ព័ត៌មានជាតិ
គម្រោងបង្កើតមូលនិធិម្នាក់១ម៉ឺនដុល្លារ គឺជាក្បាច់បោកចាស់គំរឹលរបស់ក្រុមជ្រុលនិយមដែលពលរដ្ឋមិនត្រូវចូលរួម
សហជីពនៅកម្ពុជា បានលើកឡើងថា គម្រោងបង្កើតមូលនិធិម្នាក់១ម៉ឺនដុល្លារជួយអភិវឌ្ឍខេត្តខ្មែរ ក្នុងលក្ខខណ្ឌឱ្យរដ្ឋាភិបាលដកខ្លួនពី CLV នោះគឺជាក្បាច់បោកប្រាស់ចាស់គំរឹល ដើម្បីប្រមូលយកលុយ របស់ជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ក្នុងគោលបំណងបង្កចលាចលផ្តួលរំលំរដ្ឋាភិបាល។

លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករ សម្តែងការហួសចិត្តដែលក្រុមប្រឆំាងគ្រោងបង្កើតមូលនិធិដើម្បីប្រមូលលុយពីបងប្អូនរហូតដល់ខ្ទង់ម៉ឺនដុល្លារ។ លោកថាការយកលេស CLV ទៅបង្កើតមូលនិធិជួយអភិវឌ្ឍខេត្តទាំង៤នោះ គឺជាការបោកប្រាស់ជាក់ស្តែង ហើយបងប្អូនដែលចូលរួមមូលនិធិនោះនឹងខាតបង់លុយចោលទទេមិនខាន។
លោកថ្លែងថា៖«គេប្រមូលលុយទៅអត់មានធ្វើអីទេ យកលុយយើងទៅដើម្បីដាក់ហោប៉ៅពួកគេទេ ចឹងខ្ញុំសុំឱ្យបងប្អូនពិចារណា ហើយជឿជាក់លើរាជរដ្ឋាភិបាលរបស់យើង លោកមានសុភនិច្ឆ័យច្បាស់លាស់ លោកគិតគូរច្បាស់ណាស់មិនមែនលោកដូចពួកនោះចេះតែដើរបោកពេញវាលពេញកាលចឹងទេ ចឹងខ្ញុំសុំឱ្យបងប្អូនយើងពិចារណាឡើងវិញ»។
លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា ថ្លែងថា ការបង្កើតមូលនិធិម្នាក់១ម៉ឺនដុល្លារ ដើម្បីអភិវឌ្ឍខេត្តខ្មែរ គឺជាការបោកប្រាស់ទាំងស្រុង ដែលមានជនក្បត់ជាតិ៣ជំនាន់នៅពីក្រោយខ្នង ព្រោះការប្រមូលលុយលើកណាក៏ដោយ មិនដែលបានធ្វើជាប្រយោជន៍ណាមួយសម្រាប់ប្រទេសជាតិឡើយ ជាក់ស្តែងយកទៅដាក់តែហោប៉ៅខ្លួនឯង។

លោកថ្លែងថា៖«ខ្ញុំគិតថាវាគឺជារឿងបោកប្រាស់ទាំងស្រុង ដោយមានជនក្បត់ជាតិ៣ជំនាន់នៅពីក្រោយ។ដោយមានបទពិសោធស្រាប់ទាក់ទងការរៃលុយជាមួយបងប្អូនប្រជាពលរដ្ឋ ក៏ដូចបងប្អូនកម្មករ នៅទូទាំងប្រទេសកន្លងមកគឺ រៃលុយដើម្បីតែអត្ថប្រយោជន៍ផ្ទាល់ខ្លួន របស់ក្រុមឧទ្ទាមក្រៅច្បាប់តែប៉ុណ្ណោះ ហើយរូបភាពនេះ ខ្ញុំសូមបញ្ជាក់ថា គឺជារូបភាពបោកប្រាស់សុទ្ធសាធរបស់ក្រុមឧទ្ទាមក្រៅច្បាប់ទាំងអស់»។
ចំណែក លោក តែប តុន អនុប្រធានសហភាពពលកម្មជាតិកម្ពុជា បានលើកឡើងថា បងប្អូនប្រជាពលរដ្ឋដែលមិនបានស្វែងយល់ ហើយស្តាប់តែតាមក្រុមប្រឆាំងមួយក្តាប់តូចនៅក្រៅប្រទេសកុហកបោកប្រាស់នោះ នឹងខាតបង់លុយដោយឥតប្រយោជន៍មិនខាន។

លោកថ្លែងថា៖«រាជរដ្ឋាភិបាល រួមទាំងពួកខ្ញុំជាប្រជាពលរដ្ឋនៅទីនេះគឺមិនអនុញ្ញាតឱ្យ ប្រទេសណារំលោភលើបូរណភាពទឹកដី ហើយក៏មិនអនុញ្ញាតឱ្យគេមកយកដី យើងសូម្បីតែមួយមិល្លីមែត្រ នោះដែរ យើងក៏ចេះស្នេហាជាតិដែរ យើងក៏ចេះស្រលាញ់ទឹកដីដែរ សូមអំពាវនាវដល់បងប្អូនយើងបញ្ឈប់ ការចាញ់បោករបស់ជនអគតិមួយចំនួននៅក្រៅប្រទេសដែលមានបំណងផ្តួលរំលំរដ្ឋាភិបាល»៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


