ព័ត៌មានជាតិ
Breaking ៖ ឆេះអូប័រលើទឹក ក្នុងពេលកំពុងដឹកប្រពន្ធកូនដើរលេងរងរបួសទាំងគ្រួសារ
យ៉ាងហោចណាស់មនុស្សគ្រួសារដែលមានសមាជិក ៣ នាក់ បានរងរបួសធ្ងន់ បន្ទាប់ពី ហេតុការឆាបឆេះអូប័រ ដែលទើបនឹងទិញបាន ៣ ថ្ងៃ។
ហេតុការណ៍នេះ បានកើតឡើង នៅម៉ោង ២៖ ២០ នាទីរសៀលថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២១ នេះ ស្ថិនៅក្បែរច្រាំងទន្លេសាបចំណុច ក្បាលជ្រោយចង្វារមុខ ព្រះបរមរាជវាំង ក្បែរសណ្ឋាគារសុខា ក្នុងភូមិ ទី១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ជនរងគ្រោះ ភ្លាមៗ ពុំត្រូវបានស្គាល់អត្តសញ្ញាណឡើយ គី ប្តី ប្រពន្ធ និងកូនប្រុសអាយុ ១០ឆ្នាំម្នាក់ ត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ។

តាមព័ត៌មានបឋមបានឲ្យដឹងថា នៅមុន ពេលកើតហេតុគេឃើញ ជនរងគ្រោះ ២នាក់ ប្តីប្រពន្ធនិងកូនប្រុស បានជិះ រថយន្តម៉ាកហ្វ័តពណ៌សមួយគ្រឿង សណ្តោង រ៉ឺម៉ក ដឹកអូរប័រមួយគ្រឿងធំយកទៅទំលាក់ចុះក្នុងទឹក ដើម្បីបើកសាកព្រោះទើបតែទិញ។
ប្រភពដដែលបញ្ជាក់ថា ខណៈនោះ គេឃើញ បុរសជាប្តី ក៍បានចាក់សោកាច់កុងតាក់បញ្ឆេះ ទុកចោលហើយនាំគ្នា ឡើងជិះប្រុងបើកដឹកប្រពន្ធនិងកូនដើរលេង ដោយកូនជិះនៅខាងក្រោយក្បែរម៉ាស៊ីន ស្រាប់តែផ្ទុះចេញពីម៉ាស៊ីនលាន់កគ្រើកប៉ើងដំបូល ហើយឆេះយ៉ាងសន្ធោសន្ធៅតែម្តងបណ្តាល ប្តី ប្រពន្ធនិងកូន ទាំងអស់៣នាក់បានរងរបួសឆេះរលាករបួសធ្ងន់។

តាមព័ត៌មានអោយដឹងទៀតថា ភ្លាមៗ បង្កអោយមានការភ្ញាក់ផ្អើល ហើយ ប្រជាពលរដ្ឋ នៅក្បែរកន្លែងកើតហេតុ ក៍បាននាំគ្នាយកបំពង់ពន្លត់អគ្គីភ័យទៅបាញ់ពន្លត់រួមជាមួយ ខាងសាឡង់កំពង់ចម្លងបានយកទុយោទឹកបាញ់ពន្លត់ ។
នៅក្នុងហេតុការណ៍នោះដែរ រថយន្តពន្លត់អគ្គីភ័យ ចំនួន ២គ្រឿងបានទៅអន្តរាគមន៍ បាញ់ពន្លត់ អស់ទឹក១គ្រឿង ។ជនរងគ្រោះជាប្តី ត្រូវបានបញ្ចូន ទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ។ចំណែក ស្រ្តីជាប្រពន្ធនិងកូន ត្រូវបានបញ្ចូន ទៅកាន់មន្ទីរពេទ្យគន្ធបុប្ជា៕



អត្ថបទ៖ ឌីរៀ
-
ព័ត៌មានជាតិ៨ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


