Connect with us

ព័ត៌មានជាតិ

មន្រ្តីក្រសួង​សាធារណការ ចុះពិនិត្យការដ្ឋាន​សាងសង់​ស្ពាន ដីឥដ្ឋ-ថ្មគរ និងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត

បានផុស

នៅ

កាលពីម្សិលមិញនេះ មន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយលោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការ និងជាប្រធាន​គ្រប់គ្រងគម្រោង បានដឹកនាំគណៈប្រតិភូចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ស្ពានដីឥដ្ឋ-ថ្មគរ និងផ្លូវល្បឿន​លឿន​ភ្នំពេញ-បាវិត ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុនសាងសង់។

បេសកកម្មនេះមានគោលបំណងពិនិត្យស្ថានភាពជាក់ស្តែងនៃការអនុវត្តគម្រោង ដើម្បីធានាគុណភានិងជាពិសេសធានាបានអនុលោមភាពតាមស្តង់ដារបច្ចេកទេសនៃការសាងសង់ផ្លូវ និងស្ពាន បានរឹងមាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងដំណើរបេសកកម្មនេះ គណៈប្រតិភូបានចុះពិនិត្យទីតាំងការដ្ឋាន កន្លែងស្នាក់នៅ ការិយាល័យបំពេញការងារប្រចាំថ្ងៃ កន្លែងផលិតគ្រឿងសំណង់ បន្ទប់ពិសោធន៍មួយចំនួន ទាំងគម្រោងសាងសង់ស្ពានដីឥដ្ឋ-ថ្មគរ និងគម្រោង​សាងសង់ផ្លូវល្បឿនលឿន ជាពិសេសបានចុះពិនិត្យខ្សែផ្លូវត្រង់ចំណុចព្រំដែន កម្ពុជា-វៀតណាម ផងដែរ។

បើ​តាម​មន្រ្តី​ជាន់ខ្ពស់​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា ដំណើរការ​ស្ថាបនា​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​បាវិត​កំពុងវិវឌ្ឍន៍​ទៅ​តាម​គម្រោង ខណៈ​ក្រុម​ការងារ​កំពុង​បញ្ចប់​ការ​ដោះស្រាយ​ផល​ប៉ះពាល់​មួយ​ចំនួន​លើ​ការដ្ឋាន​សាងសង់​។

លោក ផន រឹម មន្រ្តី​អ្នក​នាំពាក្យ​ក្រសួងសាធារណការ​និង​ដឹកជញ្ជូន​បង្ហាញ​ពី​​វឌ្ឍនភាពនៃ​ដំណើរ​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​បាវិត ​ក្រោយ​បើក​ការដ្ឋាន​ស្ថាបនា​បាន​ជាង​មួយ​ឆ្នាំ​ ក្នុង​នោះ​ការងារ​សម្រេច​បាន​មាន​ដូចជា​ បញ្ចប់​ការងារ​សាងសង់​កន្លែងការិយាល័យ និង​កន្លែង​ស្នាក់នៅ​ចំនួន ៧ កន្លែង ទីតាំង​បន្ទប់ពិសោធន៍​ចំនួន ៥ កន្លែង ​ទីតាំង​ផលិត​គ្រឿង​សំណង់ចំនួន​ ៥ កន្លែង និង​បាន​ត្រៀមបុគ្គលិកនិងគ្រឿងចក្ររួចរាល់។

ជាមួយគ្នានេះ ក្រុមការងារបច្ចេកទេស​កំពុង​ពិនិត្យ​សិក្សា និង​ដោះស្រាយ​ផល​ប៉ះពាល់​លើ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈដូចជា បង្គោល​អគ្គិសនី ប្រព័ន្ធ​ទឹក​ស្អាត បង្គោល​ខ្សែកាប​ប្រៃសណីយ៍ និងកំពុងរង់ចាំ​ភាគីវៀតណាម​បង្កើតក្រុមការងារ​ដើម្បី​ពិភាក្សា​ចំណុច​ត​ភ្ជាប់​នៅ​ព្រំដែន។

ជាមួយ​ការ​បន្ត​ដោះស្រាយ​ផល​ប៉ះពាល់​នានា បើតាម​លោក ផន​ រឹម ក្រុមការងារ​នឹង​ប្រគល់​ទីតាំង​ជូន​ក្រុមហ៊ុន​សាងសង់​នៅ​ក្នុង​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ២០២៤។

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត មានប្រវែងសរុប ១៣៥,១០ គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ទៅដល់សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។ ក្នុង​គម្រោង​មានការ​សាងសង់​ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) ជាប្រភេទស្ពានបេតុង ដោយតួស្ពាននិងផ្លូវតភ្ជាប់ក្បាលស្ពានមានប្រវែងសរុប ៣ ៧០០ ម៉ែត្រ តួស្ពានមានប្រវែងសរុប ១ ៦០០ម៉ែត្រ និងទទឹង២៦ម៉ែត្រ។

​ពាក់ព័ន្ធ​កញ្ចប់​ចំណាយ ផ្លូវ​ល្បឿនលឿនទីពីរ​របស់​កម្ពុជានេះគ្រោង​ចាយ​ថវិកា​សាងសង់​ប្រហែលជិត ​២​ ពាន់​លាន​ដុល្លារអាមេរិក ហើយ​ដាក់​ផែនការ​​បញ្ចប់នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៣ ម៉ោង មុន

នគរបាលបញ្ជូនលោក ដួង តារា ទៅឃុំខ្លួននៅពន្ធនា​គារ​ប៉េហ្សុី

ជីវិតកម្សាន្ដ១១ ម៉ោង មុន

ភឹម ស្រីណូ ត្រូវអ្នកលេងបណ្ដាញសង្គមថៃតាមវាយប្រហារ ក្នុងនោះក៏មានបវរកញ្ញាថៃឆ្នាំ ២០២០ ផងដែរ

ព័ត៌មានជាតិ១២ ម៉ោង មុន

ប្រការគួរកត់សម្គាល់៖ ខែតុលា  ជាខែដែល«ព្រះបរមរតនកោដ្ឋ» ប្រសូត គ្រងរាជសម្បត្តិ និងយាងចូលព្រះទិវង្គត

ព័ត៌មានជាតិ២២ ម៉ោង មុន

អគ្គនាយកដ្ឋានពន្ធនាគារ កំពុងស៊ើបករណីជនជាតិចិនផឹកស៊ីរាំច្រៀង ដោយអះអាងថានៅមណ្ឌលអប់រំកែប្រែទី១

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មេទ័ពអ៊ីរ៉ង់បង្ហាញខ្លួនយ៉ាងភ្ញាក់ផ្អើល ក្រោយល្បីថា ស្លាប់ក្រោមដៃអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម