ព័ត៌មានជាតិ
ប.ស.ស ផ្សព្វផ្សាយគោលការណ៍បទប្បញ្ញត្តិច្បាប់ និងអត្ថប្រយោជន៍ដល់ម្ចាស់អាជីវកម្ម
បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) កាលពីរសៀលថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៤ បានផ្សព្វផ្សាយស្តីពី “គោលការណ៍បទប្បញ្ញត្តិច្បាប់ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម” ជូនដល់បណ្តាម្ចាស់អាជីវកម្ម និងតំណាងក្រុមហ៊ុន សរុបប្រមាណជាង ២០០ នាក់ នៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី រាជធានីភ្នំពេញ។

លោក គឹម កែវរស្មី អគ្គនាយករង ប.ស.ស. តំណាង លោក ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ការរៀបចំឱ្យមានពិធីផ្សព្វផ្សាយនាពេលនេះ ក្នុងគោលបំណងពង្រឹងការអនុវត្តច្បាប់ស្ដីពីរបបសន្តិសុខសង្គមកាន់តែមានប្រសិទ្ធភាព និងមានវិសាលភាពគ្របដណ្ដប់សមាជិកឱ្យកាន់ទូលំទូលាយ ដើម្បីឆ្លើយតបទៅនឹងកំណើន នៃតម្រូវការ និងសេចក្តីប្រាថ្នាចង់ក្លាយទៅជាសមាជិក ប.ស.ស. ពីសំណាក់ប្រជាពលរដ្ឋ ព្រមទាំងពីសំណាក់សមាជិក ប.ស.ស. ដែលចង់បានការធានារ៉ាប់រងលើផ្នែកថែទាំសុខភាពទៅដល់សមាជិកគ្រួសាររបស់ខ្លួនបន្ថែមទៀត ដើម្បីជួយកាត់បន្ថយបន្ទុកចំណាយ ពង្រឹងស្ថិរភាពប្រាក់ចំណូល និងធ្វើឱ្យប្រសើរឡើងនូវសុខភាពរបស់ខ្លួន និងក្រុមគ្រួសារ។

ជាមួយគ្នានេះ លោកអគ្គនាយករង បានអំពាវនាវដល់ម្ចាស់អាជីវកម្មទាំងអស់ដែលមានកម្មករ-និយោជិត ចាប់ពីម្នាក់ឡើងទៅ ត្រូវមកចុះបញ្ជីជាមួយ ប.ស.ស. និងប្រជាពលរដ្ឋដែលពុំទាន់មានប័ណ្ណសមាជិក ប.ស.ស. ជាពិសេសអ្នកដែលប្រកបរបររកស៊ីដោយខ្លួនឯង និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. សូមអញ្ជើញមកធ្វើប័ណ្ណ ប.ស.ស. ឱ្យបានគ្រប់ៗ គ្នា នៅសាខា ប.ស.ស. អ៊ីអនម៉ល សែនសុខ ស៊ីធី ឬ នៅតាមបណ្តាសាខា ប.ស.ស. ទូទាំងប្រទេស នៅជិតបំផុត៕
អត្ថបទ ៖ សំអឿន


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


