គាំទ្រ​សកម្មភាព​របស់​អង្គការ​ម៉ា​រី​ណុល​ដែល​បាន​បន្ត​ចូលរួម​ការពារ​សិទ្ធិ​កុមារ​នៅ​កម្ពុជា​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

គាំទ្រ​សកម្មភាព​របស់​អង្គការ​ម៉ា​រី​ណុល​ដែល​បាន​បន្ត​ចូលរួម​ការពារ​សិទ្ធិ​កុមារ​នៅ​កម្ពុជា​

Published

on

លោក ឈួ​រ សុ​បញ្ញា ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​សង្គម នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​នី​តី​សម្បទា​បាន​ថ្លែង​នូវ​ការ​សាទរ​ចំពោះ​សកម្មភាព​របស់​អង្គការ​ម៉ា​រី​ណុល​បាន​បន្ត​ចូលរួម​ជាមួយ​ក្រសួង​សង្គមកិច្ច​ក្នុងការ​ការពារ​សិទ្ធិ​ទប់ស្កាត់​អំពើ​ឧក្រិដ្ឋ​កិ​ម្ម​លើ​កុមារ​រួម​នឹង​ការជួយ​បណ្តុះ​បណ្តាល​កុមារ​នៅ​កម្ពុ​ជាពិសេស​ប្រយុទ្ធប្រឆាំង​រាល់​ឧ​ក្រិ​ដ្ឌ​កម្ម​ធ្ងន់ធ្ងរ​លើ​កុមា​ដោយ​ធ្វើការ​សហការ​ជាមួយ​នគរបាលជាតិ​កម្ពុជា​ដើម្បី​ស៊ើបអង្កេត ទប់ស្កាត់ និង​រារាំង​ឧក្រិដ្ឋកម្ម ដែល​បាន​ប្រព្រឹត្ត​លើ​កុមារ តែម្តង​។ លើសពីនេះ​ទៀត​បានផ្ដល់​វគ្គ​បណ្តុះបណ្ដាល និង​បង្កើត​ឱកាស​សម្រាប់​កិច្ចសហ​ប្រតិបត្តិការ​និង​ផ្លាស់ប្ដូរ​ជំនាញ​អន្តរជាតិ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​ឈួ​រ សុ​បញ្ញា ថ្លែង​បែបនេះ​ខណៈពេល​ជួបពិភាក្សា​ជាមួយ អង្គការ ម៉ា​រី​ណុល​កម្ពុជា ស្ដីពី ការរៀបចំ​កិច្ចព្រមព្រៀង​បន្ត ជួយ​ដល់​កុមារ​នៅ​កម្ពុ​ជានា​ថ្ងៃ​ម្សិល​មុ​ិ​ញ​នេះ​។​

តំណាង​អង្គការ​បានបង្ហាញ​ថា តួនាទី​របស់​អង្គការ​ម៉ា​រី​ណុល​បាន​ចូលរួម​ប្រយុទ្ធប្រឆាំង​រាល់​ឧ​ក្រិ​ដ្ឌ​កម្ម​ធ្ងន់ធ្ងរ​លើ​កុមា​ដោយ​ធ្វើ​ការសហការ​ជាមួយ​នគរបាលជាតិ​កម្ពុជា​ដើម្បី​ស៊ើបអង្កេត ទប់ស្កាត់ និង​រារាំង​ឧក្រិដ្ឋកម្ម ដែល​បាន​ប្រព្រឹត្ត​លើ​កុមារ ផ្ដល់​វគ្គ​បណ្តុះបណ្ដាល និង​បង្កើត​ឱកាស​សម្រាប់​កិច្ច​សហប្រតិបត្តិការ​និង​ផ្លាស់ប្ដូរ​ជំនាញ​អន្តរជាតិ​។​

​ជាមួយគ្នានេះដែរ​ក៍បាន​ផ្ដល់ជំនួយ​វេជ្ជសាស្ត្រ តំណាង​ផ្នែក​ច្បាប់ និង​ផ្គត់ផ្គង់​ស្បៀងអាហារ និង​សេវា​សុខុមាលភាព​ផ្សេងៗ​ដល់​កុមារ​រងគ្រោះ​និង​គ្រួសារ​របស់គេ​។ ការជួយ​បន្ទុក​ចំណាយ​ទាំងនេះ​ពី​គ្រួសារ​របស់គេ គឺ​មិន​ត្រឹមតែ​បាន​ជួយ​ពួកគេ​ក្នុងពេល​លំបាក​ប៉ុណ្ណោះ​ទេ តែ​ក៏បាន​លើកទឹកចិត្ត​ពួកគេ​ឡើងវិញ​និង​អោយ​ពួកគេ​រាយការណ៍​ពីបទ​ល្មើស ដូចជា​បទល្មើស​ផ្លូវភេទ និង​បទល្មើស​ផ្សេងៗ​ទៀតផង​ដែរ​៕

អត្ថបទ ៖ វិមាន​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ12 mins ago

មិនធម្មតា! អាមេរិក បង្កើតឈីប ដាក់ចូលក្រោមស្បែកមនុស្ស ប្រាប់សញ្ញាជំងឺកូវីដ-១៩មុនចេញអាការ និងតម្រង យកវីរុសចេញពីឈាម

ព័ត៌មានជាតិ12 mins ago

ក្រសួង​ការ​បរទេស​ជូនដំណឹង​ពី​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ជូន​អង្គការ​មិនមែន រដ្ឋាភិបាល​បរទេស

ព័ត៌មានជាតិ15 mins ago

រដ្ឋបាលខេត្តកណ្ដាលផ្អាកដំណើរការផ្សារគគីរជាបណ្ដោះអាសន្ន ក្រោយរកឃើញអាជីវករឆ្លងកូវីដ១៩

ព័ត៌មានជាតិ17 mins ago

សមត្ថកិច្ចតាមក្រសោបបានយុវជន៥នាក់ពាក់ព័ន្ធការប្រើអាវុធ ដាវកាំបិត គ្រឿងញៀន

ព័ត៌មានអន្ដរជាតិ23 mins ago

អ្នកជំងឺម្នាក់ក្នុងចំណោម១០ នាក់បន្តរោគសញ្ញាកូវីដរយៈពេល ៨ ខែ ក្រោយជាសះស្បើយ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services