ព័ត៌មានជាតិ
អង្គទូត ១២ស្ថានទូតប្រចាំនៅកម្ពុជា ភ្ញាក់ផ្អើលចំពោះសក្តានុពល និងការអភិវឌ្ឍខេត្តកំពត
នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ លោក ចឺយ វិចិត្រ ប្រធានវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តជាតិនៅក្រសួងការបរទេស បានដឹកនាំប្រតិភូអង្គទូតចំនួន១២ ស្ថានទូតប្រចាំនៅកម្ពុជា បានធ្វើដំណើរទស្សនកិច្ចសិក្សាទៅខេត្តកំពត ហើយបន្ទាប់ពីបានចុះទៅទស្សនាតំបន់សក្តានុពលមួយចំនួន និងបានស្តាប់បទបង្ហាញរបស់ អភិបាលខេត្តកំពត ប្រតិភូអង្គទូតចាប់អារម្មណ៍ ភ្ញាក់ផ្អើល និងកោតសរសើរយ៉ាខ្លាំងចំពោះសក្តានុពល និងការអភិវឌ្ឍរបស់ខេត្តកំពត។

លោក ចឺយ វិចិត្រ ប្រធានវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រាប់ឲ្យដឹងថា ទស្សនកិច្ចសិក្សារបស់អង្គទូត នៅខេត្តកំពត ជាផ្នែកមួយនៃកិច្ចការអនុវត្តជំរុញការទូតសេដ្ឋកិច្ច របស់ក្រសួងការបរទេស ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញធ្វើយ៉ាងណា ឲ្យសេដ្ឋកិច្ចកម្ពុជារីកចម្រើនបានឆាប់រហ័សឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍នៅឆ្នាំ២០៣០ និង២០៥០។
ដំណើរទស្សនកិច្ចសិក្សានេះ ជាផ្នែកមួយនៃ វគ្គបណ្តុះបណ្តាលស្តីពីការទូតអាហារកម្ពុជា ក្រោមប្រធានបទ “ការលើកកម្ពស់មិត្តភាព និងកិច្ចសហប្រតិបត្តិការតាមរយៈម្ហូបអាហារ។

លោក ចឺយ វិចិត្រ ប្រធានវិទ្យាស្ថានជាតិការទូតបានបញ្ជាក់ថាបានសម្រេច និងការដឹកនាំប្រតិភូអង្គទូតចុះមកធ្វើទស្សនកិច្ចសិក្សានៅខេត្តកំពត ព្រោះចង់ឲ្យប្រតិភូអង្គទូតបានឃើញដោយផ្ទាល់ភ្នែក អំពីសក្តានុពល និងការអភិវឌ្ឍរីកចម្រើនរបស់ខេត្តកំពត ដែលជាខេត្តមូយលេចធ្លោរបស់កម្ពុជា និងមានអំណោយផលសម្រាប់ការវិនិយោគលើវិស័យផ្សេងៗ មានដូចជាទេសចរណ៍ និងកសិកម្មជាដើម។
បន្ទាប់ពីបានចុះធ្វើទស្សនកិច្ចសិក្សានៅតំបន់ចំការម្រេចព្រឹកថ្ងៃទី២០ ខែកញ្ញា និងបានស្តាប់ការធ្វើបទបង្ហាញរបស់លោក ម៉ៅ ធនិន អភិបាលខេត្តកំពត នៅពេលរសៀលថ្ងៃដដែល នៅសាលប្រជុំសាលាខេត្តកំពត ឯកអគ្គរាជទូត/រដ្ឋទូត និងអង្គទូត បានបង្ហាញនូវការចាប់អារម្មណ៍ និងកោតសរសើរនូវអ្វីដែលខេត្តកំពត្តមាន ហើយប្រធានវិទ្យាស្ថាននឹងបន្តដឹកនាំប្រតិភូអង្គទូត មកបន្តបន្ទាប់ទៀតនៅពេលខាងមុខ ដើម្បីជួយផ្សព្វផ្សាយ ក៏ដូចជាទាក់ទាញអ្នកវិនិយោគ តាមរយៈអង្គទូតនានា។

បន្ទាប់ពីបានធ្វើបទបង្ហាញអំពីទីតាំងភូមិសាស្ត្រ ប្រជាសាស្ត្រ តំបន់សក្តានុពល និងសមិទ្ធផល និងផែនការអភិវឌ្ឍន៍បន្តរបស់ខេត្ត នៅក្នុងពិធីចែកវិញ្ញាបនបត្រនៅពេលល្ងាចនៅ រីសត អែមប៊ើ លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានស្នើសុំឲ្យអង្គទូតទាំងអស់ជួយផ្សព្វផ្សាយអំពីសក្តានុពលរបស់ខេត្តកំពត និងជួយណែនាំ អ្នកវិនិយោគ ឲ្យមកបោះទុនរកស៊ី នៅលើវិស័យផ្សេងៗក្នុងទឹកដីខេត្តកំពត។
លោក ម៉ៅ ធនិន អភិបាលខេត្តកំពតសង្ឃឹមថា វត្តមានរបស់អង្គទូកទាំង១២ស្ថានទូតប្រចាំនៅកម្ពុជា មកកាន់ខេត្តកំពត មិនមែនជាលើកចុងក្រោយនោះទេ ហើយលោកត្រៀមខ្លួនជានិច្ច ក្នុងការរង់ចាំទទួលស្វាគមន៍វត្តមានរបស់ ឯកអគ្គរាជទូត / រដ្ឋទូត និងអង្គទូត វិលមកកំពតម្តងទៀតក្នុងពេលឆាប់ៗ ។ ក្នុងឱកាសនោះដែរ រដ្ឋបាលខេត្តកំពត ក៏ធ្វើនំជូនដំណើរ ឯកអគ្គរាជទូតថៃ ដែលនឹងបញ្ចប់អាណត្តិនៅកម្ពុជា ក្នុងរយៈពេល២សប្តាហ៍ទៀតផងដែរ។

សម្រាប់ដំណើរទស្សនកិច្ចសិក្សានិងបន្តដល់ថ្ងៃទី២១ ខែកញ្ញា ដោយពេលព្រឹកប្រតិភូអង្គទូត នឹងទៅទស្សនាកំពង់ផែពហុបំណង រួចទៅទស្សនារមណីយដ្ឋានឧទ្យានជាតិព្រះមុនីវង្សបូកគោ មុននឹងត្រឡប់ទៅភ្នំពេញវិញ៕
ដោយ៖ សឹង រ៉ាត់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoBoonsin Padklang សារភាពថា ខ្លួនពិតជាផ្គើនបញ្ជារបស់រដ្ឋាភិបាលថៃ ដែលឲ្យឈប់បាញ់ជាមួយកម្ពុជា មែន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoNikkei Asia៖ «អាមេរិក មើលឃើញសម្តេច ហ៊ុន ម៉ាណែត ជាដៃគូដ៏មានសក្តានុពលនៅឥណ្ឌូ-ប៉ាស៊ីហ្វិក»
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថៃបញ្ជូនសពពលករខ្មែរម្នាក់ដែលគាំងបេះដូងស្លាប់មកកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអនុទីន ប្រកាសថា កិច្ចព្រមព្រៀងនឹងនៅតែផ្អាក ទាល់តែកម្ពុជាទទួលស្គាល់ការបំពាន និងចេញសុំទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមនុស្សស្លាប់ដោយសារគ្រោះទឹកជំនន់ដ៏សាហាវនៅ អយុធ្យា បន្តកើនឡើង


