ព័ត៌មានជាតិ
គិតត្រឹមដើមខែនេះ មានសហគ្រាស គ្រឹះស្ថាន ចុះបញ្ជីផ្នែកថែទាំសុខភាព ជិត ៣ ម៉ឺន មានសមាជិកជាង ២ លាន ៤ សែននាក់
លោក គឹម កែវរស្មី អគ្គនាយករង ប.ស.ស. តំណាង លោក ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា គិតត្រឹមថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៤ នេះ ផ្នែកថែទាំសុខភាព មានសហគ្រាស គ្រឹះស្ថាន បានចុះបញ្ជីសរុបចំនួន ២៨,៥១០ សហគ្រាស និងមានសមាជិក ប.ស.ស. សរុបចំនួន ២ ៤៥៩ ២៣៩ នាក់។

ថ្លែងក្នុងកម្មវិធីផ្សព្វផ្សាយស្ដីពី “គោលការណ៍បទប្បញ្ញត្តិច្បាប់ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម” ជូនដល់តំណាងសមាគម ក្រុមហ៊ុន សហគ្រាស ក្នុងវិស័យដឹកជញ្ជូន កាលពីថ្ងៃទី ១៨ កញ្ញា លោក គឹម កែវរស្មី បានបន្តថា ចំនួនសហគ្រាសគ្រឹះស្ថានចុះបញ្ជីផ្នែកថែទាំសុខភាពមានការកើន ឡើងដោយសារ ប.ស.ស បានកម្មវិធីទូរស័ព្ទដៃ របស់ ប.ស.ស. ដែលហៅថា “NSSF MEMBER APP” បានដាក់ឱ្យដំណើរការ កាលពីថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៤ កន្លងទៅ អាចជួយឱ្យសមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. អាចចុះបញ្ជីបានដោយខ្លួនឯង និងមានភាពងាយស្រួលជាងមុន។
លោកអគ្គនាយករង ប.ស.ស. បានបន្តទៀតថា កម្មវិធីផ្សព្វផ្សាយខាងលើ ដើម្បីបញ្ជ្រាបការឈ្វេង យល់បន្ថែម ឱ្យកាន់តែច្បាស់អំពីគោលការណ៍ បទប្បញ្ញត្តិច្បាប់ អត្ថប្រយោជន៍ និងវឌ្ឍនភាពថ្មីៗ នៃការអនុវត្តរបបសន្តិសុខសង្គមដែលជាមូលដ្ឋានគ្រឹះក្នុងការយកទៅផ្សព្វផ្សាយបន្តឱ្យកាន់តែទូលំទូលាយ និងអនុវត្តឱ្យកាន់តែប្រសើរឡើង។

ជាមួយគ្នានោះ អគ្គនាយករង សង្ឃឹម និងជឿជាក់ថា អ្នកចូលរួមទាំងអស់ យកចិត្តទុកដាក់ស្តាប់ និងសួរឱ្យបានច្រើន ដើម្បីទទួលបាននូវភាពច្បាស់លាស់ទៅលើចំណុចគន្លឹះសំខាន់ៗ ដែលគ្រូឧទ្ទេសបានធ្វើបទបង្ហាញជូន៕
អត្ថបទ ៖ សំអឿន


-
កីឡា១ សប្តាហ៍ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៧ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៤ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក
-
ព័ត៌មានជាតិ២ ថ្ងៃ agoអ្នកដំណើរជនជាតិបារាំងម្នាក់ អះអាងថា ត្រូវអាជ្ញាធរថៃបដិសេធការចូលប្រទេស និងបញ្ជូនត្រឡប់មកកម្ពុជាវិញ


