ព័ត៌មានជាតិ
ផ្លូវក្រវាត់ព្រំដែននៅសល់ប្រវែងជាង ១ ៣០០ គីឡូម៉ែត្រ រដ្ឋាភិបាលដាក់ផែនការបញ្ចប់ប្រើពេល ១០ ឆ្នាំ
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រដ្ឋាភិបាលបានដាក់ឲ្យអនុវត្តផែនការស្ថាបនាផ្លូវក្រវាត់ព្រំដែន ដែលនៅសល់ប្រវែងជាង ១ ៣០០ គីឡូម៉ែត្រ ឲ្យបញ្ចប់រួចរាល់ក្នុងរយៈពេល ១០ ឆ្នាំទៀត។
នៅក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្បទាខាងវិជ្ជាជីវៈមេធាវីដល់សិស្សមេធាវី និងប្រគល់វិញ្ញាបនបត្រសុក្រឹតការវិជ្ជាជីវៈមេធាវីប្រមាណ ១ ៦៦០ នាក់ កាលពីម្សិលមិញ នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា មកដល់ពេលនេះរាជរដ្ឋាភិបាលសម្រេចស្ថាបនាផ្លូវក្រវាត់ព្រំដែនបានប្រវែងជាង ១ ៣០០ គីឡូម៉ែត្រ នៅក្នុងប្រវែងសរុបជាង ២ ៦៦០ គីឡូម៉ែត្រ ហើយនៅសល់ ១,៣០០ គីឡូម៉ែត្រទៀត នឹងបញ្ចប់នៅក្នុងរយៈពេល ១០ ឆ្នាំ ខាងមុខ។

«ផ្លូវក្រវាត់ព្រំដែនដែលមានប្រវែងជាង ២ ៦៦០ គីឡូម៉ែត្រ ឥលូវយើងធ្វើបាន ១ ៣០០ គីឡូម៉ែត្រ បានប្រមាណ ៥០ ភាគរយ នៅសល់ ១ ៣០០ គីឡូម៉ែត្រទៀត។ ១ ៣០០ គីឡូម៉ែត្រទៀត ខ្ញុំបានស៊ីញ៉េនៅចុងខែ ៧ នេះ នូវផែនការបញ្ចប់ក្នុងរយៈពេល ១០ ឆ្នាំ ក្នុងថវិកាជាង ២០០ លានដុល្លារ»។
ទាក់ទងការអភិវឌ្ឋហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន សម្តេចនាយករដ្ឋមន្រ្តីក៏បានលើកឡើងពីមូលហេតុនៃការកៀរគរថវិកាពីពលរដ្ឋចូលរួមសាងសង់ផ្លូវក្រវាត់ព្រំដែន ដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសចូលរួមដោយផ្ទាល់ក្នុងការការពារនិងអភិវឌ្ឍន៍នៅតំបន់ព្រំដែន។
សម្តេចបានអះអាងថា មកដល់ពេលនេះមានពលរដ្ឋជាង ៤០ ម៉ឺននាក់ បានចូលរួមថវិកាក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន ហើយក្នុងមួយថ្ងៃមានពលរដ្ឋជាង ១ ម៉ឺននាក់ បានចូលរួមបរិច្ចាគថវិកា និងមានពលរដ្ឋនៅបន្តចូលរួមជាបន្តបន្ទាប់៕

-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


