ព័ត៌មានជាតិ
កងកម្លាំងយោធា១១៩នាក់ ខេត្តកោះកុង បានយល់ដឹងពីគោលការណ៍គ្រឹះ និងច្បាប់មនុស្សធម៌អន្តរជាតិ
កោះកុង ៖ កងកម្លាំងយោធានៅតំបន់ប្រតិបត្តិការសឹករងខេត្តកោះកុងចំនួន១១៩នាក់ បានយល់ដឹងអំពីគោលការណ៍គ្រឹះទូទៅ និងច្បាប់មនុស្សធម៌អន្តរជាតិ តាមរយៈការចែករំលែកចំណេះដឹងពីប្រធានការិយាល័យផ្សព្វផ្សាយកាកបាទក្រហមកម្ពុជា។

លោក គង់វង្ស សីហ៍វិសាល ប្រធានការិយាល័យផ្សព្វផ្សាយ កាកបាទក្រហមកម្ពុជា និងគណៈកម្មាធិការអន្តរជាតិកាកបាទក្រហមប្រចាំកម្ពុជា គូសបញ្ជាក់នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ថា ការផ្សព្វផ្សាយពីប្រវត្តិចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម គោលការណ៍គ្រឹះ និងច្បាប់មនុស្សធម៌អន្តរជាតិនៅពេលនេះ ចង់ផ្តល់ចំណេះដឹងកាន់តែស៊ីជម្រៅដល់យោធា ដើម្បីទទួលពុទ្ធិ និងត្រៀមជួយសង្គ្រោះពលរដ្ឋទាន់ពេលវេលា។

លោក គង់វង្ស សីហ៍វិសាល បន្ថែមថា ខ្លឹមសារៈសំខាន់ដែលលោកចង់បង្ហាញដល់យោធាខេត្តកោះកុង គឺទី១-ប្រវត្តិចលនាអន្តរជាតិនៃកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ទី២-សមាសភាគរបស់ចលនាអន្តរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ទី៣- លក្ខណៈវិនិច្ឆ័យ១០យ៉ាងនៃការទទួលស្គាល់សមាគមជាតិ ទី៤- គោលការណ៍គ្រឹះ ៧ប្រការ របស់អន្តរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ទី៥-បដិរូបនៃភាពមនុស្សធម៌ ទី៦- ព្រះរាជក្រឹត្យស្តីពីការប្រើប្រាស់ និងការការពារ បដិរូបកាបាទក្រហម និងអឌ្ឍចន្ទក្រហមទី៧- ប្រវត្តិកំណើតកាកបាទក្រហមកម្ពុជា និងទី៨- មូលដ្ឋានច្បាប់មនុស្សធម៌អន្តរជាតិ។

លោកប្រធានការិយាល័យផ្សព្វផ្សាយ កាកបាទក្រហមកម្ពុជា ក៏ពន្យល់ដែរថា នៅពេលកងកម្លាំងយោធាមានការយល់ដឹងហើយ ពួកគាត់នឹងចូលរួមជាមួយកាកបាទក្រហមកម្ពុជាកាន់តែសកម្ម។ ក្នុងន័យនេះមិនពីមុនមកពួកគាត់មិនយល់ដឹងទេ ប៉ុន្តែនៅមានកម្រិតមិនទាន់ស៊ីជម្រៅអំពីស្ថាប័នមនុស្សធម៌។

លោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកោះកុង បានសម្តែងការអរគុណចំពោះមន្ត្រីជំនាញនៅកាកបាទក្រហមកម្ពុជាដែលចំណាយពេលវេលាមានតម្លៃមកផ្តល់ចំណេះដឹងដល់កងកម្លាំងយោធានរបស់លោកនៅថ្ងៃនេះ។

លោក ជួន សុភ័ក្រ ជឿជាក់មុតមាំថា នាយទាហាន នាយទាហានរង និងពលទាហានរបស់លោក នឹងប្រឹងប្រែងស្វែងយល់ដឹងឱ្យកាន់តែច្បាស់ពីមេរៀនសំខាន់ៗពីច្បាប់មនុស្សធម៌អន្តរជាតិ ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះមហន្តរាយផ្សេងៗបានទាន់ពេលវេលា និងប្រសិទ្ធភាពខ្ពស់។

បច្ចុប្បន្ន កាកបាទក្រហមកម្ពុជា បានយកចិត្តទុកដាក់ និងគិតគូរដល់ការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះមហន្តរាយ ពលរដ្ឋទីទាល់ក្រ ជនចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ កុមារកំព្រារ អ្នកផ្ទុកមេរោគអេដស៍ ស្ត្រីមានផ្ទៃពោះ និងស្ត្រីទើបសម្រាលកូនរួច ដោយមិនប្រកាន់នូវពូជសាសន៍ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយឡើយ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


