ព័ត៌មានជាតិ
អាជ្ញាធរខេត្តកោះកុង ចុះប្រមូលព័ត៌មានលើទីតាំងដីចម្ការឈើអាកាស្យារបស់រដ្ឋដែលធ្លាប់មានវិវាទ
អាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធរបស់ខេត្តកោះកុង បានចុះប្រមូលទិន្នន័យព័ត៌មានលើទីតាំងដីចម្ការឈើអាកាស្យរដ្ឋដែលធ្លាប់មានវិវាទ នៅសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ដើម្បីកំណត់អត្តសញ្ញាណប្រជាពលរដ្ឋចូលកាន់កាប់ដីជាក់ស្តែង។

លោកស្រី អ៊ី នារីនេត អភិបាលរងខេត្តកោះកុង គូសបញ្ជាក់ថា ក្រោយមានគោលការណ៍សម្រេចរបស់លោកស្រីអភិបាលខេត្ត លោកស្រីបានដឹកនាំក្រុមការងារចុះពិនិត្យ និងស្រង់ស្ថិតិបច្ចុប្បន្នភាពរបស់ពលរដ្ឋដែលរស់នៅជាក់ស្តែងលើដីចម្ការឈើអាកាស្យាដែលស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។
លោកអភិបាលខេត្តដដែល បន្តប្រាប់កម្ពុជាថ្មី រសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ថា បន្ទាប់ពីស្រង់ស្ថិតិទិន្នន័យការរស់នៅជាក់ស្តែងរបស់ពលរដ្ឋរួចរាល់ លោកស្រីនឹងបន្តធ្វើរបាយការណ៍លម្អិតជូនថ្នាក់ដឹកនាំពិនិត្យនិងសម្រេចតាមនីតិវិធី។

ដោយឡែកលោកស្រី អែម សុធារ៉ា អនុប្រធានទទួលបន្ទុករួមនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង បានឱ្យដឹងស្របដៀងនឹងអភិបាលរងខេត្តដែរថា មន្ទីរគ្រាន់តែចង់ធ្វើបច្ចុប្បន្នភាពស្ថិតិពិតប្រាកដរបស់ពលរដ្ឋដែលចូលតាំងទីលំនៅដ្ឋានលើដីរបស់រដ្ឋប៉ុណ្ណោះទេ។ កន្លងទៅ មានប្រជាពលរដ្ឋ១៥៣គ្រួសារមានផ្ទះសម្បែងនៅដីចម្ការឈើអាកាស្យាតាមរយៈចូលមកចាប់ដីខុសច្បាប់តែម្តង។
លោកស្រី អែម សុធារ៉ា ក៏ពន្យល់ទៀតថា ពលរដ្ឋចាប់ដីតាមទំហំខ្លះ៥ម៉ែត្រគុណ២០ម៉ែត្រ ខ្លះទៀត១៥ម៉ែត្រគុណ២៣ម៉ែត្រ ក្រោមហេតុផលថាគ្មានដីរស់នៅ និងជឿជាក់តាមគេញុះញង់ដោយបំពានច្បាប់ទាំងស្រុង។

គេនៅចាំបានថា អំឡុងឆ្នាំ២០១៨ ឬឆ្នាំ២០១៩ បញ្ហាដីធ្លីនៅចម្ការឈើអាកាស្យានេះមានរឿងរ៉ាវរុំារ៉ៃយ៉ាងខ្លាំងបង្កការលំបាកដោះស្រាយរហូតដល់មានការចេញសាលដីកាការពារបស់តុលាការមិនអោយភាគីណាមួយចូលធ្វីអ្វីលើដីទំនាស់នោះឡើយ។ ហើយរហូតមិនដល់ពេលនេះ គេនៅមិនទាន់ដឹងថា ស្ថានភាពបញ្ហាខាងលើនេះវិវត្តន៍ដោះស្រាយបានកម្រិតណាទេ គ្រាពេលរដ្ឋអះអាងថាមានការទិញលក់ទទួលស្គាល់ដឹងឮថាពីអាជ្ញាធរមូលដ្ឋានទៀតផង៕
អត្តបទ៖សិរីវឌ្ឍនៈ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


