Connect with us

ព័ត៌មានជាតិ

យោធិនកម្ពុជា ៣៣ រូប ចូលរួមកម្មវិធី“ហ្វឹកហ្វឺនសមរភូមិកូរ៉េ-អន្តរជាតិ”

បានផុស

នៅ

កម្ពុជា បានចាត់បញ្ជូនយោធិនសរុបចំនួន ៣៣ រូប ទៅចូលរួមការប្រកួតហ្វឹកហ្វឺនសមរភូមិកូរ៉េ-អន្តរជាតិ និងការប្រកួតជំនាញបាញ់រយៈចម្ងាយឆ្ងាយកូរ៉េ-អន្តរជាតិ ឆ្នាំ២០២៤ នៅសាធារណរដ្ឋប្រទេសកូរ៉េ ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៤។ កម្មវិធីទាំងពីរនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សមត្ថភាពយោធា​ ក្នុង​ចំ​ណោម​ប្រទេសដែលបានចូលរួម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វត្តមានរបស់យោធិនកម្ពុជានៅក្នុងកម្មវិធី ប្រកួតហ្វឹកហ្វឺនសមរភូមិកូរ៉េ-អន្តរជាតិ (KOREA-INTERNATIONAL COMBAT TRAINING COMEPETITION) និងការប្រកួតជំនាញបាញ់រយៈចម្ងាយឆ្ងាយកូរ៉េ-អន្តរជាតិ (KOREA-INTERNATIONAL SNIPER COMPETETION) ដោយមានការអនុញ្ញាតពីក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃកងទ័ពជើងគោក និងកងពលតូចលេខ៧០។

កម្មវិធីប្រកួតទាំងពីរខាងលើ គឺផ្តោតទៅលើយុទ្ធសាស្ត្ររួមមាន ប្រតិបត្តិការកម្រិតកងវរសេនាតូច ប្រយុទ្ធដណ្តើមទីតាំង ការពារទីតាំង ក្នុងភូមិសាស្រ្តព្រៃភ្នំ ទីប្រជុំជន និងជំនាញបាញ់រយៈចម្ងាយឆ្ងាយ (SNIPER) ដែលមានការចូលរួមពីបណ្តាអង្គភាពទ័ពថ្មើរជើង និងកងទ័ពពិសេស មកពីបណ្តាប្រទេសមួយចំនួនដូចជាសាធារណរដ្ឋកូរ៉េ អូស្រ្តាលី សហរដ្ឋអាមេរិក អ៊ុយបេគីស្ថាន និងកម្ពុជា។

កម្មវិធីយុទ្ធវិធីប្រយុទ្ធអន្តរជាតិនេះ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅសាធារណរដ្ឋកូរ៉េ ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពយោធា និងចែករំលែកបទពិសោធក្នុងចំណោមប្រទេសដែលចូលរួម ដើម្បីពង្រឹងសាមគ្គីភាព និងមិត្តភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម