ព័ត៌មានជាតិ
បង្ក្រាបទីតាំងល្បែងភ្នាល់បាល់តាមinternet មួយកន្លែងឃាត់ខ្លួនមនុស្សប្រុសស្រី១០នាក់និងដកហូតសម្ភារកុំព្យូទ័រមួយចំនួន
ទីតាំងinternet បង្កប់ល្បែងភ្នាល់បាល់តាមអនឡាញមួយកន្លែងត្រូវបានអាជ្ញាធរខណ្ឌទួលគោកធ្វើការបង្ក្រាបជាក់ស្តែង ដោយឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១០នាក់(ស្រី០៥នាក់)និងដកហូតសម្ភារកុំព្យូទ័រមួយចំនួន។
ក្នុងប្រតិបត្តិការនេះ ធ្វើឡើងនៅរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ នៅចំណុចផ្ទះលេខ២៦១AE0 មហាវិថីម៉ៅសេទុង (ផ្លូវលេខ២៤៥) ភូមិ១សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយមានការបញ្ជាផ្ទាល់ពីលោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក ។

មន្ត្រីរដ្ឋបាលខណ្ឌទួលគោក បានឲ្យដឹងថា នៅមុនពេលឈានដល់ការចុះបង្ក្រាប ជាក់ស្ដែងនេះ គឺកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌបានធ្វើការស្រាវជ្រាវស៊ើបអង្កេតច្បាស់លាស់ថា ពិតជាមានល្បែងភ្នាល់បាល់មែននោះ ទើបលោក ឯក ឃុនដឿនអភិបាលនៃគណៈអភិបាលខណ្ឌទួលគោក បញ្ជាឲ្យកម្លាំងគណៈបញ្ជាការឯកភាពសហការជាមួយសង្កាត់និងប៉ុស្តិ៍រដ្ឋបាល ចុះបង្ក្រាបទីតាំងខាងលើតែម្តង ដោយឃាត់ខ្លួនមនុស្សចំនួន១០នាក់ (ស្រី០៥នាក់) ដែលជាអ្នកកត់បុងបាល់ និងជាអ្នកមកលេងល្បែង ថែមទៀតនិងដកហូតទូកុំព្យូទ័រជាង១០គ្រឿងផងដែរ។
ក្រោយចប់ប្រតិបត្តិការ កម្លាំងគណៈបញ្ជាការបាននាំខ្លួនមនុស្សប្រុសស្រី និងវត្ថុតាងរួមមានកុំព្យូទ័រ ទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីចាត់ការតាមនីតិវិធី៕
អត្ថបទ ៖ ស្រីរ័ត្ន



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


