ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានិត ចាត់ទុកក្រុមជ្រុលនិយមនៅក្រៅប្រទេស ជា «ចចកពាក់ស្បែកចៀម»
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានចាត់ទុកក្រុមជ្រុលនិយមនៅក្រៅប្រទេស ថា ជា «ចចកពាក់ស្បែកចៀម» ដោយតាំងខ្លួនឯងជាអ្នកស្នេហាជាតិ តែទង្វើជាក់ស្ដែងតែងព្យាយាមបំផ្លាញប្រយោជន៍ប្រជាជន បំផ្លាញជាតិ នាំជាតិចុះខ្សោយ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច នៃក្រសួងការពារជាតិ បានគូសបញ្ជាក់ថា កន្លងមកក្រុមជ្រុលនិយមក្រៅប្រទេស មានចេតនាបំផ្លាញសុខសន្តិភាព ដោយបានបំភ្លៃព័ត៌មាន និងបង្កើតព័ត៌មានក្លែងក្លាយពាក់ព័ន្ធកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ត្រីភាគី កម្ពុជា-ឡាវ-វៀតណាម ឬហៅថា គម្រោង CLV-DTA។
ក្នុងន័យនេះ ឯកឧត្តមឧត្តមសេនីយ៍ឯក ថា «ពួកជ្រុលនិយមនេះ បានប្រើប្រាស់យុទ្ធសាស្រ្ត “ចចក ពាក់ស្បែកចៀម” ដោយដើរតួរជាអ្នកស្នេហាជាតិ ធ្វើឱ្យយុវជន និងប្រជាជនជឿលើការឃោសនារបស់ពួកគេ»។ ការលើកឡើងរបស់ឯកឧត្តម ហ៊ុន ម៉ានិត បែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សានៅវិទ្យាល័យល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម កាលពីរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤។

ឯកឧត្តម ហ៊ុន ម៉ានិត ក៏បានបញ្ជាក់ដែរថា ដរាបណារាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជានៅបន្តដឹកនាំប្រទេស គឺនៅតែប្តេជ្ញាចិត្ត និងរក្សាជំហមិនអនុញ្ញាតឱ្យមានការឈ្លានពាន ឬបាត់បង់ទឹកដី សូម្បីតែមួយមីលីម៉ែត្រ ទោះមកពីទិសណាក៏ដោយ។ ទន្ទឹមនេះ រាជរដ្ឋាភិបាល នៅតែប្តេជ្ញាចិត្ត ដើម្បីថែរក្សាសុខសន្តិភាពឱ្យបានជាដាច់ខាត ដោយ ទប់ស្កាត់មិនឱ្យមានការធ្វើបដិវត្តន៍ពណ៌ពីក្រុមជ្រុលនិយមណាមួយឡើយ ទោះក្នុង និងក្រៅប្រទេសក្តី។
ឯកឧត្តមឧត្តមសេនីយ៍ឯក បានបន្តថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានផ្តោតសំខាន់ទៅលើការលើកស្ទួយជីវភាពរបស់ប្រជាជន និងការអភិវឌ្ឍដល់មូលដ្ឋាន សំដៅធានាឱ្យបានសុខសន្តិភាព និងស្ថិរភាពនយោបាយ ហើយឯកឧត្តម ក៏អរគុណប្រជាពលរដ្ឋទាំងអស់ ដែលតែងតែគាំទ្ររាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា រួមគ្នាអភិវឌ្ឍប្រទេស និងថែរក្សាការពារសុខសន្តិភាព៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


