ព័ត៌មានជាតិ
អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម
ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ ណែនាំឱ្យមន្ត្រីក្រោមឱវាទរៀបចំផែនការ និងស្នើសុំគោលការណ៍ការធ្វើការបង្ក្រាបលើការផ្សព្វផ្សាយពាណិជ្ជកម្មល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទតាមរយៈ សារតាមទូរស័ព្ទ និងបណ្តាញសង្គមផ្សេងៗ ដោយសហការជាមួយអង្គភាពជំនាញ។ លោកអគ្គស្នងការរង ណែនាំបែបនេះ ក្នុងប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ប្រកាសសេចក្ដីសម្រេចបែកចែកតួនាទីភារកិច្ចអនុប្រធាននាយកដ្ឋាន និងផ្សព្វផ្សាយអនុក្រិត្យស្ដីពីការសុំច្បាប់ និងអនុញ្ញាតច្បាប់ឈប់សម្រាកគ្រប់ប្រភេទរបស់មន្ត្រីនគរបាលជាតិ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា នេះ។

ជាមួយគ្នានេះ លោក ហែម សុវត្ថិ ក៏បានណែនាំឱ្យមន្ត្រីក្រោមឱវាទ រាយការណ៍រាល់សភាពការណ៍ដែលកើតឡើងក្នុងភូមិសាស្រ្តរបស់ខ្លួន ជាចាំបាច់ និងជាប្រចាំ និងត្រូវពិនិត្យមើលតម្រូវការវគ្គបំប៉នជំនាញផ្សេងៗសម្រាប់មន្រ្តីក្នុងនាយកដ្ឋាន ដើម្បីស្វែងរកការគាំទ្រពីដៃគូរពាក់ព័ន្ធទាំងក្នុង និងក្រៅប្រទេស។
លោកអគ្គស្នងការរង ក៏បានណែនាំឱ្យអនុវត្តតាមបទបញ្ជារបស់ លោកនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ដោយរាល់ការប្រើប្រាស់កម្លាំង ត្រូវរាយការណ៍មកថ្នាក់ដឹកនាំទៅតាមឋានានុក្រម នឹងរៀបចំផែនការជាមួយនាយកដ្ឋាន ក្នុងការបែងចែកភារកិច្ចដល់ថ្នាក់អនុនាយកដ្ឋាន នាយ នាយរងការិយាល័យ ដើម្បីប្តូរវេនប្រចាំការនៅនាយកដ្ឋាន និងស្នាក់ការតាមបណ្តាខេត្ត ក្នុងគោលបំណងដោះស្រាយបញ្ហាកង្វះខាតមន្រ្តីនាពេលបច្ចុប្បន្ន។

គួរឱ្យដឹងថា ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ ជាតំណាងដ៏ខ្ពង់ខ្ពស់ លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីក្នុងប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ប្រកាសសេចក្ដីសម្រេចបែកចែកតួនាទីភារកិច្ចអនុប្រធាននាយកដ្ឋាន និងផ្សព្វផ្សាយអនុក្រិត្យស្ដីពីការសុំច្បាប់ និងអនុញ្ញាតច្បាប់ឈប់សម្រាកគ្រប់ប្រភេទរបស់មន្ត្រីនគរបាលជាតិ ដោយមានការអញ្ជើញចូលរួមពី ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន លោកនាយ នាយរងការិយាល័យ និងប្រធានស្នាក់ការប្រចាំតំបន់ទាំងអស់ របស់នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នៅសាលប្រជុំនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម៕



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


