ព័ត៌មានជាតិ
សម្ដេចតេជោ សង្ឃឹមថានាយករដ្ឋមន្ត្រី នឹងជូនលិខិតអរគុណដល់អ្នកបរិច្ចាគចាប់ពី១រយរៀលឡើងទៅ
«ខ្ញុំសង្ឃឹមថានាយករដ្ឋមន្រី្តហ៊ុន ម៉ាណែត នឹងជូនលិខិតថ្លែងអំណរគុណជូនគ្រប់បងប្អូនដែលបានបរិច្ចាគរាប់តាំងពី១០០រៀលឡើងទៅដើម្បីបងប្អូនដែលបានចូលរួមទាំងរក្សាទុកសម្រាប់តកូនតចៅអំពីស្មារតីស្នេហាជាតិរបស់ឪពុកម្តាយជីដូនជីតា»។ នេះគឺជាសំណេររបស់សម្ដេចតេជោ ហ៊ុន សែន នៅលើប្រព័ន្ធតេឡេក្រាម នាយប់ថ្ងៃពុធនេះ។

សម្ដេចតេជោ បានសរសេរយ៉ាងដូច្នេះ គឺបន្ទាប់ពីសម្ដេចធិតបតី ហ៊ុន ម៉ាណែត បាននិងកំពុងចេញលិខិតថ្លែងអំណរគុណជូនដល់អ្នកបរិច្ចាគថវិកា ក្នុង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន។
តាមរយៈសំណេរនាយប់ថ្ងៃទី២៨ ខែសីហា សម្ដេច ហ៊ុន សែន បានអះអាងថាសម្ដេចមានការភ្ញាក់ផ្អើលនិងសប្បាយរីករាយយ៉ាងខ្លាំងដោយបានទទួលដំណឹងថាមូលនិធិអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើផ្លូវថ្នល់កំពុងតែមានការចូលរួមពីសំណាក់ប្រជាជននៅតាមមូលដ្ឋាន។

សម្រាប់សម្ដេចតេជោ ការចូលរួមគាំទ្រមូលនិធិមួយនេះ ជាកាយវិការធំធេងក្នុងការស្រឡាញ់ទឹកដី ដែលរបងរក្សាអធិបតេយ្យជាតិដ៏មាំមួន។
សម្ដេចប្រធានព្រឹទ្ធសភា សង្កត់ធ្ងន់ដូច្នេះ៖«នេះជាចលនាជាតិដ៏មហិមាក្នុងការស្រឡាញ់ជាតិស្រឡាញ់ទឹកដីរបស់ប្រជាជនយើងដែលជាខឿនការពារជាតិដ៏រឹងមាំរបស់ប្រជាជនដែលខ្លាំងជាងអ្វីៗទាំងអស់»។

នៅក្នុងសំណេររបស់សម្ដេចតេជោ ក៏បានឱ្យដឹងថា ប្រជាជននៅភូមិត្រពាំងចកភូមិគ្រាំងគរ ភូមិកែស ភូមិគល់គមភូមិ អង្ករនាប ភូមិថ្មកែវ ភូមិត្រពាំងឬស្សីឃុំត្រាំកក់ ស្រុកត្រាំកក់ខេត្តតាកែវបានចូលជាថវិកាខ្លះ៣០០រៀល ៥០០រៀល១០០០រៀល ២០០០រៀល ៥០០០រៀល១០០០០រៀល ២០០០០រៀល។
សម្រាប់សម្ដេច ហ៊ុន សែន ថវិកាសំខាន់ហើយ តែអ្វីដែលសំខាន់ជាងថវិកាទៅទៀតេះ គឺទឹកចិត្តស្នេហាជាតិរបស់ប្រជាជនខ្មែរដែលម្ចាស់ប្រទេស។

ជាកាកត់សម្គាល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន ដែលផ្ដួចផ្ដើមឡើងដោយសម្ដេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា កំពុងទទួលបានការចូលរួមយ៉ាងភ្លូកទឹកភ្លូកដីពីសំណាក់ ព្រះសង្ឈ មន្ត្រីរាជការ កងកម្លាំងគ្រប់ប្រភេទ និងប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ ទាំងរស់នៅក្នុងប្រទេស និងរស់នៅក្រៅប្រទេស ទៅតាមសទ្ធារៀងៗខ្លួន។
កាលពីថ្ងៃទី២៧ ខែសីហា សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលជាអ្នកផ្ដួចផ្ដើមបង្កើតមូលនិធិ បានចាត់ទុកការចូលរួមបរិច្ចាគថាជាកាយវិការចូលរួមដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ដែលបានសបញ្ជាក់យ៉ាងច្បាស់អំពីធ្លុងមហាសាមគ្គី និងស្មារតីជាតិខ្មែរតែមួយប្រកបដោយមនសិការស្នេហាជាតិ ក្នុងបុព្វហេតុការពារ និងអភិវឌ្ឍមាតុភូមិកម្ពុជា។

បន្ថែមពីសំណេរ ថ្លែងអំណរគុណតាមរយៈបណ្ដាញសង្គម នាយករដ្ឋមន្ត្រីដែលជាអ្នកបង្កើតមូលនិធិ គឺបាន និងកំពុងមមាញឹកចេញលិខិតថ្លែងអំណរគុណជូនចំពោះអ្នកដែលបានបរិច្ចាគថវិកា ក្នុងបុព្វហេតុការពារមាតុភូមិកម្ពុជា៕
ដោយ៖ង៉ិល ណារ៉ាត់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


