Connect with us

ព័ត៌មានជាតិ

បន្ត​សាច់រឿងពិធី​មង្គលការខ្មែរ​ពី​បុរាណ ក្នុង​ថ្ងៃ​ចូលរោងគេ​រៀបយ៉ាង​ដូចម្តេច?

បានផុស

នៅ

អត្ថបទមុន កម្ពុជា​បាន​ចេញផ្សាយទី​ទម្រង់​រៀបមង្គលការ​ពី​បុរាណ ដែលចាប់ផ្តើមដំបូងពី​​​ពិធី​ចែចូវ បន្ទាប់​មក​ពិធីចូលស្តីដណ្តឹង និង​ពិធី​ជូនកំណត់។ អត្ថបទ​បន្ត​នេះ សូមស្វែង​យល់ថ្ងៃ​ចូល​រោងការ តើប្រពៃណី​ខ្មែរ​ពីបុរាណមាន​ការ​រៀបចំ​និង​ប្រព្រឹត្តទៅយ៉ាង​ដូចម្តេច ដែល​ដកស្រង់​ពី​ឯកសារ​អរិយធម៌ខ្មែរ​របស់អ្នក​ស្រី ត្រឹង ងា។

រូបតំណាង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខ.ពេលរៀបការ
ចំពោះកន្លែងរៀបអាពាហ៍ពិពាហ៍សម្រាប់ប្រជាជនខ្មែរគឺ ត្រូវរៀបការនៅផ្ទះខាងស្រី។ ដំបូងអាពាហ៍ពិពាហ៍ខ្មែរបានប្រារព្ធធ្វើឡើងរយៈពេលប្រាំពីរថ្ងៃ ប្រាំពីរយប់ដោយផ្អែកទៅលើអាពាហ៍ពិពាហ៍របស់ព្រះថោងនាងនាគ ដែល​ពិធីរៀបអាពាហ៍ពិពាហ៍ប្រាំពីថ្ងៃប្រាំពីយប់នេះបន្ដរហូតមកដល់សម័យចេនឡា(ស.វទី៦ដល់ទី៨)។ បន្ដពីអាពាហ៍ពិពាហ៍ប្រាំពីរថ្ងៃគឺ អាពាហ៍ពិពាហ៍បីយប់បីថ្ងៃ តែយើងក៏មិនដឹងថាវាបានចាប់ផ្ដើមបន្ដពីត្រឹមណាមកនោះទេ? ហើយទម្រង់អាពាហ៍ពិពាហ៍នេះត្រូវបានគេនិយមពីសំណាក់មហាជនទូទៅរហូតមកដល់ចុងសម័យសង្គមរាស្ដ្រនិយម។ ចំពោះដំណើរការនិងក្បួនខ្នាតនៃទម្រង់រៀបអាពាហ៍ពិពាហ៍បីយប់បីថ្ងៃគឺ៖
១.ថ្ងៃចូលរោង
នៅថ្ងៃទី១នេះ ខាងប្រុសត្រូវសង់រោងនៅផ្ទះខាងស្រី៣ល្វែងពីឫស្សីប្រក់ស្បូវ។
–សម្រាប់ចុងភៅរៀបចំអាហារ
–សម្រាប់លៀងភោជនាហារ
–រោងផ្កាស្លាសម្រាប់កូនកំលោះស្នាក់នៅរហូតដល់ចប់ពិធីការនៅមុខរោងផ្កាស្លាមានរោងទេវតាផងដែរ។ សង់រោងរួចហើយ​គេត្រូវជញ្ជូនភស្ដុភារបណ្ដាការចូលរោង ហើយរៀបចំភោជនាហារនិងនំផ្សេងៗនៅក្នុងនោះមាននំគម និងនំអន្សមមិនអាចខ្វះបាន។
២.ថ្ងៃស៊ីកំណត់
–ព្រឹកថ្ងៃទី២គេហែកូនកំលោះចូលរោងផ្កាស្លាដោយមានភ្លេងការកំដរផង និងនៅលើ​ផ្ទះការគេរៀបចំសែនព្រេនដូនតា និងពិធីស៊ីស្លាកំណត់។
–ពេលរសៀល ធ្វើពិធីកាត់សក់កូនស្រីនៅលើផ្ទះ ឯពិធីកាត់សក់កូនប្រុសធ្វើនៅរោងផ្កាស្លា។ គេរាំកាត់សក់កូនប្រុសកូនស្រីដាក់ក្នុងកន្ទោងស្លឹកចេកយកទៅចោល ដើម្បីអស់ចង្រៃឧបទ្រព និងមានសិរីសួស្ដី។
–រៀបដង្វាយក្រុងពាលី ដើម្បីជូនដំណឹងដល់ម្ចាស់ទឹកម្ចាស់ដី
–ពិធីសុត្រមន្ដ​សាមីខ្លួនទាំងពីរត្រូវចេញមកស្ដាប់ដើម្បីទទួលយកសេចក្ដីសុខចំរើន
–វេលាយប់៖ ច្រៀងរៀបរាប់ផ្លែឈើ ពិធីបុកល័ខធ្វើធ្មេញឲ្យកូនស្រី បើធ្វើហើយនៅពេលចេញពីម្លប់មិនបាច់ធ្វើទៀតទេ ពិធីកាត់ខាន់ស្លា ជាប្រាក់សុទ្ធ១ណែន ១៦រៀលប្រាក់សុទ្ធ។
–    វេលាទៀបភ្លឺ    ពីធីដោតផ្កាស្លាដោយស្រីបីនាក់មានគូរស្រករដោយដោតជាបីជុំ។
៣.     ថ្ងៃសំពះ
នៅថ្ងៃទី៣​វេលាភ្លឺស្រាងៗកូនប្រុសកូនស្រីត្រូវស្លៀកពាក់តាមប្រពៃណីបុរាណ។អាចារ្យជាអ្នកកាន់ពេលាត្រូវនាំកូនប្រុសទៅថ្វាយបង្គំរានទេវតា ដោយត្រូវអង្គុយបែរមុខទៅទិសខាងកើត ចាំយកពេលានៅទីនោះ។
–    លុះពេលវេលាល្អ (ព្រះអាទិត្យរះ) អាចារ្យវាយឃ្មោះបីដងដើម្បីឲ្យកូនកំលោះ ថ្វាយបង្គំព្រះអាទិត្យបីដងដែរ។បន្ទាប់មកគេនាំកូនប្រុសទៅសំពះផ្កាស្លានៅលើផ្ទះការ។
–    ហែរកូនកំលោះដល់មាត់ជណ្ដើរ គេវាយឃ្មោះ៣បទជាសញ្ញាអនុញ្ញាតឲ្យកូនកម្លោះឡើងលើផ្ទះបាន។
–    នៅពេលនោះកុមារ ឬកុមារី ម្នាក់ឬអាចជាសាម៉ីខ្លួនខាងស្រីយកទឹកមួយផ្ដិលមកលាងជើងឲ្យកូនកំលោះព្រមទាំងជូនផ្កាស្លាមួយបាច់ផង។ ឯកូនប្រុសក៏បានឲ្យប្រាក់ទៅអ្នកលាងជើងឲ្យនោះ ចុងបញ្ចប់កុមារនេះក៏បានដឹកដៃកូនកំលោះឡើងលើផ្ទះ។
–    កូនប្រុសអង្គុយលើកន្ទេលបែរមុខទៅខាងកើត។ នៅខាងមុខមានជើងពានផ្កាស្លាទៀនពេលា ទៀបពីរដាក់បាយខុន ក្បាលជ្រូក ឬមាន់ស្ងោរថ្វាយនំអន្សម នំគម។
–    កូនកំលោះត្រូវសំពះស្លាព្រះពរ ម្លូមូបីត្រួយ ដែលនៅលើខ្នើយ។
–    បន្ទាប់មកអ្នកផ្លូវស្រីម្នាក់អុជទៀនដុតនៅលើ កាន់ចូលទៅអញ្ជើញកូនស្រីចេញ
មកសំពះផ្ទឹម។
–    អ្នកភ្លេងច្រៀងបទបើកវាំងនន ។ កូនស្រីចេញមកអង្គុយខាងស្ដាំដៃកូនកំលោះដើម្បីសំពះផ្ទឹម បន្ទាប់មកគេធ្វើពិធីបង្វិលពពិលនៅជុំវិញស្វាមីភរិយា។ ​បុរសបួននាក់ និងស្ដ្រីបួននាក់សុទ្ធតែអ្នកមានខាន់ស្លា និងមិនអភ័ព្វគូកាន់ពពិលបង្វិលដោយហុចបន្ដគ្នា ពីស្ដាំទៅឆ្វេង​ហើយអាចារ្យសូត្រធម៌ជយន្ដោបណ្ដើរ។លុះចប់ហើយអាចារ្យសូត្រឲ្យពរផ្កាស្លា។​ពួកមេបានិងញាតិមិត្តចងដៃកូនប្រុសកូនស្រីដោយអំបោះ ព្រមទាំងឲ្យពរសព្វសារធុការរៀងៗខ្លួន។គេស្រាយផ្កាស្លាកណ្ដាលនិងផ្កាស្លាពៅចែកឲ្យញាតិមិត្តបាច ដើម្បីឲ្យពរជ័យសិរីមង្គល។
            នៅពេលព្រលប់ថ្ងៃដដែលមានប្រារព្ធពិធីផ្សំដំណេកនៅក្នុងបន្ទប់ដេក ។អ្នកត្រូវរៀបចំពិធីនេះគឺជាស្ដ្រីចំណាស់ពីរនាក់។សម្ភារៈត្រូវមាន បង្អែមមួយថាស ចំអាបមួយថាស បាយសី១ថាស​ដូងខ្ចីមួយ។ដំបូងគេអុជទៀនធូបសែនដូនតាគេដូសទឹកដូងបញ្ចុកកូនប្រុស៣ស្លាបព្រា កូនស្រី៣ស្លាបព្រា។កូនស្រីបកចេកបញ្ចុកកូនប្រុស ឯកូនប្រុសត្រូវបញ្ចុកកូនស្រីវិញជានិមិត្តរូថា​ត្រូវចេះស្រលាញ់គ្នាអស់មួយជីវិត។
            គ.        ក្រោយពេលរៀបការ
            ក្រោយពេលរៀបការបានបីថ្ងៃគូស្វាមីភរិយាប្រកបដោយផ្កាស្លាច្បង បង្អែម ចំអាប ស្លា បារី ត្រូវនាំគ្នាទៅវត្តដើម្បីឲ្យព្រះសង្ឃបាចផ្កាស្លានោះប្រសិទ្ធពរជ័យសិរីសួស្ដីបានសុខចម្រើនតរៀងទៅ។គេនាំកូនប្រុសកូនស្រីទៅសាលាសង្កាត់ឬសាលាឃុំដើម្បីចុះសំបុត្រអាពាហ៍ពិពាហ៍​ដោយមានសាក្សីពីរនាក់ផង។ចាប់ពីថ្ងៃនោះមកទាំងពីរនាក់ជាប្ដីប្រពន្ធពេញលក្ខណៈច្បាប់។គូស្វាមីភរិយាត្រូវដើរសួរសុខទុក្ខញាតិមិត្តទាំងសងខាង (ដើររាប់ញាតិទាំងខាងប្រុស​និងខាងស្រី)។

ចុចអា៖ ពិធីចូលចែចូវ ចូលដណ្តឹង​ពី​បុរាណ មានទម្រង់បែបបទបែបណា?

អត្ថបទក្រោយនេះ កម្ពុជា​​ថ្មី​នឹង​បង្ហាញ​រៀបមង្គលក្នុង​សម័យ​ថ្មី តើ​មាន​ភាព​ខុស​គ្នា​និង​ដំណើរការយ៉ាង​ដូចម្តេច​បន្ត​ទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៧ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៧ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម