ព័ត៌មានជាតិ
កម្ពុជាថៃ មានខ្សែព្រំដែនដើរតាមផ្លូវទឹកជាប់គ្នាប្រវែងជាង ២១០ គីឡូម៉ែត្រ
ខ្សែព្រំដែនកម្ពុជាថៃ មានប្រវែងសរុបប្រមាណ ៨០៥ គីឡូម៉ែត្រ ដែលក្នុងនោះខ្សែព្រំដែនដើរតាមដីគោកមានប្រវែងប្រមាណ ៥៩៥ គីឡូម៉ែត្រ និងខ្សែព្រំដែនដើរតាមផ្លូវទឹកមានប្រវែងជាង ២១០ គីឡូម៉ែត្រ។ នេះបើតាម លោក ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ថ្លែងនៅក្នុងឱកាសធ្វើបទបង្ហាញស្តីពី “របៀបរបបនៃដំណើរទស្សនកិច្ច និងកម្មវិធីទស្សនកិច្ចនៅខេត្តទិសឦសាន” កាលពីរសៀលថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០២៤។

កម្ពុជាមានខេត្តចំនួន ៧ ដែលស្ថិតនៅជាប់តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ រួមមាន៖ ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តពោធិ៍សាត់ និងខេត្តកោះកុង។
នៅក្នុងឱកាសធ្វើបទបង្ហាញស្តីពី “របៀបរបបនៃដំណើរទស្សនកិច្ច និងកម្មវិធីទស្សនកិច្ចនៅខេត្តទិសឦសាន” កាលពីរសៀលថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០២៤ លោក ឡាំ ជា ក៏បានបង្ហាញពីវឌ្ឍនភាពនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងកម្ពុជា-ថៃ ចាប់តាំងពីឆ្នាំ ២០០៦ ភាគីទាំងពីរបានចុះវាស់វែង និងស្វែងរកទីតាំងនៃបង្គោលព្រំដែនទាំង ៧៤ ដែលបានបោះដោយគណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ចន្លោះឆ្នាំ ១៩១៩-១៩២០ ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
-បានឯកភាពគ្នាលើទីតាំងពិតប្រាកដនៃបង្គោលព្រំដែនចំនួន ៤២ បង្គោល និងពុំទាន់ឯកភាពគ្នាចំនួន ៣២ បង្គោល
-បានឯកភាពគ្នាជួសជុលបង្គោលព្រំដែនចំនួន ២៤ បង្គោល ក្នុងចំណោម ៤២ បង្គោល ដែលបានឯកភាពគ្នា ដោយជួសជុលឱ្យដូចគំរូដើមនៃបង្គោលព្រំដែនសម័យបារាំង។

អូរព្រំដែនកម្ពុជា-ថៃនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
លោក ឡាំ ជា បានគូសបញ្ជាក់ថា ការអនុវត្តការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ ផ្អែកលើគោលការណ៍ ៣ ជាមូលដ្ឋាន៖
១. គោលការណ៍ខ្សែព្រំដែនមិនកែប្រែ ដែលបន្សល់ទុកដោយអាណានិគម (Uti Possidetis) គឺបណ្តាផែនទីដែលជាលទ្ធផល នៃកិច្ចការខណ្ឌសីមារបស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម ដែលបង្កើតឡើងតាមអនុសញ្ញា ឆ្នាំ១៩០៤ និងសន្ធិសញ្ញា ឆ្នាំ១៩០៧ រវាងបារាំង-សៀម និងឯកសារដទៃទៀត ដែលទាក់ទងទៅនឹងការអនុវត្តន៍អនុសញ្ញាឆ្នាំ ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ រវាងបារាំង-សៀម
២. អនុសញ្ញាបារាំង-សៀម ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩០៤ (ដែលបានកែប្រែអត្ថន័យនៃសន្ធិសញ្ញា ចុះថ្ងៃទី៣ ខែតុលា ឆ្នាំ១៨៩៣ ទាក់ទងទៅនឹងដែនដី និងការព្រមព្រៀងដទៃទៀត) និងសន្ធិសញ្ញា ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩០៧ ព្រមទាំងពិធីសារស្តីពីការកំណត់ព្រំដែនដែលជាឧបសម្ព័ន្ធនៃសន្ធិសញ្ញា ចុះថ្ងៃទី ២៣ ខែមីនា ឆ្នាំ១៩០៧
៣. គោលការណ៍ច្បាប់អន្តរជាតិ និងឧត្តមានុវត្តន៍អន្តរជាតិលើវិស័យកំណត់ព្រំដែន។
ក្នុងកិច្ចការពារបូរណភាពទឹកដី បើតាមមន្រ្តីទទួលបន្ទុកិច្ចការព្រំដែន រាជរដ្ឋាភិបាលក៏បានស្ថាបនាផ្លូវក្រវាត់ព្រំដែនបានប្រវែងជាង ៤៥៥,៥០ គីឡូម៉ែត្រ៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


