២០០ម៉ែត្រ។

រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង មានចម្ងាយ៧៣គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់ និងចម្ងាយ១៩៥គីឡូម៉ែត្រពីរាជធានីភ្នំពេញ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


